ជំងឺរលាកតម្រងនោមស្រួចស្រាវ ភាគច្រើនកើតលើស្ត្រីជាងបុរស ហើយក្នុងចំណោមអ្នកជំងឺ៥នាក់ មាន ៤នាក់ជាស្ត្រី នេះបើតាមការបកស្រាយនៅលើផេកផ្លូវការរបស់មន្ទីរពេទ្យ កាល់ម៉ែត។ អ្នកដែលប្រឈមនឹងជំងឺរលាកតម្រងនោមស្រួចស្រាវ មានដូចជា អ្នកមានក្រួសតម្រងនោម អ្នកជំងឺទឹកនោមផ្អែម ស្ត្រីមានផ្ទៃពោះ និងអ្នកប្តូរតម្រងនោម ហើយក្នុងមួយជីវិតនៃការរស់នៅ ៣០% នៃស្ត្រីអាចប្រឈមមុខនឹងជំងឺនេះ។