គ្នាយើងប្រហែលជាបានដឹងហើយថាជំងឺថប់បារម្ភ គឺជាជំងឺដែលអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ។ នៅពេលដែលយើងមានអារម្មណ៍ធុញថប់ ព្រួយបារម្ភហួសប្រមាណ ឬភ័យស្លន់ស្លោនឹងបញ្ហាអ្វីមួយ ទាំងអស់នេះហើយដែលជាកត្តារំខានដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នក និងអាចថាយើងមានជំងឺថប់បារម្ភ។
រោគសញ្ញានៃជំងឺថប់បារម្ភ
រោគសញ្ញានៃជំងឺថប់បារម្ភទូទៅមាន៖
- មានអារម្មណ៍ភ័យ មិនស្រួលឬមានភាពតានតឹង
- កើតមានអារម្មណ៍ថាមានគ្រោះថ្នាក់ជិតមកដល់ ភ័យស្លន់ស្លោ
- ចង្វាក់បេះដូងកើនឡើង
- ដកដង្ហើមញាប់
- បែកញើស
- ញ័រ
- មានអារម្មណ៍ខ្សោយ ឬអស់កម្លាំង
- កើតមានបញ្ហាក្នុងការផ្ដោតអារម្មណ៍ ឬគិតអំពីអ្វីផ្សេងក្រៅពីកង្វល់បច្ចុប្បន្ន
- មានបញ្ហាក្នុងការគេង
- ជួបប្រទះបញ្ហាក្រពះពោះវៀន
- ពិបាកក្នុងការគ្រប់គ្រងអារម្មទុក្ខព្រួយ ឬចង់រត់គេចបញ្ហា
តើគួរទៅជួបគ្រូពេទ្យនៅពេលណា?
ប្រសិនបើគ្នាយើងចេះតែគិតថា៖
- មានអារម្មណ៍ព្រួយបារម្ភច្រើនរំខានដល់ការងារ ទំនាក់ទំនង ឬផ្នែកផ្សេងៗទៀតនៃជីវិត
- មានការភ័យខ្លាច ការព្រួយបារម្ភ ឬការថប់បារម្ភធ្វើឱ្យតូចចិត្ត និងពិបាកគ្រប់គ្រង
- មានអារម្មណ៍ក្រៀមក្រំ មានបញ្ហានឹងការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនលើសកម្រិត ឬមានការព្រួយបារម្ភអំពីសុខភាពផ្លូវចិត្ត
- គិតថាការថប់បារម្ភអាចជាប់ទាក់ទងនឹងបញ្ហាសុខភាពរាងកាយ ឬ
- មានគំនិតគិតចង់ធ្វើអត្តឃាត
ប្រសិនបើគ្នាយើងមានរោគសញ្ញាដូចដែលរៀបរាប់ខាងលើសូបប្រញាប់ទៅជួបគ្រូពេទ្យ ឬអ្នកផ្ដល់សេវាសុខភាពផ្លូវចិត្តមុនពេលជំងឺថប់បារម្ភកាន់តែធ្ងន់ធ្ងរឡើង។ វាអាចនិងងាយស្រួលក្នុងការព្យាបាលប្រសិនបើយើងទទួលបានការព្យាបាលទាន់ពេល។
៣. ផលវិបាក
បើយើងមានបញ្ហាថប់បារម្ភ ហើយមិនស្វែងរកការព្យាបាលទាន់ពេល អាចធ្វើឲ្យយើងមានជំងឺបាក់ទឹកចិត្ត ឬជំងឺផ្លូវចិត្ត អាចឈានដល់ប្រើប្រាស់សារធាតុញៀន ពិបាកគេង ជួបបញ្ហាប្រព័ន្ធរំលាយអាហារ ឈឺក្បាល ឬឈឺក្បាលរ៉ាំរ៉ៃ ពិបាកធ្វើការ ចង់តែនៅម្នាក់ឯង និងអាចឈានដល់សម្លាប់ខ្លួនទៀតផង។