រៀបការថ្មីថ្មោង ច្បាស់ជាគិតពីផែនការគ្រួសារ រៀបចំស្ថានភាពហិរញ្ញវត្ថុ និងការយកកូន។ ប៉ុន្តែ បើរៀបការយូរឆ្នាំហើយ នៅតែគ្មានកូន ច្បាស់ជាមិនស្រណុកចិត្តប៉ុន្មានទេ។ ខាងក្រោមនេះ ជាគុណវិបត្តិ និងគុណសម្បត្តិ ពេលមិនមានកូន។
រៀបការថ្មីថ្មោង ច្បាស់ជាគិតពីផែនការគ្រួសារ រៀបចំស្ថានភាពហិរញ្ញវត្ថុ និងការយកកូន។ ប៉ុន្តែ បើរៀបការយូរឆ្នាំហើយ នៅតែគ្មានកូន ច្បាស់ជាមិនស្រណុកចិត្តប៉ុន្មានទេ។ ខាងក្រោមនេះ ជាគុណវិបត្តិ និងគុណសម្បត្តិ ពេលមិនមានកូន។

១- គុណវិបត្តិមិនមានកូន
– សង្គមរើសអើង៖ មនុស្សជាច្រើន មិនដែលខ្វល់ថាយើងមានកូន ឬអត់នោះទេ ប៉ុន្តែគេនឹងសួរថា តើយើងចង់មានកូនប៉ុន្មាន? ពេលណាយក? ហេតុនេះហើយ វានឹងជារឿងកម្សត់មួយសម្រាប់ស្រីៗ ដែលជ្រើសរើសជីវិតមិនមានកូន ដែលគេច្រើនរាប់ថា ជាមនុស្សយកតែចិត្តខ្លួនឯង (Self-absorbed) ឬគំនិតក្មេងខ្ចី សម្រាប់ផ្លូវជីវិត និងតម្រូវការជីវិត ជាងតួនាទីបន្តពូជ បង្កកំណើតដែលជាធម្មជាតិរបស់សត្វលោក។ ទោះបីជាក្នុងវប្បធម៌បើកចំហ គ្រប់គ្នាសុទ្ធតែមានសិទ្ធិសម្រេចចិត្តរៀងៗខ្លួន ចង់ទទួលយកការរស់នៅមាន ឬគ្មានកូនក៏ដោយ ក៏ស្រីៗភាគច្រើននៅមានអារម្មណ៍ឯកា នៅពេលមិត្តភក្ដិចូលចិត្តនិយាយគ្នាលេងពីរឿងយកកូន និងបញ្ហាចិញ្ចឹមកូន។
– ឯកានៅវ័យចាស់៖ គ្មានកូន មានន័យថា យើងត្រូវពឹងពាក់លើខ្លួនឯងឲ្យបានខ្លាំងក្លាបំផុត ហើយត្រូវមានផែនការប្រយ័ត្នប្រយែងទៅថ្ងៃអនាគត ជាពិសេសទាក់ទងនឹងសុខភាព ក៏ដូចជាបញ្ហាហិរញ្ញវត្ថុ។ យោងតាមអ្នកចិត្តវិទ្យា អ្នកគ្មានកូន ងាយនឹងមានអារម្មណ៍ឯកោ បាក់ទឹកចិត្តអំឡុងពេលឈានដល់វ័យចំណាស់។
អត្ថបទពាក់ព័ន្ធ៖
២- គុណសម្បត្តិមិនមានកូន
– ស្ថិរភាពហិរញ្ញវត្ថុ៖ មានកូនម្នាក់ គឺត្រូវកាត់ប្រាក់ខែដល់ទៅ ៥ ភាគរយ? យោងតាមលោក Kevin Miller អ្នកស្រាវជ្រាវនៃសមាគមមហាវិទ្យាល័យស្ត្រីនៅអាមេរិក បង្ហាញថា ឱកាសទទួលបានការងារ និងប្រាក់ខែចំពោះមនុស្សស្រីមានកូន គឺតិចតួច។ ក្នុងអត្ថបទបង្ហាញមួយទៀតបោះពុម្ពផ្សាយដោយការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចជាតិ បង្ហាញថា មានកូនម្នាក់ ស្រីៗមានជំនាញប្រាក់ខែខ្ពស់ ត្រូវចំណាយប្រាក់ប្រមាណ ២៣០.០០០ដុល្លារ ពេញមួយជីវិតរបស់នាង សម្រាប់ចិញ្ចឹមបីបាច់កូន ខណៈចំពោះស្រីៗមានជំនាញទាប និងប្រាក់ខែតិចតួច ក៏ការចំណាយប្រហែល ៤៩.០០០ ដុល្លារ។
– ពេលវេលា សេរីភាព និងឱកាសពង្រីកសមត្ថភាពខ្លួនឯង៖ ប្រសិនគ្មានកូន គឺមិនមានឧបសគ្គរារាំងឡើយផ្លូវឆ្ពោះទៅកាន់ជោគជ័យរបស់យើងដូចគ្នា។ គ្មានអ្វីដែលទប់ស្កាត់ក្ដីស្រមៃ និងគោលដៅយើងទេ ទោះបីជាយើងចង់ត្រលប់ទៅរៀនដើម្បីបន្ថែមជំនាញទី ២ ទិញផ្ទះលំហែ ឬទទួលបានការងារដែលប៉ងប្រាថ្នាណាមួយក៏ដោយ។ ជីវិតគ្មានកូន ជួយឲ្យស្រីៗមានជីវិតរស់នៅធំទូលាយ ទាំងការជ្រើសរើស ផ្ដល់ថាមពលបន្ថែម ពេលវេលា និងគម្លាត។ ក្នុងការសិក្សាលើមនុស្ស ៥០០០នាក់ របស់សាកលវិទ្យាល័យ OPEN នៅអង់គ្លេស និងអាមេរិក រកឃើញថា ជីវិតប្តីប្រពន្ធគ្មានកូន បង្ហាញពីការពេញចិត្តខ្ពស់ទៅលើទំនាក់ទំនង និងជីវិតស្នេហា ជាជាងជីវិតប្តីប្រពន្ធដែលក្លាយជាប៉ាម៉ាក់គេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
What Hurts Working Women Most, Going Childless or Having Kids? http://fortune.com/2015/12/04/working-women-kids-no-kids/ Accessed March 9, 2017
How Childbearing Affects Women’s Wages http://www.nber.org/digest/apr11/w16582.html Accessed March 9, 2017
Are people without kids happier? Studies offer mixed picture http://edition.cnn.com/2016/12/06/health/parents-happiness-child-free-studies/ Accessed March 9, 2017
កំណែប្រែបច្ចុប្បន្ន
12/07/2019
អត្ថបទដោយ គឹម កាណែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ