backup og meta

ជឿអត់? អ្នកចិត្តសាស្រ្ត​ថា អ្នកចូលចិត្តនិយាយម្នាក់ឯង​គឺជាមនុស្សឆ្លាត

ជឿអត់? អ្នកចិត្តសាស្រ្ត​ថា អ្នកចូលចិត្តនិយាយម្នាក់ឯង​គឺជាមនុស្សឆ្លាត

និយាយ​រអ៊ូ​ៗ ជា​មួយ​ខ្លួន​ឯង គ្នា​យើង​ខ្លះ​អាច​​ធ្លាប់​ធ្វើ​បែប​នេះ តើ​វា​ជា​ទម្លាប់​មិន​ល្អ​ឬ​ទេ? ប៉ុន្តែ​​តាម​រយៈ​អ្នក​​សិក្សា​ចិត្តសាស្រ្ត​ជា​ច្រើន​បាន​បង្ហាញ​​នូវ​ហេតុ​ផល​វិជ្ជមាន​ដូច​ៗ​គ្នាថា អ្នក​ដែល​ចូល​ចិត្ត​និយាយ​ជា​មួយ​ខ្លួន​ឯង​នោះគឺ​ជា​មនុស្ស​ឆ្លាត​​។

១. បង្កើន​សមត្ថភាព​ខួរ​ក្បាល

នៅ​ពេល​មួយ​​ដែល​នរណា​ម្នាក់និយាយ​ទៅ​កាន់​ខ្លួន​ឯង និយាយ​ជា​មួយ​ខ្លួន​ឯង វា​នឹង​ជួយ​ឱ្យ​មនុស្ស​នោះ​ផ្ចង់​អារម្មណ៍ និង​ស្មារតី​​ផ្តោត​ទៅ​លើ​កិច្ច​ការ​ងារ​សំខាន់​​​ណា​មួយ​។ ក្រៅ​តែ​ពី​នោះ​ សកម្មភាព​នោះ នឹង​បង្កើន​សមត្ថភាព​ ជំនាញ​ស្វែង​យល់​របស់​ពួក​គេ។ ផ្អែក​លើ​ការ​ស្រាវជ្រាវ​ ដោយ​អ្នក​ជំនាញ​​ចិត្ត​សាស្រ្ត​​អាមេរិកាំង​​ពីរ​រូប​គឺ​លោក Gary Lupyan និង​លោក Daniel Swingley នៃ​សាកលវិទ្យាល័យ Wisconsin-Madison និង​សាកល​វិទ្យាល័យ Pennsylvania បាន​លើក​ឡើង​ថា មនុស្ស​​​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ញឹក​ញាប់ ក៏​អាច​ជួយ​ឱ្យ​ពួក​គេ​ឆាប់​នឹក​រក​ឃើញ​របស់​ដែល​ពួក​គេ​បាន​បាត់ ត្រឡប់​មក​វិញ​ផង​ដែរ។

អត្ថបទ​ពាក់​ព័ន្ធ៖

២. បង្កើន​​ការ​ចង​ចាំ

នៅ​ពេល​ខ្លះ ការ​និយាយ​ឮ​ៗ​​ជា​មួយ​ខ្លួន​ឯង នឹង​ជួយ​ដាស់​តឿន​ឱ្យ​មនុស្ស​​យើងចង​ចាំ​​នូវ​អ្វី​មួយ​បើ​ប្រៀប​នឹង​អារម្មណ៍​គិត​​តែ​ក្នុង​ចិត្ត (និយាយ​ក្នុង​ចិត្ត)។ ទម្លាប់​និយាយ​ជា​មួយ​ខ្លួន​ឯងពេល​ខ្លះនឹង​​ធ្វើ​ឱ្យ​គេ​ឮ​សំឡេង​​ខ្លួ​ន​ឯង​ប្រាប់​មក​​កាន់​ខ្លួន​ឯង​ផ្ទាល់ ដោយ​ពុំ​ចាំ​បាច់​ព្យាយាម​នឹក​ឱ្យ​ឃើញ​អ្វី​មួយ​។

អត្ថបទ​ពាក់​ព័ន្ធ៖

៣. ជា​ការ​ហ្វឹក​ហាត់​និយាយ​

បើ​​សិន​នរណា​ម្នាក់ត្រូវ​ឡើង​ធ្វើ​បទ​បង្ហាញ ឬ​មួយ​ទៅ​សម្ភាសការងារ ការ​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ផ្ទាល់ នឹង​ជួយ​ឱ្យ​អ្នកទាំង​នោះ​​ចេះ​រៀប​ពាក្យ​​​ក្នុង​ការ​និយាយ និង​បាន​ហ្វឹក​ហាត់​សម​ជា​មុន​ផង​​ដែរ។ ការ​និយាយ​ឮ​ៗ​ឱ្យ​ខ្លួន​ផ្ទាល់​ស្តាប់ នឹង​​កាន់​តែ​បង្ក​​ជា​ភាព​ងាយ​ស្រួល​​នៅ​ពេល​អ្នកទាំងនោះ​អនុវត្ត​ជាក់ស្ដែង ព្រម​ទាំង​កាត់​បន្ថយ​​ភាព​ភ័យ​ខ្លាច និង​​កាត់​បន្ថយ​​នូវ​ការ​ភ្លេច​ចំនុច​សំខាន់​​​ត្រូវ​និយាយ​ផង​ដែរ។

៤. លើក​ទឹក​ចិត្ត​ខ្លួន

អ្នក​​ចិត្ត​សាស្រ្ត​បាន​លើក​ឡើង​ថា ត្រឹម​តែ​ពាក្យ​មួយ​ឃ្លា​​ដែល​លើក​ឡើង​ថា “ខ្ញុំ​អាច​ធ្វើ​បាន’ នឹង​អាច​មាន​ឥទ្ធិពល​​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​សម្រេច​កិច្ច​ការ​​ណា​មួយ ដោយ​បាន​ជំរុញ​ឱ្យ​ការ​ខិត​ខំ​របស់​អ្នកទាំងនោះ​បាន​ប្រសើរ​ឡើង។ ជា​មួយ​គ្នា​នេះ លោក​សាស្រ្តាចារ្យ​ Sanda Dolcos ជា​អ្នក​ស្រាវជ្រាវ​​ នៃ​សាកលវិទ្យាល័យ​ Illinois សហរដ្ឋអាមេរិកបាន​ឱ្យ​ដឹង​ថា ប្រសិន​បើ​ប្រើ​ពាក្យ​ “អ្នក​’ ដូច​ជា “អ្នក​អាច​ធ្វើ​បាន’ ក្នុង​ការ​និយាយ​លើក​ទឹក​ចិត្ត​ខ្លួន​​ឯង​នោះ​ និង​កាន់​តែ​មាន​​ប្រសិទ្ធភាព។

អត្ថបទ​ពាក់​ព័ន្ធ៖

៥. បង្កើន​ទំនុក​ចិត្ត

និយាយ​ទៅ​កាន់​ខ្លួន​​ឯងប្រៀប​ដូច​នឹង​ការ​​ជួយ​ត្រួស​ត្រាយ​​ពី​​គោល​ដៅរបស់​យើង​ ដែល​ចង់​ធ្វើ​អ្វី​មួយ​បាន​ច្បាស់​​លាស់​។ ឧទាហរណ៍​ យើង​​ត្រូវ​សម្រេច​ចិត្ត​ថា​ធ្វើ​រឿង​អ្វី​មួយ​ភ្លាម​ៗ ហើយ​ពេល​នោះ​យើង​​ត្រូវ​ធ្វើ​រឿង​នោះ​ដោយ​ខ្លួន​ឯង ដោយ​ពុំ​មាន​ការ​ជួយ​បង្ហាញ​​មតិយោបល់​ពី​នរណា​ម្នាក់​ឡើយ ដូចនេះ​អ្នក​មាន​ទម្លាប់​និយាយ​​ជា​មួយ​ខ្លួន​ឯង នឹង​​មាន​ទំនុក​ចិត្ត​ ព្រម​ទាំង​សម្រេច​​ចិត្ត​ដោយ​ខ្លួន​ឯង​ប្រក​ប​ដោយ​ជោគ​ជ័យ​​ច្រើន​៕ ​​​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.lifehack.org/334241/why-people-who-talk-themselves-are-geniuses-according-scientists

កំណែ​ប្រែបច្ចុប្បន្ន

17/06/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

ជឿអត់ថាមនុស្ស​ឆ្លាត ច្រើនធ្វើទម្លាប់មិនល្អទាំង១២នេះ?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jun 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម