backup og meta

អ្នកមានផ្ទះក្បែរសួន ឬបរិស្ថានធម្មជាតិ មានប្រយោជន៍អាចចៀសផុតពីបញ្ហាមួយចំនួន

អ្នកមានផ្ទះក្បែរសួន ឬបរិស្ថានធម្មជាតិ មានប្រយោជន៍អាចចៀសផុតពីបញ្ហាមួយចំនួន

ផ្ទះ​អ្នក​មាន​សួន ឬរុក្ខជាតិ​បៃតង​ នឹង​ទទួល​បាន​ប្រយោជន៍​​​ច្រើន​​​ដល់​សុខភាព ព្រម​ទាំង​ចៀស​ផុត​​ពី​ជំងឺ​បៀត​បៀន​មួយ​ចំនួន​ផង​។

លទ្ធផល​​សិក្សា​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​អន្តរជាតិ​ ដោយ​តាម​ដាន​លើ​លទ្ធផល​សុខភាព​នៃ​​ប្រជាជន​​រស់​នៅ​ទី​ក្រុង​​ប្រមាណ​ ៨​លាន​នាក់ ពី​ប្រទេស​ផ្សេង​ៗ​បាន​បង្ហាញ​​​ឱ្យ​ឃើញ​ថា អ្នក​ដែល​​រស់​នៅ​ទី​ក្រុង ទី​ប្រជុំជន តែ​នៅ​ក្បែរ​​​បរិស្ថាន​ធម្មជាតិ ដូច​ជា​សួន​ច្បារ ទី​ធ្លា​មាន​ដើម​ឈើ​បៃតង មាន​​ហានិភ័យ​​ជំងឺ​បេះ​ដូង មហារីក និង​ជំងឺ​រវើ​រវាយ​តិច​តួច​ប៉ុណ្ណោះ​

ក្រុម​អ្នក​​​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​បាន​​​លើក​ឡើង​ថា ដើម​ឈើ​បៃ​តង ឬ​សួន​​ធម្មជាតិ នៅ​ក្នុង​ក្រុង​​​ជួយ​បន្សុទ្ធ​និង​​​បង្កើន​គុណ​ភាព​ខ្យល់ ដោយ​ចម្រោះ​ចេញ​ជាតិ​ពុល ដែល​នេះ​បាន​ជួយ​សុខភាព​ប្រជាជន​រាប់​​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។ ពិសេស​ទៅ​ទៀត​នោះ គឺ​អ្នក​មាន​លំនៅ​ដ្ឋាន​ក្បែរ​ៗ សួន​ច្បារ អាច​ជម្រុញ​ឱ្យ​មាន​ការ​ធ្វើ​លំហាត់​ប្រាណ កើន​ឡើង ដែល​ជួយ​​​​បន្ថយ​អត្រា​ជំងឺ​ធាត់​​បាន​​ក្នុង​កម្រិត​មួយ​ផង​ដែរ។​

ផ្អែក​តាម​ការ​សិក្សា​មួយ​ទៀត​​​ដោយ​សាកលវិទ្យាល័យ​រដ្ឋ​កាលីហ្វ័រញ៉ា​សហរដ្ឋអាមេរិក រក​ឃើញ​ថា ការ​រស់​នៅ​ក្បែរ​សួន​ច្បារ ឬ​​សួន​ឧទ្យាន​សម្រាប់​ដើរ​លំហែ​​ ក៏​​អាច​ជួយ​បន្ថយ​បញ្ហា​ស្រ្តេស និង​ជួយ​​ខួរ​ក្បាល​ បន្ធូរ​បន្ថយ​អារម្មណ៍​តាន​តឹង​​បាន​ខ្លះ​ដែរ​​។

អត្ថបទពាក់ព័ន្ធ៖

ដោយ​ឃើញ​ពី​ផល​ប្រយោជន៍​ទាំង​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​សុខភាព​ពិភព​លោក​ក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ​ ដែល​បាន​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ សហការ​ជា​មួយ​មន្ត្រី​ពី​អង្គការ​សុខភាព​ពិភព​លោក​ (WHO) ដែរ​នោះ បាន​លើក​ទឹក​ចិត្ត​ឱ្យ​​ សាធារណជន​ពិសេស​អ្នក​នៅ​ទីក្រុង ឱ្យ​ផ្សារ​ភ្ជាប់​​ជីវិត​រស់​នៅ ឱ្យ​បាន​ច្រើន​ ជា​មួយ​ទី​កន្លែង​ធម្មជាតិ​ និង​​សួន​ច្បារ​បៃតង៕ ​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.isglobal.org/en/-/los-espacios-verdes-en-las-ciudades-pueden-evitar-muertes-prematuras-segun-el-mayor-estudio-realizado-hasta-la-fecha

កំណែ​ប្រែបច្ចុប្បន្ន

25/11/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Nov 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម