រដូវភ្លៀងគឺជារដូវដែលសម្បូរទៅដោយបន្លែ និងផ្លែឈើជាច្រើន តែវាក៏ជារដូវដែលមានអត្រាពុលអាហារ រាក និងជំងឺផ្សេងៗទៀតខ្ពស់ដែរ។ ក្នុងរដូវនេះសមត្ថភាពរំលាយអាហាររបស់យើងចុះខ្សោយ ដូច្នេះយើងត្រូវប្រយ័ត្នក្នុងការញុំាអាហារ។ តើយើងគួរចៀសវាងញុំាអាហារណាខ្លះក្នុងអំឡុងរដូវភ្លៀងនេះ?
លោកស្រ្តីវេជ្ជបណ្ឌិត Akanksha Mishra ជំនាញផ្នែកអាហាររូបត្ថម្ភបានលើកឡើងថា “ រដូវភ្លៀងគឺជាពេលវេលានៃការបង្ករោគដូចជា ក្អក ផ្តាសាយ គ្រុនចាញ់ គ្រុនឈាម គ្រុនពោះវៀន និងរលាកសួត។ ដូច្នេះយើងត្រូវញុំាអាហារដែលមានតុល្យភាព និងស្រួលក្នុងការរំលាយ” ។ យើងត្រូវចៀសវាងអាហារដូចជា៖
១. អាហារបំពង
ការញុំាអាហារបំពងច្រើនធ្វើឱ្យពិបាករំលាយអាហារ ពេលពួកវាទៅដល់ពោះវៀនធំ ពួកវាត្រូវបានបំបែកទៅជាអាស៊ីដខ្លាញ់ដែលបណ្តាលឱ្យពោះវៀនធំបញ្ចេញជាតិទឹក និងបង្កឱ្យទៅជារាក។
២. ភេសជ្ជៈមានជាតិហ្គាស
ភេសជ្ជៈមានជាតិហ្គាសអាចធ្វើឱ្យរលាកស្រទាប់ក្រពះ បណ្តាលឱ្យក្រហាយទ្រូង ច្រាលអាស៊ីត ហើមពោះ និងអាចកាត់បន្ថយសារធាតុរ៉ែនៅក្នុងរាងកាយរបស់យើង។
៣. អាហារនិងបន្លែឆៅ
អាហារ និងបន្លែឆៅសម្បូរទៅដោយបាក់តេរី និងវីរុស។ វាអាចធ្វើឱ្យយើងរាក ឬឆ្លងមេរោគចូលក្រពះ និងពោះវៀន។
[embed-health-tool-bmr]