២. មូលហេតុនាំឲ្យមានជំងឺរលាកតម្រងនោមស្រួចស្រាវ
ជាធម្មតាបាក់តេរីរស់នៅលើស្បែក និងពោះវៀនរបស់យើង ហើយវាមិនបង្កបញ្ហានោះទេ។ ប៉ុន្តែបើបាក់តេរីទាំងនោះចូលទៅក្នុងបង្ហួរនោមដែលជាបំពង់បញ្ចេញទឹកនោមចេញពីរាងកាយយើង ហើយនៅត្រឹមប្លោកនោម បង្កទៅជារលាកតម្រងនោមស្រួចស្រាវ។ ក្នុងនោះមូលហេតុនាំឲ្យមានជំងឺរលាកតម្រងនោមស្រួចស្រាវមាន៖
– សារធាតុគីមីនៅក្នុងផលិតផលសម្អាតខ្លួន ដូចជាទឹកសាប៊ូ ឬសាប៊ូដុំ
– ការព្យាបាលដោយប្រើថ្នាំគីមី
– ផលប៉ះពាល់ពីការវះកាត់ប្លោកនោម ឬបំពង់បង្ហួរនោម
– ការថតកាំរស្មីដើម្បីព្យាបាលជំងឺមហារីកនៅជុំវិញអាងត្រគាក។
អត្ថបទពាក់ព័ន្ធ៖
៣. វិធីបង្ការជំងឺរលាកតម្រងនោមស្រួចស្រាវ
ជំងឺរលាកតម្រងនោមស្រួចស្រាវ មិនមានអ្វីបង្ការជាក់លាក់១០០% នោះទេ ប៉ុន្តែគ្រូពេទ្យនឹងណែនាំនូវដំបូន្មានមួយចំនួនខាងក្រោមនេះ។
– ចៀសវាងការប្រើសាប៊ូទឹក ឬសាប៊ូក្រអូប យកមកលាងសម្អាតទ្វារមាស
– កុំប្រើម្សៅ ឬស្ព្រៃក្រអូបមកបាញ់ទ្វារមាស
– កុំទប់នោម
– ញ៉ាំទឹកឲ្យបានច្រើន
– នោមពេលរួមភេទរួច
– ចំពោះស្រ្តីត្រូវលាងសម្អាតពីមុខទៅក្រោយ រាល់ពេលចូលបន្ទប់ទឹក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕