ពេលកំពុងចង់មានអីៗជាមួយដៃគូតែអាអូនតូចបែរជាមិនងើប នោះពិតជាមិនមែនជារឿងល្អនោះទេ។ មានកត្តាជាច្រើនចូលរួមក្នុងការជួយឲ្យលិង្គឡើងរឹងបានល្អ និងអាចរក្សាភាពរឹងបាននៅពេលកំពុងរួមភេទ ក្នុងនោះអាហារក៏ជាកត្តាសំខាន់មួយផងដែរ។ បើគ្នាយើងគិតថាចង់ឲ្យអាអូនតូចមានភាពរឹងមាំល្អ កុំរំលងប្រភេទអាហារទាំងនេះ។
១. ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុនមិនត្រឹមតែល្អសម្រាប់សុខភាពបេះដូងយើងប៉ុណ្ណោះទេ តែក៏មានផលល្អដល់ភាពរឹងរបស់លិង្គផងដែរ។ ខ្លាញ់ត្រីនេះ សម្បូរដោយអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលល្អខ្លាំងចំពោះសុខភាពបេះដូង និងលំហូរឈាម។ ការណ៍នេះហើយ ដែលល្អចំពោះការឡើងរឹងរបស់លិង្គនោះឯង។
ការសិក្សាជាច្រើនបានរកឃើញថា បុរសដែលញ៉ាំត្រី និងខ្លាញ់ល្អ មានបញ្ហាតិចតូចលើរឿងលិង្គមិនឡើងរឹង។ សមាគមសុខភាពបេះដូងអាមេរិក ណែនាំឲ្យញ៉ាំខ្លាញ់ត្រីប្រហែល១០០ក្រាម ចំនួនពីរដងក្នុងមួយសប្ដាហ៍។
២. អង្ករសម្រូប
ការញ៉ាំធញ្ញជាតិ ដូចជាអង្ករសម្រូប អាចជួយដល់សុខភាពលិង្គដែរ។ ការសិក្សាបានរកឃើញថា ការញ៉ាំបាយពីអង្ករសម្រូប ជាមួយបន្លែ និងញ៉ាំបន្ថែមផ្លែឈើទៀត គឺជួយឲ្យប្រុសៗប្រឈមមុខទាបទៅនឹងបញ្ហាលិង្គមិនឡើងរឹង។ ជាការល្អ គ្នាយើងអាចញ៉ាំបាយអង្ករសម្រូបជាមួយបន្លែ និងថែមត្រីសាល់ម៉ុនដុតទៀត កាត់តែប្រសើរចំពោះសុខភាព។
៣. បន្លែស្លឹកបៃតង
ការញ៉ាំបន្លែស្លឹកបៃតងបានច្រើន មិនត្រឹមតែជួយផ្ដល់សារធាតុចិញ្ចឹមល្អៗដល់រាងកាយប៉ុណ្ណោះទេ តែថែមទាំងជួយដល់លិង្គឲ្យរឹងបានយូរទៀតផង។ បន្លែស្លឹកបៃតង មានផ្ទុកជាតិនីត្រាត ជួយបង្កើតលំហូរឈាមទៅកាន់ប្រដាប់ភេទអំឡុងពេលរួមភេទ។
៤. គ្រាប់វ៉ល់ណាត់
បើយើងជាអ្នកមិនសូវចូលចិត្តញ៉ាំត្រី យើងអាចទួលបានផលប្រយោជន៍ពីគ្រាប់វ៉ល់ណាត់(walnuts) ជំនួសសារធាតុចិញ្ចឹមពីត្រី។ គ្រាប់វ៉ល់ណាត់ ជាប្រភពនៃអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលអាចជួយពង្រឹងដល់លំហូរឈាម និងកាត់បន្ថយបញ្ហារលាក ដែលគ្រាប់នេះ គេជឿថាមានប្រយោជន៍ចំពោះសុខភាពផ្លូវភេទ។ ការសិក្សាបង្ហាញថា ប្រុសៗដែលញាំគ្រាប់ផ្លែឈើ និងបន្លែបៃតងច្រើន តែងមានថាមពលខ្លាំងពេលរួមភេទ។
[embed-health-tool-bmi]