backup og meta

ជឿអត់ ខឹងច្រើន ធ្វើឲ្យយើងធាត់?

ជឿអត់ ខឹងច្រើន ធ្វើឲ្យយើងធាត់?

គ្នាយើងខ្លះ ប្រហែល​អាច​គ្រប់គ្រង​អារម្មណ៍​​ខ្លួនឯង​បាន ដូច្នេះ​មិនសូវ​ចេះ​ខឹង​ច្រើនទេ តែ​ខ្លះទៀត ប្រហែល​ជា​ខឹងច្រើន និង​ញឹកញាប់ ដោយសារ​បញ្ហា​ផ្សេងៗ មិន​ដូចចិត្ត ឬការ​គ្រោងទុក។ សម្រាប់​អ្នក​ខឹង​ច្រើន គួរដឹង​ថា ខឹងច្រើន មិន​ត្រឹម​តែ​ធ្វើឲ្យ​អារម្មណ៍​មិន​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ទៀត។

កំហឹង គឺស្ថិត​នៅ​ក្នុង​អារម្មណ៍​របស់​យើង ប៉ុន្ដែ​នៅ​ពេល​យើង​ខឹង រាងកាយ​របស់​យើង បញ្ចេញ​អ័រម៉ូន Adrenaline ដែល​ធ្វើឲ្យ​យើង​ស្លន់ (Fight or Flight) និង​ថប់បារម្ភ ហើយ​វា​ធ្វើឲ្យ​យើង​មិន​ឃ្លាន​អាហារ​នោះ​ទេ។ ប៉ុន្ដែ​ផលប៉ះពាល់​នេះ មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

ក្រោយ​កម្រិត​អ័រម៉ូន Adrenaline ធ្លាក់ចុះ​វិញ យើង​មាន​អារម្មណ៍​ត្រូវការ​បំពេញ​ថាមពល​ដែល​បាត់បង់ ហើយ​យើង​ចាប់ផ្ដើម​ឃ្លាន​អាហារ។ ប៉ុន្ដែ​ដោយសារ​នៅ​យើង​ថប់បារម្ភ ដូច្នេះ​វា​អាច​បណ្ដាល​ឲ្យ​យើង​ញ៉ាំ​អាហារ​តាម​អារម្មណ៍ និង​អត់ខ្វល់​នោះទេ។ នេះមាន​ន័យ​ថា យើង​អាច​អាច​ញ៉ាំ​អាហារ​ជាច្រើន និង​ពុំមាន​សុខភាព​ល្អ ដែល​ងាយ​ធ្វើឲ្យ​យើង ឡើង​ទម្ងន់។

អត្ថបទពាក់ព័ន្ធ៖ កំហឹង ប៉ះពាល់​សុខភាព​ជាង​កើត​ទុក្ខ​ទៀត ចឹង​កុំធ្វើ​ឲ្យ​ប៉ាម៉ាក់ខឹង​ច្រើនពេក

ដូច្នេះ ដើម្បី​ការពារ​កុំឲ្យ​ឡើង​ទម្ងន់ កត្ដា​សំខាន់​មួយ គឺ​ពិនិត្យ​លើ​របប​អាហារ ហើយ​ឈប់​ញ៉ាំ នៅពេល​យើង​មាន​អារម្មណ៍​ថា ឆ្អែត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/dieticians-say-that-being-angry-makes-you-gain-weight-734660/?utm_source=fb_brightside&utm_medium=fb_organic&utm_campaign=fb_gr_brightside&fbclid=IwAR0m2cgTKwMRNthcZEv97_ypJJ63cYpDDHG4WqJM147bdIk4zNZ0ZA7Exdg

កំណែ​ប្រែបច្ចុប្បន្ន

20/09/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 20, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម