backup og meta

បើ​ដឹង​ប្រភេទ​ឈាម​ ដូច​ដឹង​ចរិត​ពិត​មនុស្សយើងអ៊ីចឹង

បើ​ដឹង​ប្រភេទ​ឈាម​ ដូច​ដឹង​ចរិត​ពិត​មនុស្សយើងអ៊ីចឹង

កុំ​ថា​ឡើយ​ដល់​ស្វែងយល់​អ្នក​ដទៃ​ពី​ចរិត​តាម​ប្រភេទ​ឈាម​ គ្នា​យើង​ខ្លះ អាយុ​ប៉ុណ្ណេះ​ទៅ​ហើយ ប្រហែលអត់​ទាន់​ដឹង​ថា ខ្លួន​ឯង​ឈាម​ប្រភេទ​អី​ផង​ក៏​មាន។ អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​ និង​ច្រើន​ទៀត សុទ្ធតែ​អះអាង​ថា ប្រភេទ​ឈាម​អាច​​ឆ្លុះបញ្ចាំង​ពី​ចរិត អាច​បង្ហាញ​ពី​ស្ថានភាព​សុខភាព​យើង។ ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ជប៉ុន​ប្រើប្រាស់​ប្រភេទ​ឈាម​ជា​ទិន្នន័យ​​វាយតម្លៃ​បុគ្គលិក ក៏មានដែរ។

ឈាមទាំងអស់​មាន ​៤ ក្រុម​គឺ A, B, AB និង O។ ក្រុម​នីមួយៗមាន​ភាព​ខុស​ប្លែក​គ្នា ហើយ​យើង​ក៏​បង្ហាញ​ពី​អត្តចរិត​បុគ្គល និង​គុណភាព​ការងារ​បាន​ទៀត។

១- ឈាម​ក្រុម A

ជា​មនុស្ស​ឥត​ខ្ចោះ​និយម។ គេ​ជា​មនុស្ស នឹងធឹង​ ហ្មត់ចត់ ក្លាហាន ទាមទារ​ខ្ពស់​ចំពោះ​ខ្លួន​ឯង និង​អ្នក​ជុំវិញ​ខ្លួន។ ដូច្នេះ​ហើយ​ ទើប​គេ​អាច​ជា​ “អ្នក​ដឹកនាំ​ល្អ​ម្នាក់”។

– ចំណុច​អវិជ្ជមាន៖ អៀនប្រៀន​ច្រើន លាក់លៀមអារម្មណ៍​ច្រើន តែ​​ភាព​តានតឹង​ខ្លាំង​ជា​ផល​អាក្រក់​សម្រាប់​ទាំង​សុខភាព​ផ្លូវចិត្ត​ និង​​កាយ។

២- ឈាម​ក្រុម B

ជា​មនុស្ស​គិត​វែងឆ្ងាយ មាន​មហិច្ឆតា​ខ្ពស់ ចង់​សម្រេច​កិច្ចការ​ធំ ហើយ​រាល់​ការ​តាំង​ចិត្ត​ចង់​ឲ្យ​ផែនការ​ណាមួយ​កើត​ឡើង គេ​នឹង​ប្រឹង​ស៊ូ​ធ្វើ​រហូត​ដល់​បាន​សម្រេច។ ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន គេ​ជាអ្នក​តួ​សំខាន់ដែល​តែងស្វែងយល់​ពី​មនុស្ស​សឹង​គ្រប់​គ្នា។

– ចំណុច​អវិជ្ជមាន៖ ច្រើន​តែ​ស្ទាក់ស្ទើរ​ពេល​​ប្រឈម​មុខ​​បញ្ហា​នានា។

៣- ឈាម​ក្រុម AB

A និង B បញ្ចូល​គ្នា បង្កើត​បាន​ជា​ប្រភេទ​ឈាម AB។ អ្នក​ឈាម AB អាច​មាន​បុគ្គលិកលក្ខណៈ​ចម្រុះ​បន្តិច​ ដូចជា ពូកែ និង​អៀន​ច្រើន ក្លាហាន​ និង​ចូលចិត្ត​និយាយ​បែប​គំហក។ គេ​ជា​មនុស្ស​អាច​ទុកចិត្ត​បាន មាន​ភាព​ទាក់ទាញ​ខ្ពស់ តែង​យក​អាសា និង​បារម្ភ​ពី​អ្នក​ជុំវិញ​ខ្លួន​មិន​ងាយ​ខាន។ មនុស្ស​ស្ថិត​ក្នុង​ក្រុម​ឈាម AB មាន​តិច​តួច ឬ​ចន្លោះ​ពី ២-៥%​ នៃ​ប្រជាជន​ពិភពលោក។

– ចំណុច​អវិជ្ជមាន៖ ទោះ​ជា​គេ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក៏​ដោយ តែ​ពេល​​ប្រឈម​នឹង​បញ្ហា​ច្រើន​ពេក​ គេ​ក៏​មាន​ភាព​តានតឹង​អារម្មណ៍​ដូច​ក្រុម​មនុស្ស​ឈាម​ប្រភេទ A ​ដែរ។

៤- ឈាម​ក្រុម O

លក្ខណៈ​ពិសេស​បំផុត​របស់​ឈាម O គឺភាព​ចុះ​សម្រុង មិន​ថា​ជាមួយ​មនុស្ស​ប្រភេទ​ណា​ទេ ព្រោះ​បើ​តាម​លក្ខណៈ​វេជ្ជសាស្ត្រ ឈាម O  អាច​ផ្តល់ឈាមឲ្យទៅ​ឈាម​ប្រភេទ​ណា​ក៏​បាន។ ភាព​ពូកែ​របស់​អ្នក​មាន​ឈាម​ប្រភេទ​នេះ គឺ​មាន​ទេពកោសល្យ​​ធ្វើ​ឲ្យ​គេឯងសប្បាយ​ និង​ចាប់​អារម្មណ៍​គេ​ណាស់។ គេ​ជា​មនុស្ស​ជឿជាក់​​ខ្លួនឯង​ខ្ពស់​ ធ្វើ​ការ​ជាមួយ​អ្នក​ណា​ក៏​ចុះ ស្រឡាញ់​សេរីភាព ចូលចិត្ត​ធ្វើ​អី​មិន​ក្រោម​បង្គាប់​បញ្ជា​នរណា​គ្រប់​ពេល។ ពួកគេ​អាច​ទ្រាំទ្រ​នឹង​ភាព​តានតឹង​​បាន​ច្រើន​ និង​ល្អ​ជាង​មនុស្ស​ក្រុម​ឈាម​ដទៃ ហើយ​ថែមទាំង​មាន​ប្រព័ន្ធភាពស៊ាំ​ការពារ​ការ​លុកលុយ​ពី​ជំងឺ​នានា​ខ្លាំង​ទៀត​ផង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Blood Type Reveals Personality. http://www.recipeapart.com/blood-type-reveals-personality/ accessed April, 2017

The Links between Your Blood Type and Your Personality, Diet and More Explained. http://bodyecology.com/articles/link_blood_type_personality_diet.php accessed April, 2017

កំណែ​ប្រែបច្ចុប្បន្ន

28/01/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jan 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម