ស្ត្រេស ជាបញ្ហាផ្លូវចិត្ត ដែលបណ្ដាលឲ្យអារម្មណ៍យើងច្របូកច្របល់ ជាពិសេសមុនសម្ភាសការងារ ប្រឡង ឬនិយាយជាសាធារណៈ។
បើតាមអ្នកចិត្តសាស្ត្រសង្គម Amy Cuddy ប្រចាំនៅ Bright Side បញ្ជាក់ថា កាយវិការរបស់យើង កំណត់ពីអ្វីដែលអ្នកដទៃគិតលើយើង។ ជាងនេះទៅទៀត កាយវិការក៏មានឥទ្ធិពលលើទំនុកចិត្តផ្ទាល់ខ្លួន ហើយវាក៏អាចជួយតម្រង់ខួរក្បាល ទៅរកជោគជ័យផងដែរ។ ជាក់ស្ដែង សត្វតែងតែវាតទី ដើម្បីបង្ហាញថា ពួកវាខ្លាំង ចំណែកមនុស្សវិញ តែងតែបើកចំហ (Open Up) នៅពេលពួកគេពោរពេញដោយទំនុកចិត្ត និងមិនបើកចំហ (Close up) នោះទេ នៅពេលពួកគេ មានអារម្មណ៍ថា គ្មានថាមពល។
ការគិតរបស់យើង មានឥទ្ធិពលលើរាងកាយរបស់យើង។ មនុស្សពោរពេញដោយឥទ្ធិពល មានសុទិដ្ឋិនិយម និងទំនុកចិត្តខ្លាំង ហើយពួកគេ ហ៊ានប្រឈមហានិភ័យញឹកញាប់ ដើម្បីជោគជ័យ។ មនុស្សមានឥទ្ធិពល មានកម្រិតអ័រម៉ូនតេស្ដូស្តេរ៉ូនខ្ពស់ (អ័រម៉ូននៃភាពជាអ្នកដឹកនាំ) និងអ័រម៉ូន Cortisol ទាប (អ័រម៉ូនស្ត្រេស)។ នេះមានន័យថា ពួកគេប្រឆាំងនឹងបញ្ហាស្ត្រេស។
Amy Cuddy បានសិក្សាលើក្រុមអ្នកមានកាយវិការពោរពេញដោយឥទ្ធិពល និងក្រុមអ្នកមានកាយវិការគ្មានឥទ្ធិពល។ ក្រុមអ្នកមានកាយវិការពោរពេញដោយឥទ្ធិពល កើនអ័រម៉ូនតេស្តូស្តេរ៉ូន រហូតដល់ ២០% ហើយធ្លាក់ចុះអ័រម៉ូន Cortisol រហូតដល់ ២៥%។ ជាមួយគ្នានេះ Amy Cuddy បានណែនាំថា នៅពេលយើងប្រឈមនឹងស្ថានភាពស្ត្រេស យើងអាចនៅម្នាក់ឯងក្នុងបន្ទប់ទឹក ឬបន្ទប់ទទេ និងធ្វើកាយវិការដែលពោរពេញដោយឥទ្ធិពល រយៈពេល ២នាទី។
រាងកាយរបស់យើង ផ្លាស់ប្ដូរស្មារតីរបស់យើង ស្មារតីរបស់យើង ផ្លាស់ប្ដូរអាកប្បកិរិយារបស់យើង ហើយអាកប្បកិរិយារបស់យើង មានឥទ្ធិពលលើលទ្ធផល នៃស្ថានភាពដែលសំខាន់សម្រាប់យើង។
ខាងក្រោមនេះ ជាជំហរ ៥យ៉ាង ដែលអាចបំបាត់បញ្ហាស្ត្រេស ឬច្របូកច្របល់ ភ្លាមៗ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕