បញ្ហាមួយនេះ មានមនុស្សមួយចំនួនឧស្សាហ៍ជួបប្រទះច្រើនដងក្នុងមួយថ្ងៃ។ រាល់ពេលដែលក្រោកអង្គុយ ឬគេងភ្លាម ចេះតែមានអារម្មណ៍ថា វិលមុខ ទន់ដៃ ទន់ជើងអស់ ងងឹតមុខ ដោយមិនដឹងពីមូលហេតុច្បាស់លាស់ថា វាបណ្តាលមកពីអីឲ្យប្រាកដ។
បញ្ហាមួយនេះ មានមនុស្សមួយចំនួនឧស្សាហ៍ជួបប្រទះច្រើនដងក្នុងមួយថ្ងៃ។ រាល់ពេលដែលក្រោកអង្គុយ ឬគេងភ្លាម ចេះតែមានអារម្មណ៍ថា វិលមុខ ទន់ដៃ ទន់ជើងអស់ ងងឹតមុខ ដោយមិនដឹងពីមូលហេតុច្បាស់លាស់ថា វាបណ្តាលមកពីអីឲ្យប្រាកដ។

ទាក់ទងនឹងបញ្ហាងងឹតមុខនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានប្រាប់ឲ្យដឹងថា ការងងឹតមុខ ក្រោយពីក្រោកពីអង្គុយ ឬគេងភ្លាមៗ វាមានមូលហេតុច្រើនដែលទាក់ទងនឹងជំងឺមួយនេះ តែបញ្ហាចំបងគឺទាក់ទងនឹង សម្ពាធឈាមធ្លាក់ចុះ។ ពេលខ្លះ យើងក្រោកឡើងពីអង្គុយ ឬគេងភ្លាមៗ ធ្វើឲ្យយើងមានអារម្មណ៍ថា វិលមុខ ឈរមិននឹង ឬក្នុងករណីខ្លះ អាចបណ្តាលឲ្យសន្លប់តែម្តង។
បន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា កុំគិតថា គ្រាន់តែការងងឹតមុខមួយភ្លែតៗក្រោយពីអង្គុយ ឬគេងភា្លម គ្មានបញ្ហាអ្វីធ្ងន់ធ្ងរដល់សុខភាពឲ្យសោះ។ ផ្ទុយទៅវិញ វាអាចប៉ះពាល់ដល់សុខភាពរបស់យើងបាន ហើយថែមទាំងអាចប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ ដូចនេះ បើមានបញ្ហានេះ គួរទៅពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ដើម្បីការពារសុខភាព និងអាយុជីវិតរបស់យើង។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
05/05/2020
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ