អត្តចរិតម្នាក់ៗសម្គាល់បានតាមរយៈទង្វើ ឬចំណុចផ្សេងៗជាច្រើន។ តាមរយៈពណ៌សក់ ក៏អាចស្វែងយល់ពីចរិតរបស់មនុស្សបានខ្លះដែរ។ ពណ៌សក់ត្រង់ចំណុចនេះ មិនមែនគិតលើការលាប ឬហាយឡាយលេងពណ៌សក់ទេ គឺសំដៅលើពណ៌សក់ធម្មជាតិ។
១- សក់ខ្មៅ
ពណ៌ធម្មជាតិរបស់ខ្មែរ ឬប្រជាជនអាស៊ី។ ពណ៌សក់ប្រភេទនេះ មានលក្ខណៈស៊ីជម្រៅ មានការត្រិះរិះម៉ត់ចត់ ម៉ឺងម៉ាត់ មិនលេងសើចច្រើន មានមនោសញ្ចេតនាស្អិតរមួត និងជឿជាក់លើខ្លួនឯងខ្ពស់។
២- សក់ទង់ដែង
សក់ពណ៌ទង់ដែងពីធម្មជាតិ មានមិនច្រើន ឬមិនទូទៅទេ។ អ្នកមានសក់ពណ៌នេះ (ភាគច្រើននៅអឺរ៉ុប) ជាមនុស្សមានតម្រូវការខ្ពស់ ឬទាមទារច្រើន ឯអត្រាលែងលះក៏កាន់តែខ្ពស់ក្នុងចំណោមក្រុមនេះ។ ប៉ុន្តែ មនុស្សមានសក់ប្រភេទនេះ មានលក្ខណៈស្វាហាប់ ស្មោះត្រង់ និងបើកចិត្តស្ដាប់ការរិះគន់ ឬឲ្យយោបល់ពីមជ្ឈដ្ឋានខាងក្រៅ។
៣- សក់ត្នោត
សក់ពណ៌ត្នោតមាននៅទ្វីបអាស៊ី អាមេរិកខាងត្បូង និងអាហ្វ្រិក ហើយជាក្រុមមានភាពទាក់ទាញខ្លាំងជាងសក់ក្រហម និងទង់ដែង។ សក់ត្នោតបង្ហាញពីភាពឆ្លាតវៃ ហើយអ្នកដែលឈ្នះរង្វាន់ណូបែលជាច្រើន សុទ្ធតែមានសក់ពណ៌ត្នោត។ គេជាបុគ្គលប្រឹងប្រែងធ្វើការ មិនខ្លាចនឿយហត់ ពេលខ្លះងាយចុះចាញ់ បោះបង់ការព្យាយាម។
បើនិយាយដល់សម្ព័ន្ធភាព អ្នកសក់ត្នោត ម៉ឺងម៉ាត់ មិនលេងសើច ហើយមានចិត្តនឹងន ស្មោះត្រង់។ រឿងគួរឲ្យសោកសៅ គឺអាចប្រឈមខ្ពស់នឹងបញ្ហាទំពែក ឬញៀននឹងជាតិនីកូទីន (ជក់បារីច្រើន)។
៤- សក់ក្រហម
សក់ក្រហម មានហ្សែនដែលរងការបំប្លែងនៅលើក្រូម៉ូសូមទី១៦។ សក់ក្រហមតែងទាក់ទាញមនុស្សជុំវិញខ្លួនខ្ពស់ជាងសក់ពណ៌ផ្សេង។ ជនជាតិអឺរ៉ុបស្ទើរគ្រប់រូបស្រលាញ់សក់ពណ៌នេះ។ ប្រហែល ១០% ប្រជាជនស្កុតឡេន និងអង់គ្លេសកើតមក មានសក់ក្រហម។
ដោយឡែក អាលឺ្លម៉ង់ជឿថា សក់ក្រហម ជាសញ្ញាបិសាចអាក្រក់។ ក្នុងរឿងព្រេងជនជាតិ អាល្លឺម៉ង់ តំណាលពីស្រីធ្មប់អាក្រក់ មានសក់ក្រហម និងភ្នែកពណ៌បៃតង។
បុគ្គលភាពរបស់អ្នកសក់ក្រហម តែងអាថ៌កំបាំង លាក់មនោសញ្ចេតនា តែជ្រាលជ្រៅ ឆាប់ច្រឡោត (ចិត្តស្រាល) និងប្រកាន់យកតែមតិខ្លួនជាធំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕