ប្រុសៗមួយចំនួនដែលជួបបញ្ហាលិង្គមិនងាយឡើងរឹង ទំនងជាត្រូវគ្រូពេទ្យណែនាំឲ្យប្រើថ្នាំជំនួយមិនខាន តែថាថ្នាំជំនួយខ្លះមិនល្អសម្រាប់មនុស្សប្រុសយើងមួយចំនួនដែលមានបញ្ហាចុកទ្រុង ឬមានជំងឺបេះដូងជាដើម។
យ៉ាងណាមិញមានការសិក្សាមួយចំនួន ទោះជាក្នុងដំណាក់កាលបឋមក៏ដោយ បានអះអាងថាផ្លែឪឡឹកអាចមានប្រយោជន៍ចំពោះប្រុសៗមានបញ្ហាលិង្គមិនងាយឡើងរឹងនេះ។
ការសិក្សាពន្យល់ថាផ្លែឪឡឹកមានផ្ទុកជាតិ citrulline ខ្ពស់ ហើយរាងកាយរបស់យើងបំប្លែងសារធាតុនេះទៅជាអាមីណូអាស៊ីដដែលហៅម្យ៉ាងទៀតថា arginine ។ ដូចគ្នាដែរ សារធាតុarginine នេះនឹងត្រូវបំប្លែងបន្តទៀតជាអាស៊ីដនីទ្រិក ដែលអាស៊ីដនេះនឹងជួយបើកសរសៃឈាមឲ្យកាន់តែធំ បង្កើនចរន្តឈាមហូរទៅកាន់លិង្គ និងធ្វើឲ្យលិង្គឡើងរឹង។
បើតាមការសិក្សាទាំងនោះ ប្រុសៗដែលមានបញ្ហាលិង្គមិនឡើងរឹង បានទទួលផលគ្រាន់បើក្រោយពេលញ៉ាំផ្លែឪឡឹក ដែលខ្លះបានប្រៀបផ្លែឪឡឹកថាជាថ្នាំViagra ធម្មជាតិ។ ទោះយ៉ាងណា ការសិក្សាដែលបញ្ជាក់ពីរឿងនេះ គឺជាការសិក្សាបឋម និងខ្លះក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ ដែលអ្នកជំនាញស្នើឲ្យមានការសិក្សាស៊ីជម្រៅជាងនេះបន្ថែមទៀត។
[embed-health-tool-bmi]