backup og meta

បន្ថយ​ភាព​ធ្ងន់ធ្ងរ​រោគសញ្ញា​កូវីដ​១៩ ​ពង្រឹង​​សុខភាព​​ពោះវៀន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថយ​ភាព​ធ្ងន់ធ្ងរ​រោគសញ្ញា​កូវីដ​១៩ ​ពង្រឹង​​សុខភាព​​ពោះវៀន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតុល្យភាព​ប្រភេទ និង​បរិមាណ​​បាក់តេរី​នៅ​ក្នុង​ពោះវៀន​ អាច​បង្កើន​ហានិភ័យ​នៃ​​ការ​កើត​រោគ​សញ្ញា​ជំងឺ​កូវីដ​រយៈពេល​វែង រហូត​ដល់​​ច្រើន​សប្ដាហ៍ ឬ​​ដល់​រាប់​ខែ​។ យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ ​បាក់តេរី​ប្រភេទ​ផ្សេង​ៗ​ដែល​រស់នៅ​ក្នុង​ពោះវៀន​ ​ឬ​​អតិសុខុម​ប្រាណ​អាច​ជះឥទ្ធិពល​ដល់​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ​-១៩​ ព្រម​ទាំង​កម្រិត​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​នឹង​ការ​ឆ្លង​មេរោគ​។

ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ថែទាំ​សុខភាព​ពោះវៀន​​ឲ្យ​បាន​ល្អ ដើម្បី​ជៀស​ផុត​ពី​ជំងឺ​រាតត្បាត​ដែល​កំពុង​តែ​កើត​ឡើង​នេះ​។

​តិចនិក​ងាយ​ៗ​​​ក្នុង​ការ​ថែទាំ​សុខភាព​ពោះវៀន

​​​​១. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​

ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ជា​រៀងរាល់​ថ្ងៃ​អាច​ជួយ​​គ្រប់គ្រង​បាក់តេរី​ល្អ​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​។ ទឹក​គឺ​ជា​សមាសធាតុ​សំខាន់​នៃ​ការ​រំលាយ​អាហារ​ និង​ធានា​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ត្រឹមត្រូវ​។ ប្រសិនបើ​យើង​មិន​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​​ទេ​នោះ វា​នឹង​បណ្ដាល​ឲ្យ​លាមក​រឹង​​ ក៏​ដូចជា​ប្រឈម​នឹង​ការ​ទល់​លាមក​។

២. ញ៉ាំ​អាហារ​មាន​ជាតិ​Probiotic​​ដើម្បី​ជំនួយ​ដល់​ពោះវៀន​

ការ​បន្ថែម​ជាតិ​Probiotic​​​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ អាច​ជួយ​ជំរុញ​ការ​រំលាយ​អាហារ​ និង​ការ​ធ្វើ​មេតាប៉ូលីស​ ពីព្រោះ​វា​បង្កើត​ឡើង​ដោយ​បាក់តេរី​ល្អ​ៗ​ដែល​ជួយ​​ទ្រទ្រង់​ដល់​មុខងារ​រាងកាយ​។ អាហារ​ដែល​​សំបូរ​​ជាតិ​​Probiotic​​​មាន​ដូចជា ទឹក​ដោះ​គោ​ជូរ ជ្រក់​ ​​និង​សៀង​​ជា​ដើម​។​

៣. បន្សាប​ជាតិ​ពុល​​​នៅ​ក្នុង​ក្រពះ​

​ពិត​ណាស់​ រាងកាយ​របស់​យើង​​ពោរពេញ​ទៅ​ដោយ​ជាតិ​ពុល​​​។ ដូច្នេះ​ហើយ​ ការ​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​រាងកាយ​នៅ​​ពេល​ព្រឹក​ព្រលឹម​ជា​ទម្លាប់​ដ៏​ល្អ​បំផុត​។ គ្នា​យើង​អាច​ញ៉ាំ​ទឹក​​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​នឹង​ក្រូច​ឆ្មារ​ ព្រម​ទាំង​ទឹក​ឃ្មុំ​ដើម្បី​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ​។ ការ​បណ្ដេញ​ជាតិ​ពុល​ពី​រាងកាយ​ជា​រៀងរាល់​ថ្ងៃ មាន​សារសំខាន់​ណាស់​ដើម្បី​ការពារ​ការ​បំផ្លាញ​ពី​រ៉ាឌីកាល់​សេរី​ និង​ការ​រលាក ហើយ​ការ​ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ​ ក៏​អាច​ជួយ​ពង្រឹង​ភាព​ស៊ាំ​របស់​យើង​ផង​ដែរ​។

​​៤. សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​

នៅ​ពេល​ដែល​យើង​គេង​មិន​គ្រប់គ្រាន់​ វា​អាច​​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ពោះវៀន​​ដូច​គ្នា។​ ហេតុ​នេះ​ហើយ​ យើង​គប្បី​គេង​​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៧​ទៅ​៨​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។ ចូរ​សាកល្បង​ញ៉ាំ​តែ​បំបាត់​ការ​ថប់​បារម្ភ​ ដូចជា​​តែ​ជីរ​អង្កាម​ ឬ​តែ​Matcha មុន​ពេល​ចូល​គេង​ ដើម្បី​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​។

សុខភាពពោះវៀន

៥. ហាត់​ប្រាណ​ជា​ទៀងទាត់​

​​លំហាត់​ប្រាណ​ជា​ទៀងទាត់​អាច​ជួយ​ឲ្យ​អាហារ​ផ្លាស់ទី​ទៅ​ប្រព័ន្ធ​រំលាយ​អាហារ​ ក៏​ដូចជា​កាត់បន្ថយ​ការ​ទល់​លាមក​។ លើស​ពី​នេះ ការ​ហាត់​ប្រាណ​ក៏​អាច​ជួយ​ឲ្យ​យើង​រក្សា​ទម្ងន់​ខ្លួន​បាន​​ល្អ និង​ផ្ដល់​គុណប្រយោជន៍​ច្រើន​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​។

៦. គ្រប់គ្រង​កម្រិត​ស្រ្តេស​

ស្រ្តេស​ ឬ​ការ​ថប់​បារម្ភ​ច្រើន​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ធ្វើការ​ហួស​កម្រិត​។ ដូច​នេះ​ គ្នា​យើង​​អាច​កាត់បន្ថយ​ស្រ្តេស​តាម​រយៈ​ការ​ធ្វើ​សកម្មភាព​លំហែ​កាយ​មួយ​ចំនួន​ដែល​យើង​ចូលចិត្ត​ ដូចជា​​ស្ដាប់​ចម្រៀង​ អាន​សៀវភៅ ឬ​ដើរ​កម្សាន្ត​ជាដើម​។

​៧. ញ៉ាំ​អាហារ​​សុខភាព​ និង​សម្បូរ​ជាតិ​សរសៃ​

​ទន្ទឹម​នឹង​នេះ​ដែរ​ អាហារ​ដែល​មាន​ជាតិ​សរសៃ​​ខ្ពស់​អាច​ជួយ​ការពារ​ ឬ​ព្យាបាល​បញ្ហា​រំលាយ​អាហារ​ផ្សេង​ៗ​​ដូចជា​ជំងឺ​ឫសដូង​បាត ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ និង​​ជួយ​គ្រប់គ្រង​ទម្ងន់​ខ្លួន​បាន​ល្អ។ ប៉ុន្តែ​ គ្នា​យើង​មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ច្រើន​ពេក​ឡើយ​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Boost health of gut microbe to reduce severity of COVID-19 symptoms

https://www.thehealthsite.com/home-remedies/boost-health-of-gut-microbe-to-reduce-severity-of-covid-19-symptoms-791010/

Healthy gut microbe linked with reduced severity of COVID symptoms: Try these tips to boost good bacteria

https://www.timesnownews.com/health/article/healthy-gut-microbe-linked-with-reduced-severity-of-covid-symptoms-try-these-tips-to-boost-good-bacteria/706160

A healthy microbiome builds a strong immune system that could help defeat COVID-19

https://www.umassmed.edu/news/news-archives/2021/01/a-healthy-microbiome-builds-a-strong-immune-system-that-could-help-defeat-covid-19/

កំណែ​ប្រែបច្ចុប្បន្ន

22/07/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រាកញឹក ក្រពះពោះវៀនខ្សោយ យកល្អគួរបន្ថយញ៉ាំអាហារទាំងនេះ

ស្រីៗផឹកគ្រឿងកំប៉ុងច្រើនប្រឈម​ហានិភ័យ​​​ជំងឺ​មហារីក​ពោះវៀន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 22, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម