backup og meta

ឆ្ងល់អត់ ម៉េចពួកម៉ាកយើង​ខ្លះ មានចរិតផ្ទុយពីភេទ?

ឆ្ងល់អត់ ម៉េចពួកម៉ាកយើង​ខ្លះ មានចរិតផ្ទុយពីភេទ?

គ្នាយើង​ច្បាស់​ជា​ប្រទះ​ឃើញ​ញឹកញាប់​ហើយ មិត្តភក្តិ​យើង​ខ្លះ ខ្លួន​ប្រុស​បែរ​ជា​តុប​តែង​ជា​ស្រី ខ្លះទៀត​ខ្លួន​ជាស្រីបែរ​តុបតែង​ជា​ប្រុស មានខ្លះ​ឈាន​ដល់​កែ​ភេទ​ទៀត​ផង។ គ្នា​យើង​មាន​ដឹង​មក​ពី​បញ្ហា​អី​អត់? បើ​អត់​ដឹង អត្ថបទ​នេះ នឹង​ស្រាយ​ចម្ងល់​គ្នា​យើង​ទាំង​អស់​គ្នា។

Transgender ជា​ពាក្យ​បច្ចេកទេស សម្រាប់​ពណ៌នា​ក្រុម​មនុស្ស មិន​ទទួល​ស្គាល់​ភេទ​ពី​កំណើត​របស់​ខ្លួន ចាប់​តាំង​ពីក្មេង​មក​ម៉្លេះ។ ទោះ​មិន​មែន​ជាជំងឺ ឬ​បញ្ហា​ផ្លូវ​ចិត្ត ក្មេងៗ​ទាំង​នេះ​នៅ​តែ​អាច​មាន​បញ្ហា​ស្រ្តេស និង​បាក់​ទឹក​ចិត្ត​ដូច​គ្នា។ អាច​ដោយ​សារ​ធ្លាប់​រង​ការ​ធ្វើ​បាប រើស​អើង ត្រូវ​សង្គម​បោះបង់​ចោល អាម៉ាស់​ចំពោះ​អ្វី​ខ្លួន​កំពុង​មាន ហើយ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ត្រូវ​ធ្វើ​ឡើង​ចំពោះ​តែ​ក្មេងៗ​មាន​បញ្ហា​ធ្ងន់​ធ្ងរ ឬប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ ទាំង​នៅ​ផ្ទះ នៅ​សាលា ឬ​ក្នុង​សង្គម​តែ​ប៉ុណ្ណោះ។

១- រោគសញ្ញាមិនពេញភេទខ្លួនឯង

– បែង​ចែក​ភេទ​មិន​ដាច់​រវាង​ភេទ​ពី​កំណើត និង​ភេទ​ខ្លួន​ឯង​​កំណត់

– មាន​អារម្មណ៍​ថា ‍កំពុង​ជាប់​ក្នុង​សម្បក​ខ្លួន​អ្នក​ផ្សេង

– ចាប់​អារម្មណ៍​ខ្លាំង​លើ​របស់​លេង​ របស់​ប្រើប្រាស់ និង​មាន​អត្ត​ចរិត ផ្ទុយ​ពី​ភេទ​ខ្លួន​ឯង

– ចង់​ក្លាយ​ជា​មនុស្ស​ភេទ​ផ្ទុយ​ពី​ភេទ​កំណើត

– មាន​អារម្មណ៍​មិន​ពេញ​ចិត្ត និង​មិន​ស្រួល​ចិត្ត​ជាមួយ​ប្រដាប់​ភេទ​ខ្លួន

– មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ជាមួយ​ក្មេងៗ​មាន​ភេទ​ដូច​គ្នា។

២- កត្តាប្រឈម

មក​ទល់​នឹង​ពេល​នេះ នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ឡើយ​ទេ ពាក់​ព័ន្ធ​អ្វី​ជា​មូល​ហេតុ​ពិត​ប្រាកដ​បណ្តាល​ឲ្យ​ក្មេងៗ​មិន​ពេញ​ចិត្ត​ភេទ​កំណើត​របស់​ខ្លួន ប៉ុន្តែ​ភាគ​ច្រើន អាច​មក​ពី​កត្តា​សង្គម។ បច្ចុប្បន្ន សង្គម​ជា​ច្រើន​ជុំ​វិញ​ពិភពលោក យល់​ថា Transgender ជា​ក្រុម​មនុស្ស​ប្រឆាំង​ច្បាប់​ធម្មជាតិ ជា​ហេតុ​នាំ​ឲ្យ​ក្មេងៗ ហាក់​មាន​សម្ពាធ​ដើម្បី​សម្រប​តាម​ប៉ា​ម៉ាក់​ពួកគេ ឬ​អាម៉ាស់​ មាន​អារម្មណ៍​ខ្លួន​ឯង​ខុស​ពី​អ្នក​ដទៃ ឬត្រូវ​សង្គម​ទាត់​ចោល និង​រើស​អើង​តែ​ម្តង។ យ៉ាង​ណា ក្មេងៗ​ក្រុម​នេះ ភាគ​ច្រើន​នៅ​តែ​តស៊ូ​រស់​នៅ​ដោយ​សន្តិវិធី ជាមួយ​នឹង​ភេទ​កំណត់​ដោយ​ខ្លួន​ឯង។

ញ៉ាំអាហារក្រៅ

៣- ធ្វើរោគវិនិច្ជ័យ

មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ ឬ​មិន​ស្រួល​ក្នុង​ចិត្ត ដោយ​សារ​ការ​បែង​ចែក​ភេទ​មិន​ដាច់ រវាង​ភេទ​ពី​កំណើត​និង​ភេទ​ខ្លួន​កំណត់ រយៈ​ពេល​យ៉ាង​តិច​ ៦ខែ អាច​ជា​សញ្ញា​មិន​ពេញ​ភេទ​ខ្លួន​ឯង។ គ្នា​យើង​មាន​រោគ​សញ្ញា​នេះ តែង​រង​សម្ពាធ​ធ្ងន់​ធ្ងរ​ រំខាន​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ដើម្បី​ធ្វើ​រោគ​វិនិច្ជ័យ​បាន គ្រូ​ពេទ្យ​នឹង​​ពិនិត្យ​ផ្តោត​សំខាន់​លើ​ភាព​ខុស​គ្នា​រវាង​អវយវៈ​ភេទ​ខាង​ក្រៅ និង​ខាង​ក្នុង​ខ្លួ​ន (Intersex) និង​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​អាច​ប៉ះ​ពាល់ដល់​ការ​លូត​លាស់​ប្រដាប់​ភេទ។

៤- ការព្យាបាល

ការ​ព្យាបាល​ដោយ​ចិត្ត​សាស្ត្រ​អាច​ជួយ​ព្យាបាល​បាន។ វិធី​ព្យាបាល​នេះនឹង​ធ្វើ​ឲ្យ​ក្មេង​យល់​ពី​ភេទ​របស់​ខ្លួន និង​គ្រប់​គ្រង​ទឹក​ចិត្តក៏​ដូច​ជា​ស្រ្តេស​បាន។

៥- ជំងឺប្រឈមផ្សេងៗ

ក្មេងៗ ឬ​គ្នា​យើង​មាន​បញ្ហា​នេះ អាច​ប្រឈម​នឹង​ការ​ឈឺ​ចាប់​ដោយ​សារ​ករណី​ប្រឆាំង​គ្នា​ពាក់ព័ន្ធ​​ការ​កំណត់​អត្តសញ្ញា​ភេទ​របស់​ខ្លួន។ អាច​ត្រូវ​រង​ការ​រើស​អើង ធ្វើ​ទារុណ​កម្ម​ទាំង​ផ្លូវ​ចិត្ត​ ទាំង​ផ្លូវកាយ និង​អាច​សង្គម​បោះបង់​ចោល​ទៀតផង នាំឲ្យ​ងាយ​កើត​ជំងឺ​ថប់​បារម្ភ បាក់​ទឹក​ចិត្ត ឈាន​ដល់​ការ​ប្រើ​ប្រាស់​សារធាតុ​ញៀន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Quick Facts on Gender Dysphoria. https://childmind.org/article/quick-facts-on-gender-dysphoria/. Accessed June 9, 2017.

Gender Dysphoria Basics. https://childmind.org/guide/guide-to-gender-dysphoria/. Accessed June 9, 2017.

កំណែ​ប្រែបច្ចុប្បន្ន

29/04/2021

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

យុវវ័យឥឡូវ ងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?

ការអភ័យទោសឲ្យ​អ្នក​ដទៃ មាន​ប្រយោជន៍​ដល់សុខភាពផ្លូវចិត្ត?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Apr 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម