backup og meta

ពិតអត់ ប្រុសៗមានលិង្គតូចមិនអាចបង្កកំណើត​បាន?​

ពិតអត់ ប្រុសៗមានលិង្គតូចមិនអាចបង្កកំណើត​បាន?​

គ្នា​យើង​ប្រុសៗ​ធ្លាប់​ឮ​អត់​ថា​អ្នក​មាន​លិង្គ​តូច ឬខ្លី​មិន​អាច​បង្ក​កំណើត​បាន? កាលពី​ឆ្នាំ​២០១៨ មាន​ការសិក្សា​មួយ​បាន​អះអាង​ថា​ប្រុសៗដែល​មាន​ប្រវែង​លិង្គ​ខ្លី​មិន​អាច​មាន​កូន​បាន​នោះទេ។ ទោះ​យ៉ាងណា​ ការសិក្សា​នេះ​ត្រូវ​អ្នកជំនាញជា​ច្រើន​បាន​ច្រាន​ចោល ដោយ​ថា​ការ​សិក្សា​នេះ​មិន​មាន​លក្ខណៈ​ពេញ​លេញ​នោះ​ទេ

កាលពី​ឆ្នាំ​ ២០១៨ សាកលវិទ្យាល័យ Utah នៅសហរដ្ឋអាមេរិក​បាន​សិក្សា​លើ​មនុស្សប្រុស​ចំនួន​៨១៥​នាក់ អាយុ​ចន្លោះពី​១៨ ទៅ​៥៩​ឆ្នាំ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៧។ ការសិក្សា​នេះ​ថា​បុរស​ដែល​មាន​ប្រវែង​លិង្គ​​ប្រហែលជា​១២,៣​សង់ទីម៉ែត្រ​ គឺ​ពិបាក​នឹង​មាន​កូន បើ​ប្រៀប​​ធៀប​ទៅ​នឹង​បុរសមាន​ប្រវែង​លិង្គ​១៣,៤​សង់ទីម៉ែត្រ។

ទោះយ៉ាងណា​ការសិក្សា​នេះ​មិន​មាន​អ្នក​ត្រួត​ពិនិត្យ​បន្ថែម ហើយ​​ក៏មិន​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្រ្ត​ណា​មួយ​ដែរ។

អត្ថបទពាក់ព័ន្ធ៖

យ៉ាងណា អ្នកជំនាញ​ផ្សេងៗ​ទៀត​បាន​ទាត់​ចោល​កាសិក្សា​នេះ ដោយ​ថា​មាន​ភាព​លម្អៀង សិក្សា​មិន​ពេញ​លេញ ព្រោះ​អ្នក​ចូល​រួម​ក្នុងការ​សិក្សា​គឺអ្នក​ខ្លះ​គ្រាន់​មាន​បញ្ហា​លិង្គមិន​ឡើង​រឹង ឬកំពុង​បារម្ភរឿង​អត់​កូន​។

លិង្គបាក់

អ្នកជំនាញ​លើ​បញ្ហា​សុខភាព​បន្តពូជ​ជា​ច្រើន​ទៀត​អះអាង​ថា​ដើម្បី​បង្កកំណើត​បាន​គឺ​សំខាន់​លើ​គុណភាព​មេជីវិត​ មិន​មាន​អាស្រ័យ​លើទំហំ ឬប្រវែង​លិង្គ​នោះទេ។

«​ជា​ទូទៅ​ដើម្បី​ឲ្យ​មាន​ការ​បង្កកំណើត​គឺ​ត្រូវ​មាន​ទឹក​កាម​ចូលទៅ​ក្នុង​ទ្វារ​មាស​ស្រ្តី នៅពេលទឹកកាម​ចូល​ទៅ​ខាង​ក្នុងនោះ​ឱកាស​មាន​ផ្ទៃពោះក៏មាន​ដែរ អ្វី​ដែល​សំខាន់គឺគុណភាព​មេជីវិត​ឈ្មោ មិន​មែន​​ទំហំ ឬប្រវែង​លិង្គ​នោះទេ»។ អ្នកជំនាញ​បញ្ជាក់។​

អ្នក​ឯក​ទេស​ខាង​សុខភាព​បន្ត​ពូជ​ទាំង​នោះ​បាន​និយាយ​ថា​ទោះ​បីជា​មនុស្ស​ប្រុស​មាន​លិង្គ​តូច ឬខ្លី​ មិន​មានហេតុ​ផល​ណា​ថា​បុរសនោះ​មិន​អាច​ធ្វើ​ឲ្យ​ដៃគូ​មាន​​ផ្ទៃពោះនោះទេ ហើយ​​មនុស្ស​ប្រុស​ដែល​មាន​ប្រដាប់ភេទ​វែងក៏​មិន​ប្រាកដ​ថា​មាន​សមត្ថភាព​​ខ្ពស់​ជាង​ក្នុង​ការ​បង្ករ​កំណើត​ដែរ​។​

ក្នុង​ករណី​មួយ​ចំនួន​អ្នក​ជំនាញ​ថា​មនុស្ស​ប្រុស​​មាន​ប្រដាប់​ភេទ​ខ្លី​មិន​អាច​បង្ក​កំណើត​បាន​លុះ​ត្រាតែ​បុរស​នោះ​​មាន​បញ្ហា​អ័រម៉ូន​ពេល​កំពុង​លូតលាស់​​ក្នុង​ផ្ទៃ​ម្ដាយ ដែល​មិន​អាច​មាន​អ័រម៉ូត​តេស្តូតេរ៉ូន (testosterone)​ គ្រប់​គ្រាន់។ ដូច​គ្នា​ដែរ ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​បញ្ហាអ័រម៉ូន​មិន​ប្រក្រតី​ក៏​អាច​នាំ​ឲ្យ​មនុស្ស​ប្រុស​ជួប​បញ្ហារឿង​បង្កកំណើត​ដែរ។ ដូចនេះ​ អាច​និយាយ​បាន​ថា​ប្រសិនជាមនុស្ស​ប្រុស​មាន​លិង្គខ្លី ហើយ​ជួប​បញ្ហា​ខាង​លើនេះ ទើប​បុរសនោះ​ពិបាក​ក្នុងការ​បង្ក​កំណើត។​

ជា​រួម​ក្រុម​អ្នក​ជំនាញ​នៅ​តែ​អះអាងថា បញ្ហា​មិន​ប្រក្រ​តី​នៃ​ហ្សែនជា​ច្រើន​អាច​បង្កឲ្យ​មនុស្ស​ប្រុស​​ជួប​បញ្ហាលិង្គខ្លី ឬតូច​នេះ ដែល​នេះ​បង្ក​ឡើង​ដោយ​កង្វះ​អ័រម៉ូត​តេស្តូតេរ៉ូន (testosterone)​​​ពេល​នៅ​ក្នុង​ផ្ទៃ​ក្នុង​ត្រី​មាសទី​១។​ ប៉ុន្តែ​ជា​ទូ​ទៅ​បុរសមាន​លិង្គខ្លី ឬតូច​អាច​ផលិត​​​មេជីវិត​បាន​ធម្មតា និង​មិន​មាន​បញ្ហា​អ្វី​ក្នុង​ការ​បង្ក​កំណើត​ទេ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.health.com/condition/sexual-health/micropenis-fertility

https://www.healthline.com/health-news/penis-size-not-related-to-male-fertility-experts-say

កំណែ​ប្រែបច្ចុប្បន្ន

21/04/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ធ្លាប់​អត់? ​ប្រុសៗ រួម​ភេទ​ដល់ចំណុចកំពូល តែមិនចេញទឹកកាម

បញ្ចេញ​ទឹក​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ប៉ះពាល់គុណភាព​មេជីវិតអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម