backup og meta

ចែករំលែក

ឬ​ចម្លង​តំណភ្ជាប់

បែក​គ្នាជាមួយសង្សារ នេះ​ជា​វិធី​កាត់​ចិត្ត​យក​បេះដូង​ហ្ស៊ីន​យើង​មក​វិញ

បែក​គ្នាជាមួយសង្សារ នេះ​ជា​វិធី​កាត់​ចិត្ត​យក​បេះដូង​ហ្ស៊ីន​យើង​មក​វិញ

មិន​បាច់​និយាយ​ក៏​ដឹង​ដែរ ​បែកបាក់​ស្នេហា​ថ្មីៗ ​អ្នកណាមិន​សោកសៅ មិន​ឈឺចាប់ ទោះ​ស្នេហា​មួយ​នេះ​កើត​ឡើង​យូរ ឬ​ឆាប់​ក៏ដោយ។ គ្នាយើង​ខ្លះ ពិសេស​ស្រីៗ តែង​សួរ​ខ្លួន​ឯង អាច​ប្រឈម​មុខ​រស់​នៅ​បន្ត​ទៀត​ដោយ​របៀប​ណា? មិន​អ៊ី​ចឹង?។ យ៉ាង​ណា សម្រាប់​មនុស្ស​យើង​គ្មាន​អ្វី​មិន​អាច​ទៅ​រួចទេ ទោះ​ឈឺ​ចាប់​ខ្លាំង​ប៉ុណ្ណា នៅតែ​ត្រូវ​បន្ត​ជីវិត​ទៅ​មុខ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​សាស្ត្រ​ខ្លះៗ ជួយ​គ្នា​យើង​ធ្វើ​ចិត្ត​ឲ្យ​បាន។

១- យំ

ទោះ​ជា​ការ​យំ សម្រាប់គ្នាយើង ទាំង​ប្រុស ទាំង​ស្រី ត្រូវ​គេ​ចាត់​ទុក ឬ​មើល​ឃើញ​ថា យើងទន់​ខ្សោយក៏​ពិត​មែន ប៉ុន្តែ​ការយំ គឺ​ជា​ការ​ប្រតិកម្ម​ធម្មជាតិ​របស់​មនុស្ស ទឹក​ភ្នែក​មាន​ផ្ទុក​អ័រម៉ូន​តាន​តឹង​អារម្មណ៍ ដែល​កើត​ចេញ​ដោយ​សារ​បញ្ហា​ទំនាក់​ទំនង​ស្នេហ៍ទើប​​ត្រូវ​បញ្ចប់។

យ៉ាង​ណា បើ​គ្នា​យើង​ជួប​បញ្ហា​បែក​បាក់ ទោះ​ជាប្រុស​ក៏ដោយ​ ស្រីក៏​ដោយ ត្រូវ​ស្រែក​យំ​ឲ្យ​ខ្លាំងៗ ហើយ​យំ ក៏​គ្មាន​អ្វី​គួរ​ឲ្យ​ខ្មាស​អៀន​នោះ​ដែរ។ តាម​វិទ្យាសាស្ត្រ​ យំ​អាច​ជួយ​ដោះស្រាយ​ភាព​សោក​សង្រេង និង​ការ​ឈឺចាប់​ផ្លូវ​អារម្មណ៍ តាម​រយៈ​ទឹក​ភ្នែក​ហូរ​ចេញ​មក​ក្រៅ ហេតុ​នេះ គ្នាយើង​ត្រូវ​តែ​ស្រែក​យំ​​ បង្ហូរ​ទឹក​ភ្នែក​ឲ្យ​បាន​ច្រើន នឹង​ជួយ​ឲ្យ​អារម្មណ៍​យើង​ធូរ​ស្រាល​ឡើង​វិញ។

២- ទៅឆ្ងាយមួយរយៈ

​គួរ​តែ​ចាក​ចេញ​ទៅ​កន្លែង​ណា​ឲ្យ​ឆ្ងាយ​មួយ​រយៈ​ខ្លី វិធី​នេះ​ ទោះ​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​ឯកា​បន្តិច​ក្តី ប៉ុន្តែអាច​ជួយ​ឲ្យ​យើង​នៅ​ដាច់​ឆ្ងាយ​ពី​មនុស្ស​ដែល​ធ្វើឲ្យ​យើង​ឈឺ​ចាប់ ហើយ​ក៏​មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​បង្ខាំង​ខ្លួន​ឯង​រហូត ឬ​ផ្តាច់​ទំនាក់​ទំនង​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​នោះ​ដែរ។

គ្នា​យើង​មិន​គួរ​បន្ត​ទំនាក់​ទំនង​ជាមួយ​ដៃគូ​ដែលធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ទៀត​ទេ ការ​បែកបាក់​ភាគ​ច្រើន បង្កឲ្យ​មាន​​របួស​ផ្លូវ​ចិត្ត​ ប៉ុន្តែ​អាច​​ជា​សះ​ស្បើយ​ដោយ​ឯក​ឯង គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា​ធ្វើ​ចិត្ត​ប៉ុណ្ណោះ។

៣- ស្វែងរកគាំទ្រពីមនុស្សជុំវិញខ្លួន

កុំ​លាក់​លៀម​ ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​អារម្មណ៍ឯកា ពិបាក​ចិត្ត​រឹត​តែ​ខ្លាំង។ គ្នា​យើង​ត្រូវ​ប្រាប់​មនុស្ស​ជុំវិញ​ខ្លួន ពី​អារម្មណ៍​ឈឺ​ចាប់​យើង​ប្រឈម​មុខ ដើម្បី​​ទទួល​បាន​ការ​គាំទ្រ ការលើក​ទឹក​ចិត្ត ​ជំនះ​ឆ្លង​កាត់​ពេល​វេលា​ដ៏ពិបាក​មួយ​នេះ។ ចាំ​ថា​មិត្តភក្ដិ​ជុំវិញ​ខ្លួន​យើង អាច​ជួយ​គ្នា​យើង​ឲ្យ​សប្បាយ​ចិត្ត និង​មាន​អារម្មណ៍​ស្រស់​ថ្លា​ជា​ថ្មី។

រៀប​ចំ​ដំណើរ​កម្សាន្ត ឬ​ធ្វើ​អ្វីមួយ​សប្បាយៗ​ជាមួយ​មិត្ត​ភក្តិ ដើម្បី​ឲ្យ​អារម្មណ៍​រីករាយ​ត្រលប់​មក​វិញ​ ជាមួយ​នឹង​ក្ដី​សង្ឃឹម​ថ្មី។

ក្ដី​សង្ឃឹម នឹង​ជួយ​យើង​ក្រោក​ឈរ​ឡើង​វិញ​ ប្រហែល​ពេល​ខ្លះ អាច​ជួយ​​យើង​រក​ឃើញ​មនុស្ស​ល្អ​ជា​អ្នក​ចាស់ក៏ថា​បាន។ មិន​ត្រូវ​បោះ​បង់​ចោល​ក្តី​សង្ឃឹម​ទេ ព្រោះ​ក្រោយ​ឆ្លង​កាត់​ពេល​វេលា​ច្រើន​ថ្ងៃ ថ្ងៃ​ណា​មួយ យើង​ខ្លួន​ឯង​នឹង​ដឹង​ថា ពេល​វេលា​ឈឺ​ចាប់​ទាំង​នេះ បាន​រសាយ​បាត់​អស់​ជា​មិន​ខាន។

ត្រូវ​ចាំ​ថា យើង​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​បាន ​គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា​សមស្រប​មួយ​ប៉ុណ្ណោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

“10 Tips to Survive a Break-up”

https://www.psychologytoday.com/blog/emotional-fitness/201103/10-tips-survive-break – Accessed December 27, 2016

“7 Rules for Surviving Your First Breakup”

http://www.huffingtonpost.com/kali-rogers/7-rules-for-surviving-your-first-breakup_b_8086420.html Accessed December 27th, 2016

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម