backup og meta

បញ្ហាធំៗឧស្សាហ៍កើតលើក្មេងជំទង់សម័យនេះ

បញ្ហាធំៗឧស្សាហ៍កើតលើក្មេងជំទង់សម័យនេះ

ក្មេង​វ័យ​ជំទង់ ជា​វ័យ​ក្លាហាន ចង់​សាក​ល្បង​ធ្វើ​នេះ​ធ្វើ​នោះ ជា​ពិសេស​អ្វីៗ​ដែល​ថ្មី ហើយ​ក៏​ជា​វ័យ​ប្រឈម​នឹង​បញ្ហា​ចោទ​ជា​ច្រើន​ដែរ។ ខាង​ក្រោម​នេះ​ជា​បញ្ហា​ធំៗឧស្សាហ៍កើតលើក្មេងជំទង់​​ញឹក​ញាប់​បំផុត។ តើបញ្ហាទាំងនោះមានអ្វីខ្លះ?

១. គ្រឿងស្រវឹង គ្រឿងញៀន

បច្ចុប្បន្ន​គ្រឿង​ញៀន គ្រឿងស្រវឹង កំពុង​វាយ​លុក​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ ដែល​នេះជា​កង្វល់​របស់​ឪពុក​ម្តាយ។ លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯក​ទេស​វិកល​វិទ្យា នៃ​គ្លីនិក​ផ្លូវចិត្ត Sunrise បានបញ្ជាក់ថា វិបត្តិ​គ្រួសារ សេដុ្ឋកិច្ច ការ​បរាជ័យ​រឿង​អី​មួយ ជា​ពិសេស​យុវវ័យ​សម័យ​នេះ ពិបាក​ចិត្ត​ច្រើន​ក្នុង​វិបត្តិ​ស្នេហា ហើយ​វា​អាច​ធ្វើ​ឲ្យ​យុវវ័យ​ងាក​ទៅ​រក​ការ​ផឹក​ស្រា ខ្លះ​ប្រើ​គ្រឿង​ញៀន ដើម្បី​បំបាត់​ភាព​សោក​សៅ ហើយ​មិន​ចេះ​គ្រប់​គ្រង​ខ្លួន គិត​មិន​បាន​វែង​ឆ្ងាយ​ទេ​នោះ វា​អាច​បណ្តាល​ឲ្យ​គិត​ដល់​ចង់​សម្លាប់​ខ្លួន។

ស្ត្រេស

២. ញៀន​នឹង​គ្រឿង​អេឡិក​ត្រូនិក

សម័យ​បច្ចេក​វិទ្យា​ក្មេង​ណា​ក៏​ចេះ​ប្រើ​គ្រឿង​អេឡិក​ត្រូនិក ដូចជា ទូស័ព្ទ កុំព្យូរទ័រ​តាំង​ពី​តូច។ ចំពោះ​យុវវ័យ​វិញ​បើ​ញៀន​នឹង​លេង​ទូរស័ព្ទ ឆាត​ឆ្លង​ឆ្លើយ​ជាមួយ​មិត្តភក្តិ មើល​រឿង លេង​ហ្គេម រហូត​ដាច់​បាយ​ដាច់​ទឹក លែង​ខ្វល់​ជាមួយ​អ្នក​ផ្ទះ និង​ការ​សិក្សា​រៀន​សូត្រ​ក៏​មាន។

៣. ស្ត្រេស បាក់ទឹកចិត្ត​

យើង​ធ្លាប់​ឮ​តែ​មនុស្ស​ចាស់​ស្ត្រេស បាក់​ទឹក​ចិត្ត តែ​ក្មេង​ជំទង់​ក៏​ស្ត្រេស​មិន​ណយ​ដែរ។ កត្តា​ជា​ច្រើន​អាច​នាំ​ឲ្យ​យុវវ័យ​បាក់​ទឹក​ចិត្ត ដូចជា គេង​មិន​គ្រប់ ទម្លាប់​ញ៉ាំ​អាហារ​មិន​ល្អ អត់​ហាត់​ប្រាណ សុទ្ធ​សឹង​ជា​ហេតុផល​នាំ​ឲ្យ​យុវវ័យកាន់​តែ​ប្រឈម​ជំងឺ​បាក់​ទឹក​ចិត្ត។ សម្ពាធ​នៅសាលា បញ្ហា​លុយ​កាក់ សង្គម និង​គ្រួសារ កាន់​តែ​ជំរុញ​ឲ្យ​គ្នា​យើង​ចង់​បោះបង់​ចោល​ការ​សិក្សា ខ្លះ​ទៀត​អាច​នឹង​ឈាន​ដល់​សម្លាប់​ខ្លួន​ក៏​មាន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Mental Health and Teens: Watch for Danger Signs – https://www.healthychildren.org/English/ages-stages/teen/Pages/Mental-Health-and-Teens-Watch-for-Danger-Signs.aspx
Teens and Smoking Health Risks – https://www.nationaljewish.org/conditions/health-information/smoking-and-tobacco-use/health/teens-and-smoking
Health Effects of Teen Smoking – https://www.newportacademy.com/resources/substance-abuse/teen-smoking/
Tobacco Use Among Children and Teens – https://www.lung.org/quit-smoking/smoking-facts/tobacco-use-among-children
Alcohol and teenagers – https://www.betterhealth.vic.gov.au/health/healthyliving/alcohol-teenagers
Alcohol (for Teens) – https://kidshealth.org/en/teens/alcohol.html
Teen depression – Symptoms and causes – https://www.mayoclinic.org/diseases-conditions/teen-depression/symptoms-causes/syc-20350985

កំណែ​ប្រែបច្ចុប្បន្ន

30/09/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ក្មេងស្រីៗកុំបណ្ដោយឲ្យខូចរាង ដោយសារសកម្មភាពសាមញ្ញាៗទាំងនេះ

អត្រាអត្តឃាតកើនឡើង ហើយក្មេងជំទង់ក្រោម ២០ឆ្នាំ មានច្រើនជាងគេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 30

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម