backup og meta

១៥ ចំណុច អាចធ្វើ​ឲ្យ​ជីវិត​យើង​ធ្លាក់​ក្នុង​ភាព​ខ្មៅ​ងងឹត

១៥ ចំណុច អាចធ្វើ​ឲ្យ​ជីវិត​យើង​ធ្លាក់​ក្នុង​ភាព​ខ្មៅ​ងងឹត

“មាន​រូប​មាន​ទុក្ខ’ ជា​ពុទ្ធ​ឱវាទ តែង​ឮ​គេ​ប្រើ​តៗ​គ្នា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្សកុំ​ឲ្យ​បោះ​បង់ការ​តស៊ូ ចេះ​ពុះ​ពារ​ដើម្បី​ជីវិត​ប្រសើរ​មួយ​នៅ​ថ្ងៃ​មុខ។ យើង​ដឹង​ស្រាប់​ហើយ លើ​លោក​នេះ ជីវិត​មនុស្ស​ជោគជ័យ និង​បរាជ័យ គ្មាន​អ្វី​ខុស​គ្នា​នោះ​ទេ សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ឧបសគ្គ អ្វី​ខុស​គ្នា​ គឺត្រឹមការគិត ការ​អនុវត្ត និង​ដំណោះ​ស្រាយ​បញ្ហា។ ជួប​បញ្ហា​ជីវិត គួរ​ឈប់​បន្តិច ដកដង្ហើម​វែងៗ ចាំបន្ត​ទៅ​មុន ហើយ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ប្រសើរ​ឡើង គួរ​បោះ​បង់​ចោល​រឿង​ ១៥​យ៉ាង​ ខាង​ក្រោម​នេះ។

១- ស្តី​បន្ទោស​អ្នក​ដទៃ

កុំ​បន្ទោស​អ្នក​ដទៃ ឬ​បន្ទោស​ព្រហ្មលិខិត ពេល​មាន​រឿង​មិន​ល្អ​កើត​ឡើង​ក្នុង​ជីវិត​យើង។ យើង​ខ្លួន​ឯង​ជា​អ្នក​កំណត់​ជីវិត​ខ្លួន​ឯង ដូច​នេះ​ត្រូវ​គិត​ថា បញ្ហា​កើត​ឡើង​លើ​ខ្លួន​យើង ជា​កំហុស​យើង​ផ្ទាល់ ត្រូវ​ចេះ​ដោះ​ស្រាយ​បញ្ហា និង​គ្រប់​គ្រង​ជីវិត​ខ្លួន​ឯង​ឲ្យ​បាន​ល្អ។

២- លាក់​អារម្មណ៍​តែ​ម្នាក់​ឯង

កុំ​បន្ត​ទម្លាប់​បែប​នេះ​តទៅ​ទៀត​អី គ្មាន​នរណា​យល់​អារម្មណ៍​យើង​ទេ បើ​យើង​មិន​ប្រាប់​គេ។ លាក់​អារម្មណ៍​ទុក​តែ​ម្នាក់​ឯង អាច​នាំ​ឲ្យ​យើង​គិត​លើ​ផ្លូវ​អវិជ្ជមាន។ ត្រូវ​ព្យាយាម​បញ្ចេញ​យោបល់ទៅ​លើ​អ្វី​មួយ និង​និយាយ​ពី​រឿង​ក្នុង​ចិត្ត​ ប្រាប់​ទៅ​នរណា​ម្នាក់​យើង​ទុក​ចិត្ត​បំផុត។

៣- និយាយ​ដើម​គេ

និយាយ​ដើម​គេ​ពី​ក្រោយ​ខ្នង ពុំ​បាន​ជួយ​ធ្វី​ដល់​យើង​ទេ ផ្ទុយ​ទៅ​វិញ អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់​ដោយ​សារ​យើង បាត់​បង់​ទំនុក​ចិត្ត និង​ការ​គោរពចំពោះ​យើង ដោយសារ​តែ​ពាក្យ​សំដី​ឥត​បាន​ការ​ទាំង​នេះ។

៤- ឲ្យ​អ្នក​ដទៃ​ជិះជាន់

ទោះ​បី​យើង​ជា​មនុស្ស​មាន​អត្តចរិត​គួរ​សម រម្យទម ប៉ុន្តែ​បើ​យើង​តែង​តែ​ស្រប មិន​បដិសេធ សំណើរ​ ឬសំដី​អ្នក​ដទៃ អាច​នឹង​ធ្វើ​ឲ្យ​គេ​មើល​រំលង​អំពើ​ល្អ និង​ការ​គួរ​សម​របស់យើង រំខាន​ការងារ និង​ចាត់​ទុក​អារម្មណ៍​យើង​ដូច​ជា​សំរាម។

អត្ថបទ​ពាក់​ព័ន្ធ៖

៥- គេច​ពីការ​សរសើរ

កុំព្យាយាម​គេច​វេស​ពេល​នរណា​ម្នាក់​សរសើរយើង ព្រោះ​បង្ហាញ​ថា យើង​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ អាច​ធ្វើ​បាន​បាត់​បង់​អ្វី​ល្អៗ ដែលអ្នក​ដទៃ​គិត​មក​លើ​យើង រួមទាំង សេចក្តី​ទុក​ចិត្ត និង​ភាព​ស្មោះ​ត្រង់​ជា​ដើម។

៦- មិន​គិត​ពី​សុខភាព

ញ៉ាំ​អាហារ​មិន​ល្អ​ចំពោះ​សុខភាព ផឹក​ស្រា ជក់​បារី និង​មិនហាត់​ប្រាណ គឺ​សុទ្ធ​តែ​ជា​កត្តា​នាំ​ឲ្យ​យើង​រស់​នៅ​ក្នុង​ជីវិត​មួយ​ពោរពេញ​ដោយ​ភាព​ល្អក់​កករ ខ្មៅ​ងងឹត។

៧- គិត​ច្រើន

គិត​ច្រើន​ទៅ​លើ​រឿង​គ្រប់​យ៉ាង មិន​ល្អ​ចំពោះ​យើង​ទេ ឧទាហរណ៍ ផ្ញើ​សារ​ទៅ​គេ ហើយ​គេ​តប ត្រឹម​ “Ok” យើង​អាច​គិតថា​គេ​ធុញ​ទ្រាន់​នឹង​យើង។ គិត​បែប​នេះ ធ្វើ​ឲ្យ​យើង​គ្មាន​សេចក្តី​សុខ​ក្នុង​ជីវិត​ឡើយ។

៨- គិត​ថា​យោបល់​អ្នក​ដទៃ​ត្រូវ​គ្រប់​បែប​យ៉ាង

ការ​ស្តាប់​ដំបូន្មាន​របស់​អ្នក​ដទៃ​គឺ​ល្អ ប៉ុន្តែគ្រាន់​យក​វា​មក​គិត​បាន​ហើយ ត្រូវ​ចេះ​ពិចារណា​ខ្លួន​ឯង ​ទើប​​ទទួល​បាន​ជោគជ័យ​មួយ​ពោរពេញ​ដោយ​មោទនភាព។

៩- អាក្រក់​ចំពោះ​ខ្លួន​ឯង​

បើ​មាន​ទម្លាប់​ធ្វើ​អាក្រក់ គិត​អាក្រក់​ចំពោះ​ខ្លួន​ឯង ត្រូវ​តែ​បញ្ឈប់​ភ្លាម ព្រោះ​ទម្លាប់​នេះ មិន​ត្រឹម​តែ​មិន​អាច​នាំ​ភាព​រីក​ចម្រើន​ដល់​យើង​ទេ កាន់​តែ​ធ្វើ​ឲ្យ​ជីវិត​យើង​ជួប​តែ​រឿង​អាក្រក់​ថែម​ទៀត។

១០- បោះ​បង់​ចោល​ទាំង​កណ្តាល​ទី

ទម្លាប់​បោះ​បង់​ការ​ព្យាយាម ឈប់​ធ្វើ​អ្វី​មួយ​យើង​កំពុង​ចង់​ធ្វើ​ទាំង​កណ្តាល​ទី អាច​ប៉ះពាល់​ដល់​ការងារ ទំនាក់​ទំនង ឬ​ក្តី​ស្រមៃ​របស់​យើង​ផ្ទាល់។

១១- ឲ្យ​តម្លៃ​​សំបក​ក្រៅ​ជាង​បទពិសោធ

វា​ជា​រឿង​ល្អ​ពេល​មាន​គេ​សរសើរ​យើង​ថា​ស្អាត ពូកែ ប៉ុន្តែ​តម្លៃ​សំបក​ក្រៅ អាច​បាន​ត្រឹម​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ មិន​អាច​នៅឋិតថេរ​បែប​នេះ​រហូត​​ទេ ត្រូវ​បង្កើត​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជឿ​ជាក់​ ជឿថា​យើង​ជា​មនុស្ស​អាច​ធ្វើ​បាន។

១២- វាយ​តម្លៃ​អ្នក​ដទៃ

បើ​យើង​តែង​មាន​ទម្លាប់​វាយតម្លៃ​អ្នក​ដទៃ សូម្បី​តែ​មនុស្ស​គ្រាន់​តែ​ដើរ​កាត់​មុខ ឬ​វាយតម្លៃ​នរណា​ម្នាក់​តាម​រយៈប្រវត្តិ​គ្រួសារ ការងារ និង​ការ​សិក្សា តាម​ចិត្ត​យើង ​ចូល​ចិត្ត ឬ​មិន​ចូល​ចិត្ត គួរ​តែ​ឈប់​ភ្លាម។

១៣- ចុច​ទូរសព្ទជាប់​រហូត

នៅ​ជាមួយ​ទូរសព្ទ​គ្រប់​ពេល ជា​រឿង​ដ៏គួរ​ឲ្យ​ព្រួយ​បារម្ភ​ ហើយ​ក៏​ជា​អ្វី​កំពុង​កើត​ឡើង​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ ទម្លាប់​បែប​នេះ គឺ​ទទួល​បាន​ផល​អាក្រក់ ច្រើន​ជាង​ផល​ល្អ។

១៤- ប្រឌិតឋ​រឿង

ប្រាប់​រឿង​មិន​ពិត​ពី​ជីវិត​យើង​ទៅ​កាន់​អ្នក​ដទៃ គឺជា​អ្វី​មនុស្ស​រូប​តែង​តែ​ធ្វើ។ ទម្លាប់​បែប​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​មើល​មក​យើង​ខុស​នោះទេ យើង​ខ្លួន​ឯង​ក៏​មើល​ខ្លួន​ឯង​ខុស​ដូច​គ្នា។

១៥- មិន​បង្កើត​អ្វី​ថ្មី និង​មិន​ចេះ​ក្តាប់​ឱកាស

រស់​នៅ​ក្នុង​បរិយា​កាស​ជុំវិញ​មាន​ផាសុកភាព ទោះ​ទទួល​បាន​អារម្មណ៍​កក​ក្តៅ ប៉ុន្តែ​មិន​អាចផ្តល់​អ្វី​ថ្មី​ឲ្យ​យើង​លើស​ពី​នេះ​ទេ។ ពេល​ខ្លះ មាន​មនុស្ស​កំពុង​រង់ចាំ​យើង ចាំ​ចូលរួម​ជាមួយ​យើង​បង្កើត​អ្វី​ថ្មី អស្ចារ្យ​ និង​កាន់​តែ​ជោគជ័យ​សម្រាប់​ជីវិត។ ហេតុ​នេះ ត្រូវ​ចេះ​ក្តាប់​ឱកាស ទើប​អាច​ទទួល​បាន​ជីវិត​ប្រសើរ​មួយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The 15 Things NOT to Do to Have a Better Life. https://www.psychologytoday.com/blog/handy-hints-humans/201505/the-15-things-not-do-have-better-life acessed April 02, 2017

15 Things To Start A Better Life With. https://www.pickthebrain.com/blog/15-things-start-better-life/ acessed April 02, 2017

15 Things Everyone Should Stop Doing For A Better Life. http://www.lifehack.org/articles/communication/15-things-everyone-should-stop-doing-for-better-life.html acessed April 02, 2017

កំណែ​ប្រែបច្ចុប្បន្ន

15/03/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Mar 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម