សូកូឡាក្ដៅអាចជួយកាត់បន្ថយអាការៈឈឺពោះបាន ដោយអាស្រ័យលើមូលហេតុនៃស្ថានភាពជំងឺ។ ពិតណាស់ ភេសជ្ជៈក្ដៅដែលធ្វើពីទឹកដោះគោក៏អាចដោះស្រាយបញ្ហាឈឺពោះនេះបានផងដែរ។ យ៉ាងណាមិញ ប្រសិនបើយើងមានអាការៈឈឺពោះ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ជាមុនសិន មុនពេលសាកល្បងរូបមន្តសុខភាពណាមួយ។
សូកូឡាខ្មៅ
រាល់សូកូឡាទាំងអស់សុទ្ធតែមានសារធាតុFlavanoids ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចជួយការពារយើងពីជំងឺមួយចំនួន។ ពិតណាស់ សូកូឡាខ្មៅមានផ្ទុកសារធាតុនេះច្រើនជាងសូកូឡាពណ៌ទឹកដោះគោ។ ជាទូទៅ សូកូឡាមានគុណប្រយោជន៍ជួយដល់ការបន្ទោបង់ ក៏ដូចជាកាត់បន្ថយការឈឺពោះដែលបណ្ដាលមកពីបាក់តេរី ដូចជាការពុលអាហារជាដើម។
ទឹកដោះគោ
នៅក្នុងករណីដែលអាការៈឈឺពោះ ជារោគសញ្ញានៃការមិនរំលាយអាហារ ឬក្រហាយទ្រូង ទឹកដោះគោអាចជួយបំបាត់រោគសញ្ញានេះបានយ៉ាងស័ក្ដិសិទ្ធិ។ ទឹកដោះគោ ឬទឹកដោះគោជូរ អាចជួយកាត់បន្ថយជាតិអាស៊ីដដែលបណ្ដាលឲ្យក្រហាយទ្រូង និងឈឺពោះ។ ជាមួយគ្នានេះដែរ ទឹកដោះគោក្ដៅក៏ជារូបមន្តព្យាបាលការក្រហាយទ្រូង និងការមិនរលាយអាហារ។ យ៉ាងណាមិញ គ្នាយើងមួយចំនួនក៏អាចជួបប្រទះអាការៈហើមពោះ ចង្អោរ បញ្ហាក្រពះ និងពោះវៀននៅពេលញ៉ាំទឹកដោះគោ។
អត្ថប្រយោជន៍ដទៃទៀតនៃសូកូឡាក្ដៅ
[embed-health-tool-bmr]