ដូចដឹងស្រាប់ បើធាត់លើសទម្ងន់ មិនល្អចំពោះសុខភាពទេ វាមានទំនាក់ទំនងជាមួយនឹងជំងឺកាចសាហាវជាច្រើន អាចនាំឲ្យប៉ះពាល់ដល់ជីវិតទៀតផង ដូចជា ជំងឺបេះដូង ទឹកនោមផ្អែមប្រភេទ ២ ជំងឺលើសឈាម និងលើសជាតិខ្លាញ់ក្នុងឈាមជាដើម។ មូលហេតុនាំឲ្យគ្នាយើងភាគច្រើនលើសទម្ងន់ គឺដោយសារទម្លាប់រស់នៅគ្មានសុខភាពល្អ ហេតុនេះគួរប្រយ័ត្នប្រយែងបន្តិច។ “Hello គ្រូពេទ្យ’ ពេលនេះ នឹងលើកឡើងពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូងឲ្យគ្នាយើងបានដឹង។
១- ការធាត់លើសទម្ងន់
ធាត់លើសទម្ងន់ អាចកំណត់បានតាមរយៈការវាស់សន្ទស្សន៍ម៉ាសរបស់រាងកាយ BMI (Body Mass Index)។ BMI អាចរកឃើញដោយការយកទម្ងន់ (គិតជាគីឡូក្រាម) ចែកជាមួយនឹងកម្ពស់ (គិតជាម៉ែត្រការ៉េ Kg/m2)។ BMI នៅចន្លោះពី ៣០-៤០ មានន័យថា គ្នាយើងមានបញ្ហាធាត់លើសទម្ងន់ ហើយប្រសិនលើសពី ៤០ មានន័យថា យើងមានជំងឺធាត់ខ្លាំង (Morbid obesity)។ អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ ប៉ាន់ប្រមាណថា កម្រិត BMI ខ្ពស់ អាចបង្កើនគ្រោះថ្នាក់ជំងឺបេះដូងជាច្រើន ដូចជា គាំងបេះដូង និង ជំងឺខ្សោយបេះដូង។
២- ទំនាក់ទំនងរវាងការធាត់ខ្លាំង និងបេះដូង
មានការសង្ស័យថា ជាលិកាខ្លាញ់ច្រើន ជាពិសេសនៅជុំវិញចង្កេះ អាចប៉ះពាល់ផ្ទាល់ទៅលើបេះដូង និងមុខងារបេះដូង បីទោះជាមិនមានកត្តាហានិភ័យផ្សេងទៀតក៏ដោយ។ ដើម្បីបង្ហាញថា ទ្រឹស្ដីនេះត្រឹមត្រូវ អ្នកស្រាវជ្រាវ បានធ្វើការស្រាវជ្រាវមួយ លើមនុស្សចាស់មានទម្ងន់ខុសៗគ្នា ដើម្បីស្វែងរកសញ្ញាជំងឺខូចមុខងារថតបេះដូងខាងឆ្វេង (Left ventricular Diastolic dysfunction)។ បញ្ហានេះ កើតឡើងដោយសារតែការផ្លាស់ប្ដូរទម្រង់រូបរាងបេះដូង និងថតបេះដូង ដែលមាននាទីដ៏សំខាន់ច្របាច់បញ្ចេញឈាម (ថតខាងឆ្វេង) ដែលនាំឲ្យមិនមានឈាមចូលថតនោះគ្រប់គ្រាន់នៅពេលច្របាច់ម្ដងៗ។ ជំងឺនេះ លេចឡើងដោយមិនមានរោគសញ្ញាអ្វីឡើយ ប៉ុន្តែវាអាចជាសញ្ញានៃជំងឺខ្សោយបេះដូងនៅពេលអនាគត។ ជំងឺខ្សោយបេះដូង កើតឡើងនៅពេលសាច់ដុំបេះដូង ប្រែជាខ្សោយ ឬរឹង នាំឲ្យមិនអាចផ្គត់ផ្គង់បរិមាណឈាម និងអុកស៊ីហ្សែនគ្រប់គ្រាន់ ទៅដល់សារពាង្គកាយដែលត្រូវការ។
អត្ថបទពាក់ព័ន្ធ៖
- គាំងបេះដូង
- ទាំងនេះជាប្រភេទជំងឺបេះដូងឧស្សាហ៍កើតបំផុតលើក្មេងៗ
៣- ជំងឺខ្សោយបេះដូង
ជំងឺរីកថតបេះដូងខាងក្រោមផ្នែកខាងឆ្វេង (Left ventricular Hypertrophy) ជាទូទៅ កើតមានចំពោះគ្នាយើងធាត់លើសទម្ងន់ និងអាចបង្កឲ្យមានជំងឺលើសឈាម។ ទោះយ៉ាងនេះក្ដី ក្នុងករណីខ្លះ គ្នាយើងគ្នាជំងឺលើសឈាម ក៏មានបញ្ហាមិនប្រក្រតីលើថតបេះដូងខាងក្រោមផ្នែកខាងឆ្វេងដូចគ្នា ដោយសារតែភាពធ្ងន់ធ្ងរនៃការធាត់លើសទម្ងន់នេះឯង។ គ្នាយើងធាត់ខ្លាំង ប្រឈមគ្រោះថ្នាក់នឹងជំងឺលើសឈាម រហូតដល់ទៅ ៣ដង បើធៀបនឹងគ្នាយើងមានទម្ងន់ធម្មតា។ ដើម្បីងាយយល់ពីមូលហេតុបង្ក យើងអាចនិយាយថា ទម្ងន់ទាប សម្ពាធឈាមក៏ទាបដែរ ហើយទម្ងន់កាន់តែធ្ងន់ សម្ពាធឈាមក៏កាន់តែខ្ពស់ដូចគ្នា។
៤- វិធីការពារ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]