backup og meta

ចូលចិត្តញ៉ាំអាហារមានជាតិស្ករច្រើន ធ្វើឲ្យកាល់ស្យូមធ្លាក់ចុះ ប្រឈមនឹង​ពុកឆ្អឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jun 12, 2020

    ចូលចិត្តញ៉ាំអាហារមានជាតិស្ករច្រើន ធ្វើឲ្យកាល់ស្យូមធ្លាក់ចុះ ប្រឈមនឹង​ពុកឆ្អឹង

    ស្ករត្រូវបានប្រើ​ប្រាស់​កាន់តែច្រើនក្នុងឧស្សាហកម្មចំណីអាហារដោយសារតែគុណភាពរបស់ស្ករ​បង្កើនរស់ជាតិអាហារ។ ស្ករមួយប្រភេទដែលគេប្រើញឹកញាប់នៅក្នុងឧស្សាហកម្មចំណីអាហារនោះគឺ Fructose។  ស្ករ​ប្រភេទនេះ​​អាចជាមូលហេតុតចម្បងនាំឲ្យកើនឡើងគ្រោះថ្នាក់ ជំងឺធាត់លើសទម្ងន់ បញ្ហាបេះដូង និងជំងឺទឹកនោមផ្អែម។ ក្រៅពីបញ្ហាគ្រោះថ្នាក់សុខភាពទាំងនោះ ការសិក្សារថ្មីៗនេះ ក៏បង្ហាញដែរថា Fructose ក៏អាចបង្កគ្រោះថ្នាក់ទៅដល់សុខភាពឆ្អឹងដូចគ្នា។

    ១- ការញ៉ាំស្ករFructose ជាប់ទាក់ទងនងការស្រូបយកជាតិកាល់ស្យូមក្នុងខ្លួនខ្សោយ

    កាល់ស្យូមជាសារធាតុរ៉ែ ដែលមាននាទីជួយទ្រទ្រង់រចនាសម្ព័ន្ធរបស់ឆ្អឹងនឹងសុខភាពទូទៅ។ រាងកាយមនុស្សមិនអាចផលិតកាល់ស្យូមបានទេ ដូចនេះហើយយើងអាចទទួលសារធាតុនេះបានពីរចំណីអាហារប៉ុណ្ណោះ។ រាងកាយរបស់យើងគឺជាអ្នកគ្រប់គ្រងកម្រិតជាតិកាល់ស្យូមក្នុងឈាម​ ដោយ​ការស្រូបនៅក្នុងពោះវៀន និងតម្រងនោម ក៏ដូចជាយន្តការជាក់លាក់ដែលតម្រូវ​ឲ្យឆ្អឹងស្រូបយក និងបញ្ចេញសារធាតុកាល់ស្យូម។ ដើម្បីដឹងពីរបៀបដែលស្ករ Fructose រារាំងយន្តការទាំងនេះ អ្នកស្រាវជ្រាវ បានឲ្យកណ្ដុរពិសោធន៍ស៊ីអាហារដែលមានកម្រិតស្ករប្រភេទនេះក្នុង​បរិមាណច្រើន​។

    ជាលទ្ធផល ការស្រូបយកជាតិកាល់ស្យូមរបស់កណ្ដុរទាំងនោះបានធ្លាក់ចុះ ហើយកម្រិតជាតិកាល់ស្យូមក្នុងរាងកាយរបស់ពួកវាមានកម្រិតទាប។ ដោយសារតែហេតុនេះ រាងកាយរបស់កណ្ដុរបានបញ្ចេញកាល់ស្យូមចេញពីឆ្អឹង ដើម្បីឲ្យកម្រិតជាតិកាល់ស្យូមក្នុងរាងកាយមានតុល្យភាព ជាលទ្ធផលនាំឲ្យឆ្អឹងរបស់ពួកសត្វកណ្ដុលនោះ​បាត់បង់កំហាប់ឆ្អឹង (Osteoporosis ពុកឆ្អឹង)។

    ២- ការញ៉ាំស្ករច្រើនអាចនាំឲ្យធ្លាក់ចុះកម្រិតកាល់ស្យូម

    ការសិក្សាមួយ​បានពិនិត្យមើលទាំងអ្នកដែលមានសុខភាពល្អ និងអ្នកដែលកើនឡើងការប្រឈមខ្ពស់នឹងគ្រួសក្នុងតម្រងនោម បានរកឃើញថា ការទទួលទានជាតិស្ករខ្ពស់ខ្លាំង អាចបង្កឲ្យរាងកាយបញ្ចេញជាតិកាល់ស្យូមក្នុងកម្រិតខ្ពស់តាមទឹកនោម។

    ៣- ជាតិស្ករខ្ពស់ទាក់ទងនឹងការកើនឡើងកម្រិតអ័រម៉ូន ករទីហ្សូល (Cortisol)

    កម្រិតអ័រម៉ូន​ Cortisol ខ្ពស់ គឺនាំឲ្យមានឥទ្ធិពលមិនល្អទៅលើសុខភាពឆ្អឹង។ ជាធម្មតាកម្រិតអ័រម៉ូន​ Cortisol នៅក្នុងរាងកាយអាចប៉ះពាល់ដោយសារតែស្ត្រេស  ហើយ​ការញ៉ាំជាតិស្ករច្រើន ក៏អាចធ្វើឲ្យកើនឡើងកម្រិតអ័រម៉ូន​ Cortisol ។ ការសិក្សាមួយលើកណ្ដុរ Hamsters បានបង្ហាញថា របបអាហារដែលមានជាតិស្ករ Sucrose ខ្ពស់ អាចបង្កឲ្យពុកឆ្អឹង ទោះបីជា​យើង​ញ៉ាំជាតិកាល់ស្យូម​បានគ្រប់គ្រាន់ក៏ដោយ។

    ៤- គន្លឹះក្នុងការញ៉ាំជាតិស្ករឲ្យបានតិច

    ជាធម្មតា​ការ​ផ្លាស់​ប្ដូរ​រសជាតិអាហារគឺត្រូវការ​រយៈពេល​១០​ថ្ងៃ ដែលនេះ​មាន​ន័យថា​បើ​សិនជាយើងចង់រារាំង​ខ្លួន​យើង​មិន​ឲ្យ​ញ៉ាំ​ម្ហូបអាហារ​មាន​ជាតិ​ផ្អែម យើង​ត្រូវព្យាយាម​ផ្ដាច់អាហារប្រភេទនេះត្រឹម​១០​ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីនោះយើង​នឹង​មិន​ចាំពីរសជាតិ​ស្ករ​ក្នុងអាហារនោះទេ ហើយ​យើងនឹង​បង្កើត​បាននូវ​រសជាតិថ្មី។​

    បើសិនយើងនៅតែចង់មានអាហារផ្អែមខ្លះៗនៅក្នុងជីវភាពប្រចាំថ្ងៃយើងអាចសាកញ៉ាំទឹកឃ្មុំជំនួស​វិញ​។ ទឹកឃ្មុំ មានជីវជាតិ និងមានរសជាតិឆ្ងាញ់ ប៉ុន្តែគួរញ៉ាំក្នុងកម្រិតល្មមបានហើយ ឬយើងអាចដូរមកញ៉ាំស្ករចេញពីរុក្ខជាតិស្មៅផ្អែម (Stevia) ។ ស្ករស្មៅផ្អែម (Stevia) គឺជាប្រភេទស្ករដែលចម្រាញ់ចេញពីប្រភពរុក្ខជាតិ។ ស្ករនេះមានរស់ជាតិល្អ និងផ្ដល់សុខភាពល្អ ជាងជាតិស្ករធម្មតា។

    អត្ថបទពាក់ព័ន្ធ៖ 

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Jun 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម