មុខក្រហម ឬជំងឺមុនមុខក្រហម ជាជំងឺសើស្បែកម្យ៉ាងដែលឧស្សាហ៍កើតលើស្រីៗ ដោយចេញសរសៃរតូចឆ្មារៗនៅលើថ្ពាល់ ច្រមុះ ថ្ងាស និងមានកន្ទួលតូចៗដូចមុន។
មុខក្រហម ឬជំងឺមុនមុខក្រហម ជាជំងឺសើស្បែកម្យ៉ាងដែលឧស្សាហ៍កើតលើស្រីៗ ដោយចេញសរសៃរតូចឆ្មារៗនៅលើថ្ពាល់ ច្រមុះ ថ្ងាស និងមានកន្ទួលតូចៗដូចមុន។

១- មូលហេតុកើតជំងឺមុខក្រហម
ជំងឺមុខក្រហម បណ្តាលមកពីកត្តាច្រើនយ៉ាង ដូចជា កត្តាតំណពូជ បរិស្ថាន ការញ៉ាំភេសជ្ជៈក្តៅ ឬហឹរ ត្រូវពន្លឺថ្ងៃ ការប្រើគ្រឿងសម្អាង ម្សៅលាយ ដែលមានជាតិគ័រទីកូអ៊ីត ឬស្តេរ៉យរយៈពេលយូរ។
លោកវេជ្ជបណ្ឌិត ហេង យូសេង បម្រើការងារនៅផ្នែកជំងឺស្បែក នៃមន្ទីរពេទ្យព្រះកុសុមៈ ថា ការប្រើម្សៅលាយ ដែលដូចជាម៉ៃដា ព្រួញបី ឬត្រចៀកកាំ និងថ្នាំស្តេរ៉យ (បំបាត់ការរលាក) ធ្វើឲ្យរមាស់ស្បែក ស្បែកកាត់ទៅជាស្តើង ស្ងួត យូរៗទៅ កាលណាត្រូវកម្តៅថ្ងៃឆាប់ក្រហម ចេញសរសៃពេញមុខ ឬជាំមុខ។
២- វិធីព្យាបាលមុខក្រហម
ទាំងប្រុសទាំងស្រី កាលណាកើតជំងឺមុខក្រហមហើយពិបាកព្យាបាលបន្តិច ការប្រើថ្នាំលេប ឬលាប មិនអាចព្យាបាលជាដាច់ទេ តម្រូវឲ្យព្យាបាលដោយម៉ាស៊ីនឡាស៊ែ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហេង យូសេង ឯកទេសជំងឺសើស្បែក និងសម្ផស្ស។
អត្ថបទពាក់ព័ន្ធ៖

៣- វិធីបង្ការមិនឲ្យកើតជំងឺមុខក្រហម
– ចៀសវាងការត្រូវកម្តៅថ្ងៃ
-ត្រូវលាបក្រែមការពារកម្តៅថ្ងៃ
– មិនត្រូវប្រើថ្នាំ ឬម្សៅលាបមុខ ដែលមានជាតិគ័រទីកូអ៊ីត ឬស្តេរ៉យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
19/07/2019
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ