backup og meta

​អាហារ​ទាំង​នេះ​ មាន​គុណប្រយោជន៍​ច្រើន​សម្រាប់​ពោះវៀន​តូច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 29, 2021

    ​អាហារ​ទាំង​នេះ​ មាន​គុណប្រយោជន៍​ច្រើន​សម្រាប់​ពោះវៀន​តូច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ពោះវៀន​តូច​គឺ​ជា​ផ្នែក​មួយ​​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​រំលាយ​អាហារ​ ស្រូប​យក​សារធាតុ​ចិញ្ចឹម​ និង​ផ្លាស់ទី​អាហារ​តាមរយៈ​ពោះវៀន​។​ ការ​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន​ អាច​ជួយ​ថែទាំ​​សុខភាព​ពោះវៀន​តូច​​របស់​យើង​​ប្រកប​ដោយ​​ប្រសិទ្ធភាព​។

    ១. ពពួក​អាហារ​Probiotic

    ទឹក​ដោះ​គោ​ជូរ​មាន​ផ្ទុក​Probiotics ដែល​​ជួយ​ឲ្យ​ពោះវៀន​តូច​មាន​សុខភាព​ល្អ​ ព្រម​ទាំង​ដំណើរការ​​ត្រឹមត្រូវ​។​ ជាក់​ស្ដែង​ Probiotics​ជា​ពពួក​បាក់តេរី​មាន​ប្រយោជន៍​ ដែល​អាច​ជួយ​កាត់​បន្ថយ​វត្តមាន​នៃ​បាក់តេរី​មិន​ល្អ​ ហើយ​វា​ក៏​​ជួយ​លើក​កម្ពស់​ដល់​ការ​រំលាយ​អាហារ​ និង​ស្រូប​យក​វីតាមីន​ និង​ជាតិ​រ៉ែ។​ ដូច្នេះ​ហើយ​ គ្នា​យើង​អាច​ជ្រើសរើស​​ញ៉ាំ​ទឹក​ដោះ​គោ​ជូរ​ដែល​មាន​ផ្ទុក​​Probiotics ដូចជា​សារធាតុ​Lactobacillus និង​Bifidobacterium ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​ពោះវៀន​តូច​។​ បន្ថែម​ពី​នេះ យើង​​ក៏​អាច​​បញ្ចូល​ស៊ុប​បែប​ជប៉ុន​ (Miso) ​និង​​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ​ដែល​ដាក់​មេ​ ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​ផង​ដែរ​។

    ២. បន្លែ​ និង​ផ្លែឈើ​

    របប​អាហារ​ដែល​រួម​បញ្ចូល​ទាំង​ផ្លែឈើ​ និង​បន្លែ​​​ស្រស់​ៗ អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​វីតាមីន​ ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ជា​ច្រើន​។​ ពិត​ណាស់​ បន្លែ​ និង​ផ្លែឈើ​​​សំបូរ​ទៅ​ដោយ​​ជាតិ​សរសៃ​ ដែល​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​​មូល​ រួម​​ទាំង​​ពោះវៀន​តូច​ ​ដោយ​វា​ជួយ​ឲ្យ​រាងកាយ​រំលាយ​អាហារ​ និង​បញ្ចេញ​ចោល​កាក​សំណល់​​បាន​ល្អ​។​ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​​ញ៉ាំ​​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​​ឲ្យ​បាន​ច្រើន​ ​ដូចជា​ផ្លែ​ប៉ោម​ សណ្ដែក សណ្ដែក​បារាំង​ និង​ការ៉ុត​។

    ៣. ត្រី​

    ត្រី​ជា​ប្រភព​ប្រូតេអ៊ីន​​ ដែល​សំបូរ​ទៅ​ដោយ​​សារធាតុ​ចិញ្ចឹម​​ចាំបាច់​សម្រាប់​ការ​ជួសជុល​​ និង​បង្កើត​ជាលិកា​ និង​កោសិកា​​ឡើង​វិញ​។​ នៅ​ពេល​ដែល​ពោះវៀន​តូច​​មាន​សុខភាព​ល្អ វា​នឹង​ជួយ​ឲ្យ​រាងកាយ​ទទួល​បាន​អត្ថប្រយោជន៍​ពី​អាស៊ីដ​អាមីណូ​នៅ​ក្នុង​អាហារ​ប្រូតេអ៊ីន​​បាន​ច្រើន​ ក៏​ដូចជា​ជួយ​​ស្រូប​យក​ខ្លាញ់​សុខភាព​ថែម​ទៀត​ផង​។ ការ​ញ៉ាំ​ខ្លាញ់​មិន​ឆ្អែត​ ( unsaturated fat ) ​អាច​ជួយ​ឲ្យ​ពោះវៀន​តូច​ស្រូប​យក​វីតាមីន​ ជាតិ​រ៉ែ​ដែល​រលាយ​​ក្នុង​ខ្លាញ់​ពី​អាហារ​​។​ ត្រី​សាម៉ុន​ ត្រី​ធូណា​ សុទ្ធ​តែ​ជា​ជម្រើស​អាហារ​សុខភាព​ ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។

    ពោះវៀនតូច២

    ៤. គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ផ្លែឈើ

    ជាមួយ​គ្នា​នេះ​ដែរ​ គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ផ្លែឈើ​​ផ្ទុក​ជាតិ​សរសៃ​ និង​ប្រូតេអ៊ីន​មាន​ប្រយោជន៍​សម្រាប់​ពោះវៀន​តូច​ ដើម្បី​ឲ្យ​វា​បំពេញ​មុខងារ​ជាមួយ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ដទៃ​ទៀត​​បាន​ល្អ ប្រសើរ​។​ យ៉ាង​ណា​មិញ​ ពពួក​គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ផ្លែឈើ​ ​ដូចជា​គ្រាប់​អាល់ម៉ុន​ សណ្តែក​ដី​ គ្រាប់​ល្ពៅ គ្រាប់​ល្ង​ និង​គ្រាប់​ផ្កា​ឈូករ័ត្ន​ជា​ដើម​ ​​​មាន​សារសំខាន់​ណាស់​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​ និង​ពោះវៀន​តូច​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម