គ្រាប់អាល់ម៉ុនមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ចំពោះសុខភាពដ៏ច្រើនលើសលប់ផងដែរ។ ជាមួយនឹងវីតាមីន និងធាតុផ្សំជាច្រើនទៀត គ្រាប់អាល់ម៉ុនអាចផ្ដល់ទាំងភាពស្រស់ស្អាត និងសុខភាពល្អ។ យ៉ាងណាមិញ គ្នាយើងអាចចាប់ផ្ដើមញ៉ាំគ្រាប់ធញ្ញជាតិមួយប្រភេទនេះជារៀងរាល់ថ្ងៃ ដើម្បីទទួលបានការផ្លាស់ប្ដូរជាវិជ្ជមានទាំង៦យ៉ាង។
១. កាត់បន្ថយកូលេស្តេរ៉ូល
គ្រាប់អាល់ម៉ុនគឺជាអាហារដ៏មានឥទ្ធិពលមួយក្នុងការកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់។ ប្រសិនបើគ្នាយើងមានកូលេស្តេរ៉ូលអាក្រក់ខ្ពស់ ចូរបង្កើនបរិមាណការញ៉ាំគ្រាប់អាល់ម៉ុនពី២០ទៅ៣០គ្រាប់ក្នុងមួយថ្ងៃ។ យើងអាចសម្គាល់រោគសញ្ញានៃកូលេស្តេរ៉ូលអាក្រក់ ដោយចំណុចពណ៌សនៅត្របកភ្នែកខាងក្រោម ឈឺជើង និងឆាប់មានស្កូវមុនវ័យ។
២. សក់មានសុខភាពល្អ
អាល់ម៉ុនមានផ្ទុកវីតាមីន និងសារធាតុរ៉ែជាច្រើន ដែលចាំបាច់សម្រាប់ការលូតលាស់នៃសរសៃសក់ ក៏ដូចជាធ្វើឲ្យសក់រឹងមាំ។ ជាក់ស្ដែង ម៉ាញ៉េស្យូម និងស័ង្កសីជួយជំរុញដល់ការលូតលាស់នៃសរសៃសក់ វីតាមីនEជួយឲ្យសក់រឹងមាំ និងវីតាមីនBមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយឲ្យសក់ទន់រលោង និងមានអាយុវែង។
៣. បញ្ចៀសជំងឺបេះដូង
សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជាតិខ្លាញ់ំិនឆ្អែត(monounsaturated fat) ម៉ាញ៉េស្យូម និងស្ពាន់ដែលមាននៅក្នុងគ្រាប់អាល់ម៉ុនអាចជួយទ្រទ្រង់ដល់សុខភាពបេះដូង និងសរសៃឈាមយ៉ាងល្អប្រសើរ។ ដូច្នេះហើយ ដើម្បីការពារខ្លួនយើងពីជំងឺស្លោកសាច់ដុំបេះដូងនិងជំងឺបេះដូងដទៃទៀត ចូរញ៉ាំគ្រាប់អាល់ម៉ុនទាំងសំបក។
៤. បញ្ចៀសស្នាមជ្រីវជ្រួញ
គ្រាប់ធញ្ញជាតិទាំងនេះ មានបរិមាណម៉ង់ហ្គាណែសច្រើនដែលអាចជួយផលិតខូឡាជែន។ ចំណែកឯវីតាមីនE ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយប្រឆាំងនឹងសញ្ញានៃភាពចាស់យ៉ាងស័ក្ដិសិទ្ធិ។
៥. ស្រកទម្ងន់
យោងតាមការសិក្សាបែបវិទ្យាសាស្ត្រមួយបានបង្ហាញថា អ្នកដែលញ៉ាំអាល់ម៉ុនទទួលបានកាបូអ៊ីដ្រាតទាប ដែលកត្តានេះជួយឲ្យការធ្វើមេតាប៉ូលីសមានភាពប្រក្រតី ហើយវាក៏រួមចំណែកដល់ការសម្រកទម្ងន់ ដោយសារតែគ្រាប់អាល់ម៉ុនសំបូរទៅដោយវីតាមីន និងជាតិសរសៃយ៉ាងល្អឥតខ្ចោះ។
៦. បង្កើនសកម្មភាពខួរក្បាល
ទន្ទឹមនឹងនេះដែរ ការញ៉ាំគ្រាប់អាល់ម៉ុនជាប្រចាំអាចជំនួយដល់ការចងចាំ ជាមួយនឹងគុណប្រយោជន៍នៃវីតាមីនE និងអាស៊ីដខ្លាញ់។ លើសពីនេះ វាក៏អាចជួយទប់ស្កាត់ភាពចាស់នៃខួរក្បាលរបស់យើងដូចគ្នា។
[embed-health-tool-bmi]