backup og meta

កើតជំងឺលើសសម្ពាធឈាម បណ្ដាលឲ្យប៉ះពាល់សរីរាង្គប៉ុន្មាននេះ

កើតជំងឺលើសសម្ពាធឈាម បណ្ដាលឲ្យប៉ះពាល់សរីរាង្គប៉ុន្មាននេះ

ជំងឺ​លើស​សម្ពាធ​ឈាម​ជា​បញ្ហា​ចម្បង​មួយ​សម្រាប់​សុខភាព​សាធារណៈ​របស់​ពលរដ្ឋ​ខ្មែរ​យើង ដែល​ជា​ទូទៅ​វា​ជា​មូលហេតុ​ចម្បង​ដែល​តម្រូវ​ឲ្យ​អ្នក​ជំងឺ​មក​ជួប​គ្រូពេទ្យ។ ជំងឺ​នេះ​អាច​បង្ក​នូវ​ផល​វិបាក​ច្រើន ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល បេះដូង សរសៃ​ឈាម និង​តម្រង​នោម។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត

ផល​ប៉ះពាល់​លើ​បេះដូង

ជំងឺ​លើស​សម្ពាធ​ឈាម ជា​កត្តា​ដែល​បង្ក​ឲ្យ​មាន​កំណក​ខ្លាញ់​នៅ​ក្នុង​សរសៃ​ឈាម​បេះដូង​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង។ ជំងឺ​នេះ​ធ្វើ​ឲ្យ​សាច់​ដុំ​បេះ​ដូង​ឡើង​ក្រាស់ ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​សាច់​ដុំ​បេះដូង​ត្រូវ​ការ​អុកស៊ីសែន​លើស​ពី​ធម្មតា ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង​កាន់​តែ​ធ្ងន់ធ្ងរ។ អ្នក​ជំងឺ​នឹង​បង្ហាញ​រោគ​សញ្ញា​ខ្លះៗ​ដូចជា៖

– ឈឺ​ទ្រូង​ចាក់​ទៅ ក ឬ​ដើម​ដៃ​ឆ្វេង

– ហត់​នៅ​ពេល​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ ឬ​ក៏​ហត់​នៅ​ពេល​សម្រាក។

ផល​ប៉ះពាល់​សរសៃឈាម

ជំងឺ​លើស​សម្ពាធ​ឈាម​បង្ក​ឲ្យ​មានខ្លាញ់​កក​នៅ​ក្នុង​សរសៃ​ឈាម សរសៃ​ឈាម​រីក​ប៉ោង​ធំ បែក​សរសៃ​ឈាម​ធំ ស្ទះ​សរសៃ​ឈាម​នៅ​ជើង ដែល​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ពិបាក​ដើរ ឬ​ដើរ​មិន​បាន​យូរ។

ផល​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ

ជំងឺ​លើស​សម្ពាធ​ឈាម អាច​បង្ក​ឲ្យ​មាន​ជា​ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល ឬ​បែក​សរសៃ​ឈាម​នៅ​ខួរក្បាល ដែល​អ្នក​ជំងឺ​បង្ហាញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា ទន់​ដៃ​ទន់​ជើង ឬ​មួយ​ចំហៀង​ខ្លួន និយាយ​មិន​ច្បាស់ ឈឺ​ក្បាល និង​បាត់​បង់​ស្មារតី។

ផល​ប៉ះពាល់​តម្រងនោម

ជំងឺ​លើស​សម្ពាធ​ឈាម អាច​បង្ក​ឲ្យ​អ្នក​ជំងឺ​ខ្សោយ​តម្រងនោម ដែល​ធ្វើ​ឲ្យ​មាន​ជាតិ​សាច់​ចេញ​តាម​ទឹក​នោម (ទឹក​នោម​ប្រៃ) ដោយ​សារ​តែ​ផល​ប៉ះពាល់​ទៅ​លើ​សរសៃ​ឈាម​តម្រងនោម ហើយ​ធ្វើ​ឲ្យលើស​សម្ពាធ​ឈាម​កាន់​តែ​ធ្ងន់ធ្ងរ ដែល​រោគ​សញ្ញា​ស្ដែង​ចេញ​មាន​ដូច​ជា ហើម​ជើង​ទាំង​សង​ខាង ​ហើម​មុខ ពិសេស​ត្របក​ភ្នែក។

ក្រៅ​ពី​នេះ ជំងឺ​លើស​សម្ពាធ​ឈាម ក៏​អាច​ប៉ះពាល់​ទៅ​ដល់​ភ្នែក ដែល​បណ្ដាល​ឲ្យ​គំហើញ​របស់​ភ្នែក​មាន​ការ​ធ្លាក់​ចុះ ឬ​ធ្ងន់ធ្ងរ​រហូត​ដល់​មើល​មិន​ឃើញ។ មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា ផល​ពិបាក​ទាំង​នេះ អាច​បង្ការ​បាន​ដោយ​តម្រូវ​ឲ្យ​អ្នក​ជំងឺ៖

– លេប​ថ្នាំ​តាម​វេជ្ជបញ្ជា

– តាម​ដាន​សុខភាពតាម​ការ​ណាត់​ជួយ​ជាមួយ​គ្រូពេទ្យ​អោយ​បាន​ជាប់​លាប់

– ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដូច​ជា ការ​តម​ញ៉ាំ​ប្រៃ និង​ហាត់​ប្រាណ​ឲ្យ​បាន​ជា​ប្រចាំ។ល។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ធ្លាប់តែឮជំងឺលើសឈាម ចុះជំងឺ​បម្រុងលើសសម្ពាធឈាមម៉េចវិញ? ការពារដោយវិធីណា?

អ្នកលើសឈាមធ្វើតាមប៉ុន្មានចំណុចនេះ ទើបគ្មានគ្រោះថ្នាក់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម