មធ្យោបាយពន្យារកំណើតមិនមែនតែស្ត្រីទេ សព្វថ្ងៃបុរសក៏មានមធ្យោបាយច្រើនដែរ ដោយខ្លះក៏មានប្រសិទ្ធិភាពរហូត ៩៩ ភាគរយ ហើយខ្លះទៀតមិនសូវមានសុវត្ថិភាពឡើយ។ លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ បកស្រាយដូចខាងក្រោម៖
មធ្យោបាយពន្យារកំណើតមិនមែនតែស្ត្រីទេ សព្វថ្ងៃបុរសក៏មានមធ្យោបាយច្រើនដែរ ដោយខ្លះក៏មានប្រសិទ្ធិភាពរហូត ៩៩ ភាគរយ ហើយខ្លះទៀតមិនសូវមានសុវត្ថិភាពឡើយ។ លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ បកស្រាយដូចខាងក្រោម៖

ចាក់ទឹកក្រៅពាងជាមធ្យោបាយដែលមានអត្រាភ្លាត់មានផ្ទៃពោះពី ៥ ទៅ ១៥ ភាគរយ ដោយសារតែទឹករម្អិលបុរសមានមុនពេលចេញទឹកកាម មានផ្ទុកមេជីវិតតិចតួចតែអាចបង្កឲ្យមានផ្ទៃពោះបាន។ ចំណែកអ្នកខ្លះព្រោះតែដកចេញមិនទាន់ក៏បណ្ដាលឲ្យមានផ្ទៃពោះដូចគ្នា។
ស្រោមអនាម័យគឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព ដើម្បីការពារការចាប់កំណើត និងបង្ការជំងឺកាមរោគមួយចំនួនផងដែរ។ ស្រោមអនាម័យធ្វើឡើងពីសារធាតុឡាតិចដែលស្ដើង ស្វិត ហើយបុរសជាច្រើនជ្រើសរើសវិធីមួយនេះ ព្រោះងាយស្រួល និងមានដំណើរការស្រួល ពេលរួមភេទ។
មធ្យោបាយពន្យារកំណើតនេះ មិនអាចត្រលប់ថយក្រោយវិញបានទេ។ ប៉ុន្តែគ្រូពេទ្យជំនាញខ្លះអាចស្រាយចំណង និងតបំពង់ទឹកកាមឡើងវិញដែលអត្រាជោគជ័យមានភាគរយខ្ពស់គួរសម ឬក៏ច្រឹបយកមេជីវិតពីពងស្វាស និងបង្កកំណើតក្រៅខ្លួន។ អត្រាដែលភ្លាត់មានផ្ទៃពោះ មានតិចតួចបំផុត ហើយមធ្យោបាយប្រភេទនេះ ពេញនិយមនៅបរទេសច្រើន។
ថ្មីៗនេះអ្នកវិទ្យាសាស្ត្រទើបរកឃើញប្រភេទថ្នាំចាក់ពន្យារកំណើត ជាប្រភេទសមាសធាតុថ្នាំPolymer អាចជ្រាបចូលទៅក្នុងពងស្វាសរបស់មនុស្សប្រុស រួចវាគ្របដណ្ដប់បំពង់តូចៗដែលបញ្ជូនមេជីវិតទៅកាន់ចុងប្រដាប់ភេទមនុស្សប្រុស។ ប៉ុន្តែថ្នាំនេះមិនទាន់ចេញឲ្យប្រើប្រាស់ជាសកលនៅឡើយទេ។

អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Withdrawal method (coitus interruptus), https://www.mayoclinic.org/tests-procedures/withdrawal-method/about/pac-20395283#:~:text=The%20withdrawal%20method%20of%20contraception,sperm%20from%20entering%20the%20vagina.
Condoms-Your contraception guide, https://www.nhs.uk/conditions/contraception/male-condoms/#:~:text=Condoms%20are%20a%20%22barrier%22%20method,vaginal%2C%20anal%20and%20oral%20sex.
Birth Control Methods, https://www.cdc.gov/reproductivehealth/contraception/index.htm
កំណែប្រែបច្ចុប្បន្ន
16/05/2023
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ