backup og meta

ចង់ដឹងសុខភាពពោះវៀនល្អ ឬអត់ ពិនិត្យលើចំណុចទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 05, 2021

    ចង់ដឹងសុខភាពពោះវៀនល្អ ឬអត់ ពិនិត្យលើចំណុចទាំងនេះ

    ពពួក​បាក់តេរី​រាប់​ពាន់​លាន​ផ្សេងៗ​គ្នា​​មាន​វត្ត​មាន​នៅ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​។ អតុល្យភាព​​រវាង​បាក់តេរី​ទាំង​នេះ​ អាច​ធ្វើ​ឲ្យ​សុខ​ភាព​ពោះ​វៀន​​​ល្អ ​ឬ​មិន​ល្អ​ និង​អាច​មាន​ទំនាក់ទំនង​ទៅ​​នឹង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​ដូច​ជា​ជំងឺហឺត ទឹកនោម​ផ្អែម កូលេស្តេរ៉ូល​ខ្ពស់ ជំងឺ​បេះដូង ឈឺក្បាល​ប្រកាំង និង​បាក់​ទឹក​ចិត្ត​ជា​ដើម​។

    ​ចង់​ដឹង​ថា​ពោះ​វៀន​របស់​យើង​មាន​សុខ​ភាព​ល្អ​ ឬ​មិន​ល្អ​ ត្រូវ​ពិនិត្យ​លើ​ចំណុច​ទាំង​នេះ​។​

    ១. រោគ​សញ្ញា​ពោះ​វៀន​សុខ​ភាព​មិន​ល្អ

    បញ្ហា​ទូទៅ​​មួយ​ចំនួន​អាច​កើត​ឡើង​លើ​ខ្លួន​យើង​បាន បើ​ពោះ​វៀន​មាន​សុខ​ភាព​មិន​ល្អ រួម​មាន​៖

  • ហ្គាស​ច្រើន​ក្នុង​ពោះ
  • ឧស្សាហ៍​ហើម​ពោះ​ក្រោយ​ញ៉ាំ​អាហារ​
  • ឈឺ​ក្នុង​ពោះ​
  • រាក​រូស​ញឹក​ញាប់​
  • ទល់​លាមក
  • បញ្ហា​លើ​ស្បែក​ និង​​
  • ​​ចាល់​អាស៊ីដ ឬ​ក្រហាយ​ទ្រូង​ ជា​ដើម​។
  • សុខភាពពោះវៀន

    ២. សញ្ញា​ពោះ​វៀន​មាន​សុខ​ភាព​ល្អ​

    ចំពោះ​សុខភាព​ពោះវៀន​​ល្អ​វិញ យើង​ត្រូវ​សង្កេត​មើល​លើ​សញ្ញា​ទាំង​នេះ៖​

    • បត់ជើង​ធំ​ទៀង​ទាត់​ល្អ​ ឬ​ច្រើន​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍​
    • បត់ជើង​ធំ​​ស្រួល មិន​មាន​ការ​ឈឺ​ចាប់​
    • មិន​មាន​ការ​ឈឺ​ចាប់​ក្នុង​ពោះ ហើម​ពោះ ឬ​មាន​ហ្គាស​ច្រើន​ក្នុង​ពោះ ក្រោយ​ញ៉ាំ​អាហារ​។​​

    ពោះ​វៀន​មាន​សុខ​ភាព​ល្អ មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ដូច​ជា​៖​

    • ជួយ​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​រឹង​មាំ​
    • ការពារ​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​បេះដូង
    • កម្ចាត់​បញ្ហា​បាក់​ទឹក​ចិត្ត ឬ​ថប់បារម្ភ​។

    ៣. សុខ​ភាព​ពោះ​វៀន​សំខាន់​បែប​ណា?

    ពោះវៀន​មាន​សុខ​ភាព​ល្អ មាន​ន័យ​ថា​យើង​មាន​តុល្យភាព​បាក់​តេរី​ល្អ​ដែរ​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ។ បាក់តេរី​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ជួយ​រាង​កាយ​ដូ​ច​ជា៖

    • ទទួល​បាន​ថាមពល​ពី​ហារ​ដែល​យើង​ញ៉ាំ
    • កម្ចាត់​ជាតិពុល​
    • ប្រឆាំង​នឹង​ពពួក​បាក់តេរី និង​វីរុស​បង្ក​ជំងឺ​ផ្សេងៗ​
    • ផលិត​សារធាតុ​គី​មី​ខួរ​ក្បាល​ម្យ៉ាង​ឈ្មោះ​ថា​សេតូន​(serotonin) ដែល​សេតូន​ជួយ​ដល់​ផ្នែក​អារម្មណ៍​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 05, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម