backup og meta

សញ្ញា​ទាំង​៣​បញ្ជាក់​ថា​ថ្លើម​មាន​បញ្ហា ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សញ្ញា​ទាំង​៣​បញ្ជាក់​ថា​ថ្លើម​មាន​បញ្ហា ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្លើម​បំពេញ​មុខងារ​ជា​ច្រើន​ដើម្បី​ជួយ​ឲ្យ​​​រាងកាយ​ដំណើរការ​បាន​ល្អ​ប្រសើរ​ ជា​ពិសេស​វា​​ដើរ​តួ​ជា​តម្រង​​សម្រាប់​ច្រោះ​ជាតិ​ពុល​ចេញ​ពី​រាងកាយ​។​ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ ការ​បង្ក​រោគ​ដោយ​វីរុស​​​រ៉ាំរ៉ៃ ឬ​ញ៉ាំ​របប​អាហារ​មិន​ត្រឹមត្រូវ​ ថ្លើម​របស់​យើង​នឹង​ចាប់ផ្ដើម​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​។ ខាងក្រោម​នេះ​ជា​សញ្ញា​ទូទៅ​នៃ​ការ​ខ្សោយ​ថ្លើម​ និង​ការ​ព្យាបាល​មួយ​ចំនួន​។

១. ចាល់​ទឹក​

នេះ​ជា​រោគ​សញ្ញា​ទូទៅ​បំផុត​​នៃ​ជំងឺ​ថ្លើម​ ដែល​កើត​ឡើង​ចំនួន​៥០%​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ក្រិន​ថ្លើម​។ ការ​ប្រមូលផ្ដុំ​សារធាតុ​រាវ​អាច​បណ្ដាល​ឲ្យ​ប៉ោងពោះ​ ឬ​ហើម​ជើង​។ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នៅ​ក្នុង​សរសៃ​ឈាម​ថ្លើម​ ឬ​នៅ​ពេល​ដែល​ថ្លើម​មិន​អាច​បង្កើត Albumin ដែល​ជា​ប្រូតេអ៊ីន​ការពារ​ការ​លេច​ធ្លាយ​ពី​ចរន្ត​ឈាម​ទៅ​ជាលិកា​។

ញ៉ាំ​របប​អាហារ​ដែល​មាន​ជាតិ​សូដ្យូម​ទាប(អំបិល)​ ដើម្បី​​ជួយ​កាត់បន្ថយ​ការ​ចាល់​ទឹក​។ ប៉ុន្តែ​ប្រសិនបើ​យើង​ចាល់​ទឹក​កម្រិត​មធ្យម​ទៅ​ធ្ងន់ធ្ងរ​ ​គ្រូពេទ្យ​អាច​នឹង​ផ្ដល់​ថ្នាំ​បញ្ចុះ​ទឹក​នោម ដើម្បី​បន្ថយ​អាការៈ​នេះ​។

២. ជំងឺ​ខាន់​លឿង​

ជំងឺ​នេះ​បណ្ដាល​ឲ្យ​ទឹក​នោម​​មាន​ពណ៌​ស្រអាប់​ និង​ស្បែក​លឿង​។ វា​កើត​ឡើង​នៅ​ពេល​សារធាតុ​​ប៊ឺលីរុយប៊ីន​ ដែល​ជា​សារធាតុ​ពណ៌​​កើត​ឡើង​នៅ​ពេល​កោសិកា​ឈាម​ក្រហម​បែក​បាក់​ ​កកើត​ឡើង​នៅ​ក្នុង​​ចរន្ត​ឈាម​។ ​ថ្លើម​ដែល​មាន​សុខភាព​ល្អ​ ​ស្រូប​យក​សារធាតុ​ប៊ឺលីរុយប៊ីន​ និង​បំប្លែង​​​ទៅ​ជា​ទឹក​ប្រមាត់​។

ជំងឺ​ខាន់​លឿង​ជា​សញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ខ្សោយ​ថ្លើម​។ នៅ​ក្នុង​ករណី​នេះ យើង​គប្បី​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

៣. ការ​ធ្លាក់​ឈាម​

ជំងឺ​ក្រិន​ថ្លើម​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​​ក្អួត​ឈាម​ មាន​ឈាម​ក្នុង​លាមក​ ឬ​ហូរ​ឈាម​តាម​រន្ធ​គូទ​។ ខណៈ​ដែល​ថ្លើម​ដែល​មាន​សុខភាព​បង្កើត​ប្រូតេអ៊ីន​​កំណកឈាម ថ្លើម​ដែល​ឈឺ​មិន​មាន​សមត្ថភាព​ធ្វើ​​បែប​នេះ​ឡើយ​ ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​មាន​ធ្លាក់​ឈាម​កាន់​តែ​ច្រើន​។ មួយ​វិញ​ទៀត ផ្លាកែត​ទាប​ក៏​អាច​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​ឈាម​ច្រមុះ និង​អញ្ចាញ​ធ្មេញ​ផង​ដែរ​។

ប្រសិនបើ​យើង​មាន​ក្អួត​ឈាម​ ចូរ​ប្រញាប់​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។

ថ្លើម

គន្លឹះ​មួយ​ចំនួន​ជួយ​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ​

  • ហាត់​ប្រាណ​​ឲ្យ​បាន​៣០​នាទីក្នុង​មួយ​ថ្ងៃ​ ​យ៉ាង​ហោច​ណាស់​៥​ដង​ក្នុង​មួយ​សប្ដាហ៍
  • ញ៉ាំ​​របប​អាហារ​សុខភាព​ដូចជា​បន្លែ​ ផ្លែឈើ​ និង​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​​ ព្រម​ទាំង​​កាត់​បន្ថយ​អាហារ​កែច្នៃ​ បង្អែម​ ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​សិប្បនិម្មិត ស្ករ​ចម្រាញ់​ និង​កាបូអ៊ីដ្រាត​​ចម្រាញ់​។
  • កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​
  • រក្សា​ទម្ងន់។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

4 Signs Your Liver Is in Trouble + Tips to Protect It

https://health.clevelandclinic.org/4-signs-your-liver-is-in-trouble-and-tips-to-protect-it/

13 Ways to a Healthy Liver

https://liverfoundation.org/13-ways-to-a-healthy-liver/

5 Ways to Be Kind to Your Liver

https://www.hopkinsmedicine.org/health/wellness-and-prevention/5-ways-to-be-kind-to-your-liver

កំណែ​ប្រែបច្ចុប្បន្ន

28/07/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទោះមិនផឹកស្រា បញ្ហាសុខភាពទាំងនេះអាចបង្កជំងឺខ្លាញ់រុំថ្លើម

កត្តាទាំង ៣ នេះ ជាមូលហេតុសំខាន់ធ្វើឲ្យកើតជំងឺក្រិនថ្លើម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម