ស្ត្រេស ឬភាពតានតឹង ជាឃាតករសម័យថ្មី អាចធ្វើឲ្យយើងឆាប់ចាស់ ឡើងទម្ងន់ ជះឥទ្ធិពលមិនល្អទៅលើការងារ ចំណង់ផ្លូវភេទ និងជីវិតរស់នៅប្រចាំថ្ងៃតែម្តង។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងលម្អិតឲ្យយើងដឹងពីបញ្ហាស្ត្រេស មានទាក់ទងទៅលើសុខភាព ក៏ដូចជាវិធីដោះស្រាយ តាមរយៈតិចនិកពិសេស ហៅថា Kiwi Fitness។
១- ស្វែងយល់ពីទំនាក់ទំនងរវាងស្ត្រេស និងសុខភាព
ស្ត្រេស ដែលកើតមានក្នុងស្ថានភាពបន្ទាន់ ត្រូវបានគេហៅថា បញ្ហាស្ត្រេសស្រួចស្រាវ (Acute Stress) វាទាមទារឲ្យយើងឆ្លើយតបតាមរយៈ ទ្រឹស្តី “Fight to Flight’ ដើម្បីអាចដោះស្រាយបញ្ហាបានភ្លាមៗ។ “Fight to Flight’ ជាការប្រយុទ្ធប្រឆាំងជាមួយស្ត្រេស ដូចជា ដេញសត្វព្រៃឲ្យលោតចេញពីផ្លូវ ឬប្រកួតក្នុងប្រភេទកីឡា មានលេងបាល់ឱប បាល់ទាត់ ជិះកង់ឡើងភ្នំ បង្ហោះខ្លែង ឬលើកទម្ងន់ជាដើម។ លើសពីនេះ បញ្ហាស្ត្រេសស្រួចស្រាវ អាចចាត់ទុកជាយន្តការមួយ ជួយជំរុញយើងឲ្យយកឈ្នះស្ថានភាពណាមួយបាន។
នៅពេលយើងអាចគេចផុត ឬប្រយុទ្ធឈ្នះពីភាពតានតឹងទាំងនោះ ចង្វាក់បេះដូង សម្ពាធឈាម និងការបញ្ចេញអ័រម៉ូនក្នុងរាងកាយ នឹងត្រឡប់មកធម្មតាវិញ ខណៈដំណើរការជួសជុល និងព្យាបាលជាលិកា ក៏កើតឡើងទន្ទឹមគ្នាផងដែរ។
ប៉ុន្តែអារម្មណ៍ស្ត្រេសរ៉ាំរៃ ដែលជាការឆ្លើយតបបន្ទាន់ទៅនឹងស្ថានភាពមួយ ដែលអាចកើតមានក្នុងរយៈពេលយូរ។ គ្នាយើង សុទ្ធតែមានខួរក្បាលដ៏អស្ចារ្យ មាននាទីអាចបកស្រាយភាពស្មុគស្មាញកើតមានក្នុងពិភពលោកបាន និងឆ្លើយតបទៅវិញ តាមរយៈការដោះស្រាយបញ្ហា ឬស្ថានភាពមួយចំនួន យើងមិនអាចធ្វើបាន។ ការជួបប្រទះផ្នែកអារម្មណ៍ ឬអសន្តិសុខ និងការបំភិតបំភ័យ អាចបណ្តាលឲ្យស្ត្រេសស្រួចស្រាវ ក្លាយទៅជាស្រេ្តសរ៉ាំរ៉ៃបាន។ ស្ត្រេស ជាវិធីរបស់រាងកាយ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមអ្វីមួយ ដូច្នេះកុំឲ្យមានការឆ្លើយតបស្ត្រេស យើងត្រូវបន្ធូរអារម្មណ៍ ដើម្បីកុំឲ្យអ័រម៉ូនស្រ្តេស បញ្ចេញមកច្រើនពេក។
ឧទាហរណ៍ចែកដាច់ពីបញ្ហាស្ត្រេសទាំងពីរ ស្ត្រេសស្រួចស្រាវ គឺដូចទៅនឹងការជាន់ហ្វ្រាំង ដើម្បីចៀសវាងពីការប៉ះទង្គិចអ្វីមួយ។ ស្បែកហ្វ្រាំង មាននាទីធ្វើឲ្យរថយន្តឈប់ក្នុងរយៈពេលខ្លីបាន បន្ទាប់មកវាក៏ត្រលប់មកសភាពដើមវិញ ដោយគ្មានការកកិត អនុញ្ញាតឲ្យម៉ាស៊ីនដំណើរការបានធម្មតាវិញ។ ឯស្ត្រេសរ៉ាំរ៉ៃ ដូចជាការបើកបរដោយប្រើហ្វ្រាំងដៃ ហ្វ្រាំងមានការប្រើជាប់ ហើយមានការប៉ះពាល់ នឹងរងសម្ពាធច្រើន។ យើងអាចនឹងបន្តការបើកបរបានប៉ុន្តែមិនយូរប៉ុន្មាន វានឹងមានការកកិត ទាញកាន់តែតឹង ហ្វ្រាំងនឹងសឹកអស់ នាំឲ្យម៉ាស៊ីនត្រូវខូចទាំងស្រុងតែម្តង។
ជាលទ្ធផលស្ត្រេសរ៉ាំរ៉ៃ អាចមានផលប៉ះពាល់ដល់ប្រព័ន្ធតម្រងនោម រោគសញ្ញាទូទៅមួយចំនួនទៀត មានដូចជាខ្សោយកម្លាំង គេងមិនលក់ ខ្សោយចំណង់ផ្លូវភេទ ល្ហិតល្ហៃ និងអស់កម្លាំងនៅពេលធ្វើការធម្មតា។ លើសពីនេះទៀត អ័រម៉ូនត្រូវបញ្ចេញនៅពេលយើងកំពុងមានបញ្ហាស្ត្រេសរ៉ាំរ៉ៃ អាចធ្វើឲ្យមានការកើនឡើងនូវជាតិស្ករក្នុងឈាម និងខ្លាញ់ក្បាលពោះ បង្កជាជំងឺលើសឈាម និងរោគសញ្ញាមេតាបូលីស នាំឲ្យកើនឡើងនូវហានិភ័យជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។
ក្រោយមានការសិក្សាជាច្រើន តិចនិកដោះស្រាយបញ្ហាស្ត្រេសហៅថា Kiwi Fitness ត្រូវគេជឿថា អាចគ្រប់គ្រងបញ្ហាស្ត្រេសបានល្អ ចៀសផុតពីជំងឺតម្រងនោម រក្សាទម្ងន់បានល្អ និងនាំមកនូវសុខភាពល្អ។
អត្ថបទពាក់ព័ន្ធ៖
- អាថ៌កំបាំងមនុស្សភាគច្រើនមិនធ្លាប់ដឹងពីបញ្ហា “ស្ត្រេស”
- គ្រាន់តែញញឹមមានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ!
២- ដោះស្រាយបញ្ហាស្ត្រេសតាមវិធីសាស្ត្រ Kiwi Fitness
– ញ៉ាំអូមេហ្គា ៣ ឲ្យបានច្រើន៖ អាស៊ីដខ្លាញ់អូមេហ្គា ៣ នឹងជួយបង្កើនកម្រិតអ័រម៉ូន Glutathione ល្អខ្លាំងអាចការពាររាងកាយនៅពេលយើងស្ត្រេស។
– ញ៉ាំអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម៖ អាហារសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម មាននាទីផលិតអង់ស៊ីម ជួយបំបាត់អ័រម៉ូនស្ត្រេស។
– ហាត់យ៉ូហ្គា និងសមាធិ៖ ការហាត់យ៉ូហ្គា និងធ្វើសមាធិ គឺមានសុវត្ថិភាព ហើយអាចកម្ចាត់ភាពតានតឹងខាងផ្លូវចិត្តបាន អាចធ្វើឲ្យយើងមានស្មារតី និងធ្វើឲ្យដឹងខ្លួន នៅពេលយើងស្ថិតក្នុងស្ថានភាពតានតឹង។
– ម៉ាស្សា៖ ការម៉ាស្សា អាចបញ្ចេញអ័រម៉ូន Endorphins អាចធ្វើឲ្យព័ន្ធសរសៃប្រសាទស្ងប់ស្ងាត់បាន។
– សើចឲ្យបានច្រើន៖ ការសិក្សាបង្ហាញថា ការសើច ពិតជាអាចធ្វើឲ្យយើងចៀសឆ្ងាយពីជំងឺ និងស្ត្រេសបាន ដូចជានៅពេលរាងកាយមានកម្រិតសារធាតុប្រឆាំងអុកស៊ីតកម្មដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕