backup og meta

រលាកក្រពះពោះវៀនរ៉ាំរ៉ៃ ទុកចោលយូរអាចកើតជំងឺផ្សេងទៀត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 16, 2021

    រលាកក្រពះពោះវៀនរ៉ាំរ៉ៃ ទុកចោលយូរអាចកើតជំងឺផ្សេងទៀត

    រលាក​ក្រពះ​ពោះវៀន ជា​បញ្ហា​នៃ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ដែល​គ្នា​យើង​គ្រប់​រូប​សុទ្ធ​តែ​មាន​ភាគរយ​ខ្ពស់​ប្រឈម​នឹង​កើត​ជំងឺ​នេះ។ ជំងឺ​រលាក​ក្រពះ​ពោះវៀន​វិវត្ត​ទៅ​តាម​កម្រិត​របស់​វា ពី​កម្រិត​ស្រាល​រហូត​ដល់​កម្រិត​ធ្ងន់ធ្ងរ បើ​យើង​មិន​ចាប់​អារម្មណ៍ បញ្ហា​នេះ​អាច​បង្ក​ឲ្យ​សុខភាព​​ជួប​នឹង​ជំងឺ​ដទៃ​ទៀត​។

    ក្នុង​ករណី​កម្រិត​ស្រាល ​ជំងឺ​រលាក​ក្រពះ​ពោះវៀន​កើត​ឡើង​ដោយសារ​តែ​ការ​ញ៉ាំ​មិន​ទៀង​ពេល ចំណី​អាហារ​សម្បូរគីមី ញ៉ាំ​សាច់​ច្រើន គេង​មិន​លក់ ផឹក​ស្រា ឬ​ជក់​បារី​ជាដើម។ ចំណែក​ការ​វិវត្ត​ទៅ​ជា​ករណី​ធ្ងន់ធ្ងរ ក៏​ព្រោះ​តែ​មិន​ព្យាបាល​រលាក​ក្រពះ​ពោះវៀន​កម្រិត​ស្រាល​ទាន់​ពេល និង​មិន​យក​ចិត្ត​ទុក​ដាក់ ​ហើយ​បញ្ហា​​សុខភាព​ក្រពះ​ពោះវៀននេះ​ ក៏អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ និង​ប្រព័ន្ធ​រំលាយ​អាហារ​ចុះ​ខ្សោយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    ជំងឺ​វិវត្ត​ឡើង​ដោយ​សារ​រលាក​ក្រពះ​ពោះវៀន​រ៉ាំរ៉ៃ

    – ចុក​រោយ​ដៃ​ជើង ចង្កេះ ស្មា កញ្ចឹងក ជំងឺ​ស្ត្រេស និង​ឈឺ​ចាប់​តាម​សន្លាក់

    – បញ្ហា​ស្បែក អណ្ដាត​ស ការ​ចងចាំ​ចុះ​ខ្សោយ

    – លើស​ជាតិ​អាស៊ីដ លើស​ខ្លាញ់ និង​លើស​ជាតិ​ពុល

    – ខ្វះ​ជាតិ​ស្ករ កាល់ស្យូម គ្រាប់​ឈាម​ក្រហម និង​ខ្វះ​អុកស៊ីសែន

    – បង្ក​ឲ្យ​កើត​ជំងឺ​ទល់​លាមក ស្អិត​ពោះវៀន​ធំ

    – បង្ក​ឲ្យ​រលាក​ប្លោក​នោម តម្រង​នោម ថ្លើម និង​ជំងឺ​ធាត់

    – បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង លើស​ឈាម និង​ទឹក​នោម​ផ្អែម

    – ស្គម​ស្គាំង រហូត​អាច​កើត​ជំងឺ​មហារីក​ក្រពះ ឬ​មហារីក​ពោះវៀន និង​ជំងឺ​ផ្សេង​ៗ​ទៀត។

    ចំពោះ​រោគ​សញ្ញា​ដែល​យើង​គួរ​កត់​សម្គាល់​នៃ​ជំងឺ​រលាក​ក្រពះ​ពោះ​វៀន​មាន​ដូច​ជា រាករូស ក្អួត​ចង្អោរ​ញឹកញាប់ វិល​មុខ ញ៉ាំ​មិន​សូវ​បាន ហើម​ពោះ មិន​ដើរ​ខ្យល់ ឈឺ​ចុក​ចាប់ ក្ដៅ ក្រហាយ​នៅ​ចុង​ដង្ហើម ពិបាក​បត់​ជើង​ធំ និង​មាន​អាការៈ​ធ្វើ​ទុក្ខ​ទៀង​ពេល។

    យ៉ាង​ណា​មិញ លោក​វេជ្ជបណ្ឌិត​ដដែល​បាន​ណែនាំ​ឲ្យ​គ្នា​យើង​ចេះ​ថែទាំ និង​ស្រលាញ់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ដើម្បី​ចៀស​ផុត​ពី​ជំងឺ​រលាក​ក្រពះ​ពោះវៀន និង​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ផ្សេង​ទៀត​ដោយ៖

    • ញ៉ាំ​ឲ្យ​បាន​ទៀងទាត់
    • ញ៉ាំ​អាហារ​ចម្អិន​ឆ្អិន​ល្អ មាន​អនាម័យ
    • ហាត់​ប្រាណ​ជាប្រចាំ
    • កាត់បន្ថយ​ស្រា និងកុំ​ជក់​បារី
    • ចៀសវាង​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​។រលាកក្រពះពោះវៀន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម