backup og meta

រឿងគួរដឹង! វិធីខ្លះៗ​សម្រាប់​ថែទាំអ្នកជំងឺ​វង្វេង

រឿងគួរដឹង! វិធីខ្លះៗ​សម្រាប់​ថែទាំអ្នកជំងឺ​វង្វេង

បញ្ហា​វង្វេង​ (Dementia) គឺ​ជា​ការ​បាត់​បង់​មុខងារ​មួយ​ចំនួន​នៃ​ការ​យល់​ដឹង ដែល​កើត​ឡើង​ជាមួយ​នឹង​ជំងឺ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចង​ចាំ ការ​គិត និង​អាកប្បកិរិយាជំងឺ។ បញ្ហា​ជំងឺ​នេះ ភាគ​ច្រើន​កើត​ឡើង​ចំពោះ​មនុស្ស​ចាស់ តែ​ទោះ​ជា​យ៉ាង​នេះក្ដី ​វា​មិន​មែន​កើត​ឡើង​ដោយ​សារ​តែ​ការ​វិវត្តធម្មតា​របស់​វ័យ​ឬ​អាយុ​នោះ​ទេ។ បើ​យោង​តាម​អង្គការ​សុខភាព ពិភពលោកមនុស្ស​ជាង ៥០​លាននាក់​​គឺ​កំពុង​មាន​ជំងឺ​នេះ ហើយករណីថ្មី​គឺ​កើត​មាន ១០​លាន​ករណី​រៀង​រាល់​ឆ្នាំ។

១- សញ្ញា​នឹង​រោគ​សញ្ញា​របស់​ជំងឺ

បញ្ហា​នេះ​ប៉ះពាល់​មនុស្ស​ម្នាក់ៗ ខុសៗ​គ្នា គឺ​​អាស្រ័យ​លើ​ជំងឺ​ដែល​បង្ក​ឲ្យ​បាន​បញ្ហា​នេះ និង​អត្តចរិត​របស់​បុគ្គល​ម្នាក់​នោះ មុន​ពេល​ឈឺ។ រោគ​សញ្ញា​ និង​សញ្ញា​របស់​បញ្ហា​នេះ គេ​អាច​ដឹង​បាន​តាម​រយៈ​ដំណាក់​កាល​ទាំង​បី​របស់ជំងឺ​៖

ដំណាក់​កាល​ដំបូង៖ គឺ​ជា​ដំណាក់​កាល​ដែល​មនុស្ស​មួយ​ចំនួន​មើល​រំលង ដោយ​សារ​តែ​វា​ចាប់​ផ្ដើម​ម្ដង​បន្តិច​ៗ។ រោគ​សញ្ញា​ទូទៅ​ដែល​គេ​ឃើញ​រួម​មាន៖

-ភ្លេចភ្លាំង​ច្រើន

-មិន​ចាំ​ម៉ោង​ពេល

-វង្វេង​ផ្លូវ​នៅ​កន្លែង​ដែល​ធ្លាប់​ទៅ​ញឹកញាប់

ដំណាក់​កាល​កណ្ដាល៖ ដំណាក់​កាល​នេះ គឺ​សញ្ញា​និង​រោគ​សញ្ញាជំងឺ​គឺ​កាន់​តែ​ច្បាស់​ហើយ​រោគ​សញ្ញា​រួម​មាន៖

-ឆាប់​ភ្លេច​នៅ​ហេតុ​ការណ៍​ថ្មី​ៗ​ដែល​កើត​ឡើង និង​ភ្លេច​ឈ្មោះ​របស់​អ្នក​ដែល​ស្គាល់​ជិត​ដិត​ពី​មុន

-វង្វេង​នៅ​ក្នុង​ផ្ទះ

-កាន់​តែ​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង

-ត្រូវ​ការ​ជំនួយ​ពី​អ្នក​ថែទាំ

-ផ្លាស់​ប្ដូរ​ទំលាប់ និង​អាកប្បកិរិយា ដូច​ជា​ចាប់​ផ្ដើម​ដើរ​ពនេចរ និង​សួរ​សំនួរ​ដដែលៗ

ដំណាក់​កាល​ចុង​ក្រោយ៖ ដំណាក់​កាល​នេះ គឺ​អ្នក​ជំងឺ​ស្ទើរ​តែ​ត្រូវ​ការ​ជំនួយ​និង​ការ​ថែទាំ​ ហើយ​ចាប់​ផ្ដើម​មិន​មាន​សកម្មភាព។ បញ្ហា​ការ​ពិបាក​ចង​ចាំ​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​សញ្ញា​និង​រោគ​សញ្ញា​លើ​រាង​កាយ​កាន់​តែ​លេច​ចេញ​មក៖

-កាន់​តែ​លែង​ដឹង​ពី​ពេល​វេលា​និង​ទី​កន្លែង

-ពិបាក​ក្នុង​ការ​ស្គាល់​សាច់ញាតិ​ និង​មិត្ត​ភក្ដិ​

-ត្រូវ​ការ​ជំនួយ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ថែទាំ​ខ្លួន

-ពិបាក​ក្នុង​ការ​ដើរ

-ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ខ្លាំង និង​ឆេវ​ឆាវ​ខ្លាំង

២- តើ​ត្រូវ​ថែ​ទាំ​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច?

ជា​ការ​ពិត​ទៅ​បញ្ហា​នេះ គឺ​នៅ​មិន​ទាន់​មាន​វិធី​ព្យាបាល​ឲ្យ​ជា​នោះ​ទេ ហើយ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ គឺ​មាន​តែ​ការ​ថែទាំ​ជួយ​ទំនុក​បំរុង​អ្នក​ជំងឺ​ប៉ុណ្ណោះ។ សូម​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ពី​វិធី​សាស្ត្រ​ដើម្បី​ជួយ​អ្នកជំងឺ​​ ព្រោះ​ថា​គោល​ដៅ​ក្នុង​ការ​ថែទាំ​អ្នក​ជំងឺ ចំពោះ​បញ្ហា​នេះ គឺ​មាន​ដូច​ជា៖

-ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​កាន់​តែ​លឿន កាន់​តែ​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង ​និង​ថែទាំ​កាន់​តែ​ប្រសើរ

-បង្កើន​ប្រសិទ្ធិភាព​សុខុមាលភាព​រាងកាយ​ និង​សុខភាព​ទូទៅ

-ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដែល​កើត​មក​អម​ជាមួយ​នឹង​បញ្ហា​នេះ

-ពិនិត្យ​និង​ព្យាបាល​បញ្ហា​រោគ​សញ្ញា​ផ្សេងៗ​លើអាកប្បកិរិយា​ និង​ផ្លូវ​ចិត្ត

-ផ្ដល់​ព័ត៌មាន​ និង​ការ​ថែ​ទាំ រយៈ​ពេល​វែង​ដល់​អ្នក​ជំងឺ

ក៏មាន​ដែរ​គន្លឹះ​សាមញ្ញ​មួយ​ចំនួន​ដែល​យើង​​អាច​ជួយ​សម្រួល​បញ្ហា​វង្វេង​ចំពោះ​អ្នក​ជំងឺ​បាន​ដូច​ជា៖

-ទុក​ដាក់​វត្ថុ​ដែល​គាត់​ស្គាល់​នៅ​ជុំ​វិញ​គាត់ ជា​ពិសេស​គឺ​រូប​ថត​គ្រួសារ

-សូម​កត់​ត្រា​នូវ​​កិច្ចការ​ដែល​គាត់​ធ្វើ និង​រំឭកគាត់​ពីការ​ងារ​ប្រចាំ​ថ្ងៃ

-សូម​ឲ្យ​គាត់​ធ្វើ​សកម្មភាព​ធម្មតាៗ កុំ​ស្មុគស្មាញ​ពេក

-សូម​និយាយ​ជាមួយ​គាត់​ឲ្យ​បាន​ច្រើន ព្យាយាម​រំលឹក​រឿង​ចាស់​ៗ និង​រឿង​សប្បាយ​ៗ​

-សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​ដំណេក និង​បញ្ហា​អាកប្បកិរិយា​របស់​អ្នក​ជំងឺ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.who.int/news-room/fact-sheets/detail/dementia#:~:text=Dementia%20is%20a%20syndrome%20in,million%20new%20cases%20every%20year.

https://medlineplus.gov/ency/article/007428.htm

កំណែ​ប្រែបច្ចុប្បន្ន

12/10/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

រឿង​ដែល​ម៉ាក់ប៉ា​មិន​គួរ​ធ្វើ នាំ​ឲ្យ​កូន​តូច​ៗ​មាន​ជំងឺ​ផ្លូវ​ចិត្ត

ការរត់​ហាត់ប្រាណ​ផ្ដល់អត្ថប្រយោជន៍ច្រើន​យ៉ាង​ដល់​សុខភាព​ផ្លូវ​ចិត្ត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម