backup og meta

អ្នកណាខ្លះ​ពូកែខាងរអ៊ូសឹងគ្រប់រឿង? ប្រយ័ត្នខូចអារម្មណ៍ ហើយមានបញ្ហានេះ

អ្នកណាខ្លះ​ពូកែខាងរអ៊ូសឹងគ្រប់រឿង? ប្រយ័ត្នខូចអារម្មណ៍ ហើយមានបញ្ហានេះ

រអ៊ូ​ច្រើន​មិន​ថា​រឿង​តូច រឿង​ធំ​ យូរ​ៗ​ទៅ​អាច​ក្លាយ​ជា​ទម្លាប់​ ហើយ​ទម្លាប់​បែប​នេះ​អាច​​បង្ក​ជា​ផល​អវិជ្ជមាន​ទៅ​លើ​សុខភាព​បាន​។

តាម​​ការ​​បញ្ជាក់​​របស់​សាកលវិទ្យាល័យ​ Standford សហរដ្ឋអាមេរិក​ នៅ​ពេល​​មាន​ការ​​ត្អូញ​ត្អែរ​រអ៊ូ​រទាំ​កើត​ឡើង ខួរ​ក្បាល​​បាន​បញ្ចេញ​​​អ័រម៉ូន​ស្រ្តេស​ ដែល​អាច​បំផ្លាញ​​​ដល់​​​​ប្រព័ន្ធ​សរសៃ​ប្រសាទ​បាន។ ជា​ពិសេស​នោះ គឺ​ការ​រអ៊ូ មាន​ផល​ប៉ះ​ពាល់​ដល់ សមត្ថភាព​ដោះ​ស្រាយ​បញ្ហា និង​មុខ​ងារ​​វិនិច្ឆ័យ​ផ្សេង​ៗ​ទៀត​ នៃ​ខួរ​ក្បាល។

តែ​យ៉ាង​ណា​មិញ លោក​វេជ្ជបណ្ឌិត Travis Bradberry ជា​អ្នក​ជំនាញ​ចិត្ត​សាស្រ្ត​ មក​ពី​​សាកលវិទ្យាល័យ​​​កាលីហ្វ័រញ៉ា និង​ជា​ម្ចាស់​ស្នាដៃ​សៀវភៅ​ចិត្តសាស្រ្ត​​​ដ៏​ល្បី Emotional Intelligence បាន​​ណែ​នាំ​ថា ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ច្បាស់​ណាស់​ប្រាកដ​ជា​មាន ការ​តវ៉ា​ ចៀស​មិន​ផុត។ ប៉ុន្តែ​គេ​អាច​គ្រប់​គ្រង​តាម​វិធី​បែប​វិជ្ជមាន​មួយ​ចំនួន​ដូច​ជា​ ដោយ​ការ តវ៉ា​ដោយ​មាន​ដំណោះ​ស្រាយ​ជា​មួយ​ផង(ផ្តោត​លើ​​​វិធី​ដោះ​ស្រាយ​) ​ការ​យល់​ច្បាស់​ពី​​ហេតុ​ផល​ និង​អ្នក​ណាម្នាក់​ដែល​ត្រូវ​តវ៉ា។

អត្ថបទ​ពាក់ព័ន្ធ៖

តាម​រយៈ​ការ​ គ្រប់​គ្រង​អារម្មណ៍​បែប​នេះ លោក​វេជ្ជបណ្ឌិត​​ផ្នែក​ចិត្តសាស្រ្ត​​ជន​ជាតិ​អាមេរិក​ខាង​លើ បាន​អះ​អាង​ថា​នឹង​ជួយ​កាត់​បន្ថយ​ផល​អាក្រក់​​ ទៅ​លើ​សុខភាព​ខួរ​ក្បាល​​ ដែល​មាន​ទំនាក់​ទំនង​ទៅ​នឹង​សុខភាព បាន​មួយ​កម្រិត។ បន្ថែម​ពី​នេះ លោក​បាន​ណែ​នាំ ឲ្យ​​ព្យាយាម​ទុក​ពេល​​​​រក​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា ច្រើន​​​​ជាង​​ការ​ចំណាយ​ពេល​តវ៉ា​រអ៊ូ​រទាំ៕​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Science says constant complaining is bad for your health. Here’s how to complain properly

កំណែ​ប្រែបច្ចុប្បន្ន

14/10/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Oct 14, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម