និយមន័យ
១- អ្វីទៅជាអេកូបេះដូង?
អេកូបេះដូងគឺជាវិធីដែលប្រើឧបករណ៍ផ្លាស់ប្ដូរអេកូទៅជារូបភាពដែលជួយគ្រូពេទ្យរករោគវិនិច្ឆ័យបានស្រួល។ ដំបូងឧបករណ៍នេះ គេហៅថាជាឧបករណ៍បញ្ចូនសញ្ញាដែលបញ្ជូនរលកសំឡេងខ្ពស់ទៅកាន់ផ្នែកខុសៗគ្នានៃបេះដូង បន្ទាប់មកចាប់យកអេកូនៃរលកសម្លេងទាំងនេះ។ ទីបញ្ចប់អេកូទាំងនេះត្រូវបានប្ដូរទៅជារូបភាពនៃបេះដូងតាមកញ្ចក់វីដេអូ។
អេកូបេះដូងមាន៤ប្រភេទខុសៗគ្នាមានដូចជា អេកូឆ្លុះទ្រូង (TTE) អេកូពេលកំពុងហាត់ប្រាណ អេកូ doppler អេកូឆ្លុះបេះដូងកាត់តាមបំពង់អាហារ (TEE)។
បើប្រៀបធៀបជាមួយអេកូ TTE វិញ អេកូ TEE ផ្តល់រូបភាពបេះដូងបានច្បាស់ជាងព្រោះក្នុងអេកូ TTE ប្រដាប់ស្ទង់ធ្វើការតែពីខាងក្រៅប្រអប់ទ្រូងប៉ុណ្ណោះ រីឯអេកូ TEE វិញឆ្លុះតាមខាងក្នុងបំពង់អាហារតែម្តង។ ក្រៅពីនេះប្រដាប់ស្ទង់អាចដាក់ជិតបេះដូងជាងជាហេតុនាំឲ្យការចាប់យករលកសំឡេងក៏កាន់តែច្បាស់ដោយមិនមានការរាំងស្ទះពីសួតនិងឆ្អឹងប្រអប់ទ្រូងឡើយ។
ចំណែកឯ stress test និងការថតចង្វាក់បេះដូង (EKG or ECG) គ្រូពេទ្យក៏អាចសុំធ្វើអេកូបន្ថែមពីលើដែរដើម្បីបានព័ត៌មានពីបេះដូងអ្នកកាន់តែច្បាស់និងធ្វើរោគវិនិច្ឆ័យបានលម្អិត។
២- ហេតុអ្វីបានជាគេធ្វើអេកូបេះដូង (TEE)?
វីធីអេកូបេះដូងនេះជាធម្មតាធ្វើពេលដែលយើងមានរោគវិនិច្ឆ័យនៃបញ្ហាបេះដូងមួយ ឬច្រើន ដូចជាទាក់ទងនឹងសមត្ថភាពនៃការច្របាច់ឈាមនៃសន្ទះឬថតបេះដូង។ មួយវិញទៀត បើឪពុកម្ដាយទារកសង្ស័យថាកូនមានជំងឺបេះដូងពីកំណើត គ្រូពេទ្យអាចប្រើវិធីនេះបានដើម្បីបញ្ចាក់បាន។
គ្រូពេទ្យនឹងសុំធ្វើអេកូបេះដូង TEE ប្រសិនបើ៖
- អេកូបេះដូងធម្មតា TTE មិនច្បាស់។ លទ្ធផលអេកូមិនច្បាស់អាចមកពីរូបរាងរបស់ទ្រូង ជំងឺសួត ឬក៏ខ្លាញ់ក្នុងខ្លួនច្រើនពេក។
- មានកន្លែងដែលត្រូវពិនិត្យមើលឲ្យកាន់តែលម្អិត។
អត្ថបទពាក់ព័ន្ធ៖ Pacemaker Insertion (វះកាត់ដាក់ថ្មបេះដូង)
ស្វែងយល់មុនធ្វើតេស្ត
៣- តើខ្ញុំត្រូវដឹងអ្វីខ្លះមុននឹងធ្វើអេកូបេះដូង?
យោងតាមអ្នកឯកទេសជាច្រើនបាននិយាយថាការពិនិត្យបេះដូងជាប្រចាំគឺមិនចាំបាច់ទេ ទោះជាអ្នកជំងឺភាគច្រើនសុំគ្រូពេទ្យធ្វើដោយខ្លួនឯងក៏ដោយ។
ក្រៅពីអេកូបេះដូងក៏មានវិធីផ្សេងទៀតដែរដូចជា៖
- ស្កេន MRI បេះដូង ពេលដែលគ្រូពេទ្យត្រូវការរូបភាពលម្អិត និងជាក់លាក់នៃផ្នែកខាងក្នុងបេះដូង។ តេស្តនេះប្រើដែនម៉ាញ៉េទិច រលកវិទ្យុសកម្ម និងកុំព្យូទ័រ។
- តេស្តសារធាតុបញ្ចេញកាំរស្មី (Radionuclide test) ប្រើដើម្បីវាស់ចលនាឈាមហូរនិងដំណើរការបេះដូង។ តេស្តបែបនេះគ្រូពេទ្យនឹងចាក់សារធាតុវិទ្យុសកម្មទៅក្នុងខ្លួនហើយប្រើកាម៉េរ៉ាថតរូបភាពពេលដែលសារធាតុនោះធ្វើចលនាជុំវិញបេះដូងរបស់អ្នក។
សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងថាតេស្តមួយណាសក្ដិសមនឹងយើងបំផុត។
អត្ថបទពាក់ព័ន្ធ៖
- ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម
- វិធីហាត់ប្រាណនៅផ្ទះប្រាំយ៉ាងជួយដល់ចង្វាក់បេះដូង បើគ្មានពេលទៅរត់ខាងក្រៅ
ដំណើរការធ្វើតេស្ត
៤- តើខ្ញុំត្រូវរៀបចំអ្វីខ្លះមុនធ្វើអេកូបេះដូង?
មានរឿងមួយចំនួនដែលយើងគួរត្រៀមមុននឹងធ្វើតេស្តអេកូបេះដូងនេះ។ ដំបូងយើងមិនអាចញ៉ាំអាហារ ឬផឹកអ្វីឡើយមុនធ្វើតេស្ត ២ទៅ៣ម៉ោង។ ចំណុចទី២ យើងត្រូវពាក់ស្បែកជើងដែលស្រួលសម្រាប់ខ្លួនឯបើសិនជាត្រូវរត់លើម៉ាស៊ីនពេលធ្វើតេស្ត។ ចំណុចចុងក្រោយគឺយើងត្រូវមានមនុស្សជូនទៅផ្ទះវិញដោយសារបន្ទាប់ពីត្រូវថ្នាំសណ្តំរួច យើងមិនអាចបើកបរដោយខ្លួនឯងបានទេ។
៥- តើនឹងមានអ្វីកើតឡើងកំឡុងពេលធ្វើ អេកូបេះដូង?
ដើម្បីធ្វើអេកូ TEE អ្នកជំនាញតែងត្រូវការជំនួយការមួយចំនួន។ បើសិនជាយើងមានស្ថានភាពដូចជាលើសទម្ងន់ ឬជំងឺសួតរាំរ៉ៃដែលអាចធ្វើឲ្យមើលបេះដូងមិនបានល្អនោះ គ្រូពេទ្យនឹងសុំចាក់ថ្នាំពណ៌តាមសរសៃឈាមដែលវាជួយបង្ហាញលទ្ធផលដំណើរការបេះដូងកាន់តែច្បាស់។
ដើម្បីស៊កឧបករណ៍ស្ទង់កាន់តែស្រួលនិងសម្រួលកុំឲ្យយើងចង់ក្អួត គ្រូពេទ្យនឹងបាញ់ស្រ្ពាយថ្នាំស្ពឹក ថ្នាំខ្ពុរមាត់ ឬថ្នាំគ្រាប់ផ្អែមៗ ដើម្បីឲ្យបំពង់កស្ពឹក។ មិនតែប៉ុណ្នោះគេក៏ចាក់ថ្នាំតាមសរសៃវ៉ែននៅដៃផងដែរ ដែលអំឡុងពេលធ្វើតេស្តគេនឹងដាក់ថ្នាំកាត់បន្ថយទឹកមាត់ក៏ដូចជាថ្នាំសណ្តំតាមនោះផង។ យើងមិនមែនស្ពឹកទាំងមូលនោះទេគ្រាន់តែអាចមានអារម្មណ៍ថាងុយដេករលីវៗនិងសម្រាក។ តេស្តនេះនឹងប្រមូលពត៌មានអំពីចង្វាក់បេះដូង ចង្វាក់ដង្ហើម សម្ពាធឈាម និងបរិមាណអុកស៊ីសែននៅក្នុងឈាម។
ដំណាក់កាលនៃអេកូបេះដូងរួមមាន ដំបូងយើងត្រូងគេងចំហៀងខាងឆ្វេង ងើយក្បាលឡើងលើបន្តិចដើម្បីកុំឲ្យធ្មេញទង្គិចជាមួយឧបករណ៍ហើយប្រដាប់ការពារមាត់ក៏ត្រូវដាក់ដែរ។ បន្ទាប់មកគ្រូពេទ្យនឹងសង្កត់អណ្តាតចេញពីកន្លែងដែលត្រូវរំអិលចុងឧបករណ៍ស្ទង់ដើម្បីឲ្យងាយស្រួលក្នុងការស៊កចូលក្នុងមាត់។ ដំណាក់កាលចុងក្រោយគឺយើងត្រូវលេបដើម្បីរំកិលទុយយោរហូតទៅដល់បំពង់អាហារ។ រួចរាល់ហើយគ្រូពេទ្យនឹងចាប់ផ្តើមថតរូបរលកសម្លេងពេលដែលឧបករណ៍ធ្វើចលនា។ តែក្នុងអំឡុងពេលធ្វើអេកូបេះដូង យើងមិនអាចឮឬដឹងពីរលកសំឡេងនោះទេ។
សូមចាំថាយើងលេបតែពេលដែលគ្រូពេទ្យប្រាប់តែប៉ុណ្នោះ។ គ្រូបេទ្យនឹងបូមទឹកមាត់យើងចេញ (suction) ឬក៏វាហូរចេញដោយខ្លួនឯង។ ក្រៅពីមានអារម្មណ៍ថាចង់ក្អួត មិនស្រណុកក្នុងខ្លួនពេលដែលឧបករណ៍ក្នុងមាត់ យើងនឹងមិនមានការឈឺចាប់អ្វីនោះទេ។ ការធ្វើអេកូបេះដូងអាចមានរយៈពេលជាង ២ម៉ោង តែគេអាចដាក់ឧបករណ៍ក្នុងមាត់រយៈពេល ១០ទៅ២០នាទី។
៦- តើមានអ្វីកើតឡើងក្រោយពេលធ្វើអេកូបេះដូង?
ប្រសិនជាលទ្ធផលចេញមកល្អ នោះយើងមិនត្រូវការធ្វើតេស្តអ្វីផ្សេងនោះទេ។ តែបើលទ្ធផលចេញមកមិនប្រក្រតី ដើម្បីរកលទ្ធផលឲ្យកាន់តែជាក់លាក់ គ្រូពេទ្យឯកទេសបេះដូងនឹងណែនាំតេស្តផ្សេងទៀតដូចជា ធ្វើអេកូបេះដូងម្តងទៀតប៉ុន្មានខែក្រោយទៀត ឬក៏ស្កេនបេះដូង (CT) ឬថតសរសៃឈាមចិញ្ចឹមបេះដូង (coronary angiogram)។ បន្ទាប់ពីស្វែងរកសញ្ញារួចអស់ហើយ គ្រូពេទ្យនឹងចាប់ផ្តើមចេញការព្យាបាលដល់យើង។
អត្ថបទពាក់ព័ន្ធ៖ Congestive Heart Failure (ខ្សោយបេះដូង)
យល់ដឹងពីលទ្ធផល
៧- តើលទ្ធផលខ្ញុំមានន័យដូចម្តេចខ្លះ?
គ្រូពេទ្យឯកទេសបេះដូងនឹងចេញលទ្ធផលឲ្យភ្លាមបន្ទាប់ពីធ្វើតេស្តរួច។
លទ្ធផលធម្មតា៖ ថតបេះដូងនិងជញ្ជាំងបេះដូងមានទំហំនិងកម្រាស់ធម្មតាហើយមានចលនាធម្មតាដែរ។ ឯសន្ទះប្រឺសវិញមានសភាពប្រក្រតីគ្មានការលេចឬត្បៀតនោះទេ។ គ្មានសញ្ញានៃការឆ្លងមេរោគ ហើយបរិមាណឈាមច្របាច់ពីថតខាងក្រោមខាងឆ្វេងក្នុងមួយចង្វាក់ (ejection fraction) មានសភាពធម្មតា។ ពុំមានទឹកលើសនៅក្នុងថង់ជុំវិញបេះដូង ឯសាច់ដុំជុំវិញបេះដូងក៏មិនឡើងក្រាស់ដែរ។ មិនមានដុំសាច់ឬឈាមកកនៅក្នុងថតបេះដូងទេ។
លទ្ធផលមិនប្រក្រតី៖ ថតបេះដូងរីកធំ ជញ្ជាំងបេះដូងឡើងក្រាស់ឬស្តើងជាងធម្មតា។ កាលណាជញ្ជាំងបេះដូងក្រាស់មានន័យថាឈាមមិនអាចហូរទៅកាន់សាច់ដុំបេះដូងបានល្អឬធ្លាប់គាំងបេះដូងពីមុនមក។ ហើយបើជញ្ជាំងស្តើងវិញអាចបង្ហាញពីការប៉ោងថតខាងក្រោមនៃបេះដូង (ventricular aneurysm)។ សាច់ដុំជញ្ជាំងបេះដូងធ្វើចលនាមិនប្រក្រតីព្រោះតែឈាមរត់មកចិញ្ចឹមមិនបានគ្រប់គ្រាន់ដោយសារត្បៀតសរសៃអាក់ទែរកូរូណា។ សន្ទះប្រឺសមួយឬច្រើនបិទបើកមិនបានល្អឬមានសភាពមិនប្រក្រតី។ មានសញ្ញានៃការឆ្លងមេរោគ ហើយបរិមាណឈាមច្របាច់ពីថតបេះដូងខាងក្រោមខាងឆ្វេង (ejection fraction) តិចជាងធម្មតា។ មានទឹកដក់ជុំវិញបេះដូង (pericardial effusion)។ សាច់ដុំជុំវិញបេះដូងក្រាស់ពេក ឬមានដុំសាច់ កំណកឈាមនៅក្នុងបេះដូង។
លទ្ធផលអាចខុសៗគ្នាអាស្រ័យលើមន្ទីរពិសោធន៍និងមន្ទីរពេទ្យ។ សូមពិភាក្សារជាមួយគ្រូពេទ្យដើម្បីព័ត៌មានលំអិត។
អត្ថបទពាក់ព័ន្ធ៖
- អ្នកមានជំងឺបេះដូងត្រូវដឹងរឿងទាំងនេះមុនសម្រេចចិត្តធ្វើធ្មេញ
- ប្រហែសមិនបានទេ ទម្លាប់ញ៉ាំយឺតម៉ោងជាប្រចាំ អាចគ្រោះថ្នាក់ដល់បេះដូង
- ស្វែងយល់ពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]