backup og meta

កុំគិតថាដុះក្បាលពោះសង្ហា បង្កជាបញ្ហាជំងឺបេះដូងទៅវិញទេ

កុំគិតថាដុះក្បាលពោះសង្ហា បង្កជាបញ្ហាជំងឺបេះដូងទៅវិញទេ

គីឡូ​ត្រូវ​ស្តង់ដារ​ក៏​ពិតមែន ​តែ​បើ​មាន​ដុះ​ក្បាល​ពោះ​នោះ​ក៏​មាន​ហានិភ័យ​ដែរ។ ហានិភ័យ​ គឺ​សំដៅ​ដល់​ការ​ប្រ​ឈម​ខ្ពស់​ក្នុង​ការ​កើត​​ជំងឺ​បេះ​ដូង។​

ការ​សិក្សា​​មួយ​ចំនួន​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៥ ២០១៩ និង​២០២១ បាន​រក​ឃើញ​ប្រហាក់​ប្រហែល​គ្នា​ថា​មនុស្ស​ពេញ​វ័យ​មាន​ទម្ងន់​ខ្លួន​ត្រូវ​តាម​សន្ទស្សន៍​ម៉ាស​រាងកាយ​(BMI) ក៏​ពិត​មែន តែ​បើ​មាន​ដុះ​ក្បាល​ពោះ គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះ​ដូង​

ការ​សិក្សា​មួយ​ចេញ​ផ្សាយ​​កាលពី​ចុង​ឆ្នាំ​២០១៥ បាន​សិក្សា​លើ​មនុស្ស​ពេញ​វ័យ​១៥ ០០០​នាក់​ក្នុង​រយៈពេល​១៤​ឆ្នាំ។ ការសិក្សា​បាន​រក​ឃើញ​ថា​មនុស្ស​មាន​ទម្ងន់​ធម្មតា តែ​មាន​ដុះ​ក្បាល​ពោះ​ ប្រឈម​ខ្ពស់​នឹង​ការ​ស្លាប់​ដោយ​ជំងឺ​បេះដូង​ខ្ពស់​ជាង​អ្នក​គ្មាន​ក្បាល​ពោះ​។

ខ្លាញ់ក្បាលពោះ

ការសិក្សា​មួយ​ទៀត​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១៩ បាន​រក​ឃើញ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​។​ ការ​សិក្សា​នេះ​មាន​ស្រ្តី​ចូល​រួម​ចំនួន​២ ៦៨៣​នាក់ ដោយ​សុទ្ធ​ជា​ជា​មនុស្ស​មិន​មាន​បញ្ហា​សុខភាព​បេះ​ដូង។ ការ​សិក្សា​នេះ​តាម​ដាន​អ្នក​ចូល​រួម​រយៈពេល​១៨ឆ្នាំ និង​បាន​រក​ឃើញ​ថា​ ស្រីៗ​ទោះ​មាន​ទម្ងន់​ខ្លួន​ធម្មតា តែ​មាន​ដុះ​ក្បាល​ពោះ​ មាន​​កើត​ជំងឺ​បេះដូង ជំងឺ​គាំង​បេះដូង និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​។ ការ​សិក្សា​បញ្ជាក់​ថា​ស្រ្តី​មាន​ខ្លាញ់​ក្បាល​ពោះ​ មាន​អត្រា​ប្រឈម​កើត​ជំងឺ​បេះដូង​៩១ភាគរយ​ខ្ពស់​ជាង​ស្រ្តី​ដែល​មិន​មាន​ខ្លាញ់​ក្បាល​ពោះ​។

ការ​សិក្សា​មួយ​ទៀត​​ផ្សាយ​នៅ​ខែ​មេសា ​ឆ្នាំ២០២១ បាន​បង្ហាញ​ថា​មនុស្ស​មាន​ទម្ងន់​ខ្លួន​ធម្មតា​តែ​មាន​ខ្លាញ់​ក្បាល​ពោះ​គឺ​ប្រ​ឈម​នឹង​ជំងឺ​បេះ​ដូង​។ ប្រឈម​ជំងឺ​បេះ​ដូង ដោយ​ហេតុ​ថា​ខ្លាញ់​នៅ​ក្បាល​ពោះ​ច្រើន ធ្វើ​ឲ្យ​មាន​ខ្លាញ់​រុំ​ថ្លើម នាំ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​បេះដូង​ផ្សេងៗ​​។ ការ​សិក្សា​​បញ្ជាក់​​ថា​ប្រវែង​ក្បាល​ពោះ​យើង​មិន​គួរ​វែង​ជាង​ពាក់​កណ្ដាល​នៃ​កម្ពស់​របស់​យើង​នោះ​ទេ។ ដើម្បី​ដឹង​ប្រវែង​ក្បាល​ពោះ​យើង​អាច​យក​ម៉ែត្រ​ខ្សែ​កម​រុំ​វាស់​ក្បាល​ពោះ និង​ពិនិត្យ​មើល​ថា​តើ​ប្រវែង​សរុប​វែង​ ឬ​ខ្លី​ជាង​កម្ពស់​របស់​យើង​ចែក​ជា​ពីរ​។

ដើម្បី​កាត់​បន្ថយ​ខ្លាញ់​នៅ​ក្បាល​ពោះ ការសិក្សា​ណែ​នាំ​ឲ្យ​មនុស្ស​ពេញ​វ័យ​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ពិសេស​ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.health.harvard.edu/heart-health/a-big-belly-boosts-heart-risks-even-if-youre-not-overweight

https://www.health.harvard.edu/heart-health/research-were-watching-belly-fat-boosts-risk-of-dying-of-heart-disease

https://www.cardiosmart.org/news/2019/8/belly-fat-increases-heart-risks-even-in-healthy-weight-adults

កំណែ​ប្រែបច្ចុប្បន្ន

30/06/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម