សាលម៉ុន ជាត្រីអម្បូរទឹកត្រជាក់ សម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា ៣ (Omega-3 fatty acids) ប្រសិទ្ធភាពខ្ពស់ ជួយបញ្ចុះសម្ពាធឈាម។ មុខងារអាស៊ីដខ្លាញ់អូមេហ្គា ៣ គឺការពារកុំឲ្យឈាមកក ហេតុនេះវាអាចធ្វើឲ្យចរន្តឈាមរត់បានល្អ និងប្រយោជន៍មួយទៀត អាចជួយកាត់បន្ថយកម្រិតខ្លាញ់ Triglycerides (ខ្លាញ់មិនល្អ) ក្នុងឈាម ដែលជាភ្នាក់ងារបង្កឲ្យកើតជំងឺបេះដូងសរសៃឈាម។
ពេទ្យក៏បានប្រាប់ផងដែរ ត្រីសាលម៉ុន មានផ្ទុកសារធាតុ Carotenoid astaxanthin ដែលគេស្គាល់ថា ជាអ្នកប្រឆាំងអុកស៊ីតកម្មយ៉ាងខ្លាំងក្លាមួយ។ យោងតាម សមាគមបេះដូងពិភពលោក យើងគួរតែញ៉ាំត្រីសាលម៉ុនយ៉ាងតិច ២ ដង/សប្តាហ៍ និងញ៉ាំម្តងឲ្យបានចន្លោះ ១០០ ក្រាម។ សាច់ត្រីសាលម៉ុន មានរស់ជាតិឆ្ងាញ់ ក្នុងចំណោមមុខម្ហូបផ្សេងៗ ហើយក៏ស្រួលក្នុងការចម្អិនផងដែរ។
បើយើងមិនចូលចិត្តញ៉ាំត្រីសាលម៉ុន អាចប្តូរទៅញ៉ាំត្រីមានខ្លាញ់ប្រភេទផ្សេងវិញបាន រួមមាន ត្រីធូណា ត្រី Sardines ត្រីសាមបាក់ ជាដើម ព្រោះត្រីទាំងអស់នេះ ក៏ជួយដល់សុខភាពបេះដូងដូចគ្នា។