backup og meta

គ្រូពេទ្យជំនាញបកស្រាយជំនឿ ញ៉ាំបេះដូងជ្រូកអាចជួយព្យាបាលជំងឺបេះដូង

គ្រូពេទ្យជំនាញបកស្រាយជំនឿ ញ៉ាំបេះដូងជ្រូកអាចជួយព្យាបាលជំងឺបេះដូង

ពីមុន​យើង​ច្រើន​តែ​ឮ​ចាស់​ៗ​និយាយ​ថា នរ​ណា​ដែល​មាន​ជំងឺ​បេះដូង ត្រូវ​ឲ្យ​ញ៉ាំ​បេះដូង​សត្វ​វិញ​ដូចជា​ជ្រូក មាន់ ទា ដើម្បី​ប៉ះប៉ូវ​បេះដូង​ដែល​មាន​បញ្ហា​នោះ។ ចំពោះ​ការ​លើកឡើង​នេះ ត្រូវ​បាន​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បដិសេធ​ចំពោះការលើកឡើងនេះ។

វេជ្ជបណ្ឌិត សុខ ជួរ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​លើកឡើង​បែប​នោះ គឺជា​ជំនឿ​អរូបិយ​ដែល​គ្មាន​អ្វី​ការ​ពិត​ឡើយ ហើយ​នៅ​ក្នុង​សៀវភៅ​វេជ្ជសាស្ត្រ​ក៏​គ្មាន​ការ​បញ្ជាក់​ដូច​នេះ​ឡើយ ហើយ​វា​ក៏​គ្មាន​ប្រសិទ្ធភាព​អ្វី​ដែរ។

“គ្មាន​ការ​សិក្សា ឬ​ឯកសារ​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​ថា អ្នក​មាន​បញ្ហា​បេះដូង ញ៉ាំ​បេះដូង​ជ្រូក ឬ​បេះដូង​សត្វ​ផ្សេង​ៗ​ទៅ​អាច​ប៉ូវ​បេះដូង​ខ្លួនឯង​វិញ​ទេ។ ទោះ​ជា​បេះដូង​សត្វ​មិន​អាច​ប៉ូវ​ដល់​បេះដូង​មនុស្ស​យើង​បាន​មែន តែ​វា​សម្បូរ​ជាតិ​ប្រូតេអ៊ីន អាច​ជំនួយ​ដល់​សុខភាព ស្មារតី និង​ធ្វើឲ្យ​យើង​មាន​កម្លាំង​កំហែង​ឡើង​វិញ។ ចាស់​ៗ​ពី​មុន​ គាត់​ចេះតែ​ជឿ​តាម​គ្នារឿងញ៉ាំបេះដូងជ្រូកនេះ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​មក​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែង​រក​ពី​ប្រភេទ​ជំងឺ​បេះដូង និង​ការ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​ទេ”។

លោក​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ចៀសវាង និង​កាត់​បន្ថយ​កូន​មាន​ជំងឺ​បេះដូង​ពី​កំណើត ត្រូវ​ធ្វើ​ដូច​ខាងក្រោម៖

១- កុំ​ប្រើ​ឱសថ​បុរាណ

២- កុំ​ប្រើ​ឱសថ​ផ្ដេសផ្ដាស​គ្មាន​វេជ្ជបញ្ជា

៣- ពេល​ម៉ាក់​ៗ​ផ្ទៃពោះ​មាន​ជំងឺ គ្រុន ផ្ដាសាយ ស្អូច ត្រូវ​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​ទាំង​ម៉ាក់ និង​គភ៌

៤- របប​អាហារ​របស់​ម្ដាយ​ត្រូវ​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់ មាន​ជីវជាតិ​សព្វ​មុខ ជាពិសេស​មិន​អាច​ខ្វះ​ជាតិ​អាស៊ីដ​ហ្វូលិក។

អត្ថបទពាក់ព័ន្ធទារកមានបញ្ហាបេះដូងពីកំណើត អាចមើលដឹងតាមរយៈអេកូអត់?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/08/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម