backup og meta

ដឹងអត់! រំលែកពេលខ្លះដើរលេងកម្សាន្ត ជួយបានទាំងសុខភាព និងបង្កើនផលិតភាពការងារ

ដឹងអត់! រំលែកពេលខ្លះដើរលេងកម្សាន្ត ជួយបានទាំងសុខភាព និងបង្កើនផលិតភាពការងារ

ការ​ឆ្លៀត​​ពេល ពី​ការងារ​​​ សំរាប់ដើរ​លេង​​លំហែ​កម្សាន្ត បាន​ជួយ​​​ឱ្យ​មនុស្ស​ជា​ច្រើន​​ប្រសើរ​ឡើង​ទាំង​ផ្នែក​រាង​កាយ​ និង​ស្មារតី​ (ផ្លូវ​ចិត្ត​) នេះ​បើ​​ផ្អែក​តាម​​លទ្ធផល​ស្រាវជ្រាវ​ជា​ច្រើន។ ​បន្ថែម​ផែន​ការ​ដើរ​លេង ត្រូវ​បាន​រក​ឃើញ​ថា ជា​ចំណែក​មួយ​ជួយ​ឱ្យ​ មនុស្ស​ជា​ច្រើន​​កាត់​បន្ថយ​បាន​នូវ​ស្រ្តេស​ ហានិភ័យ​ជំងឺ​បេះ​ដូង និង​​ការ​ជំរុញទឹក​ចិត្ត​​ដើម្បី​សម្រេច​ការងារ​បាន​ជោគ​ជ័យ​ ដូច​ហេតុផល​​ដូច​ខាង​ក្រោម​នេះ​៖​

១. កាត់​បន្ថយ​ស្រ្តេស​

លទ្ធផល​សិក្សា​ចេញ​ផ្សាយ​ឆ្នាំ​មុន​ ដោយ​សមាគម​ចិត្តសាស្រ្ត​អាមេរិក​​បង្ហាញ​ថា ការ​ដើរ​លេង​បាន​នាំ​អារម្មណ៍​មនុស្ស​​ឃ្លាត​​ឆ្ងាយ​ពី​បរិយាកាស​តាន​តឹង និង​សកម្មភាព​​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​។ លទ្ធផល​ស្ទង់​មតិ​ពី​បុគ្គលិក​​ក្រុមហ៊ុន​ជា​ច្រើន​ បាន​​បង្ហាញ​សឹង​​ដូច​ៗ​គ្នា​ថា ពួក​គេ​បាន​ធូរ​ស្បើយ​ពី​ភាព​តប់​ប្រមល់ ស្ត្រេស​ ឈឺ​ក្បាល ឈឺ​ខ្នង​ និង​អារម្មណ៍​ប្រសើរ​ឡើង​វិញ​ ក្រោយ​ពេល​បាន​ដើរ​លេង​​វិស្សមកាល។

២. សុខភាព​ផ្លូវ​ចិត្ត​បាន​ប្រសើរ

ក្រុម​អ្នក​សិក្សា​ពី​ប្រព័ន្ធ​សរសៃ​ប្រសាទ បាន​រក​ឃើញ​ ពី​បម្រែ​បម្រួល​សញ្ញា​ជា​វិជ្ជមាន​ក្នុង​ខួរ​ក្បាល ក្រោយ​ទទួល​បាន​ការ​​សម្រាក​លំហែ។ អ័រម៉ូន​ស្រ្តេស​ (Cortisol) បាន​ថយ​ចុះ ហើយ​អារម្មណ៍​​ស្ងប់​សុខ​ក៏​កើត​មាន​ ដែល​​​ជា​សញ្ញា​​បង្ហាញ​ថា ដំណើរ​កម្សាន្ត​ជា​កត្តា​មួយ​ដែល​ជួយ​​ឱ្យ​រាង​កាយ និង​អារម្មណ៍​បាន​ធូរ​ស្បើយ​ក្នុង​រយៈ​ពេល​វែង​។

៣. បង្កើន​ផលិតភាព​ការងារ​

ក្រុម​ហ៊ុន​​​សេវា​ប្រឹក្សា​ដ៏​ល្បី​នៅ​អង់គ្លេស Ernst & Young បាន​ចែក​រំលែក​ពី​​ការ​ស្រាវជ្រាវ​​មួយ​ទៅ​លើ​បុគ្គលិក​របស់​ខ្លួន គឺ​ការ​ប្រើ​ពេល​វិស្សមកាល​នាំ​បុគ្គលិក​​ធ្វើ​ដំណើរ​កម្សាន្ត​ បាន​បង្កើន​​ផលិតភាព​ការងារ​ ដោយ​ផ្អែក​ទៅ​តាម​ពិន្ទុ​ដែល​បាន​​កត់​ត្រា​ក្នុង​ស្ថិតិ បាន​កើន​ឡើង​៨ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ដែល​ពុំ​មាន​ដំណើរ​កម្សាន្ត​។ បន្ថែម​ពី​នោះ អត្រា​បុគ្គលិក​ចេញ​ពី​ក្រុមហ៊ុន​​ក៏​ធ្លាក់​ចុះ​ទាប។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ដើរ​កម្សាន្ត​បាន​ជួយ​​បង្កើន​ផលិតភាព​ការងារ ហើយពេលមាន​​​គុណភាព​ការងារ​ល្អ អារម្មណ៍​សប្បាយ​ចិត្ត​ក៏​​កើត​ឡើង ហើយ​​បុគ្គលិក​ក៏​បន្ត​ធ្វើ​បាន​ល្អ។

អត្ថបទពាក់ព័ន្ធ៖ 

៤. ជួយ​ឱ្យ​​ការ​គេង​បាន​ប្រសើរ

គេង​មិន​បាន​លក់​ស្កប់​ អាច​បង្ក​ជា​បញ្ហា​ ដូច​ជា​អារម្មណ៍​មិន​មូល​​​​ ផ្តោត​លើ​ការ​យក​ចិត្ត​ទុក​មិន​ល្អ ការ​ចង​ចាំ​ធ្លាក់​ចុះ។ តែ​ផ្ទុយ​ទៅ​វិញ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា បញ្ហា​បែប​នេះ បាន​​​រសាយ និង​ស្តារ​ទម្លាប់​គេង​លក់​បាន​មក​វិញ ដោយ​សារ​តែ​ដំណើរ​កម្សាន្ត​ បាន​ជួយ​បន្ថយ​ភាព​តឹង​តែង​ក្នុង​អារម្មណ៍ ​​បង្ក​ភាព​ស្រស់​ស្រាយ​​ និង​ជួយ​ឱ្យ​​អារម្មណ៍​បាន​ធូរ​ស្បើយ​ទៅ​តាម​បរិយាកាស​ថ្មី​ៗ​​ បន្ទាប់​ពី​នោះ​​គុណភាព​នៃ​ការ​គេង​​​នឹង​កើន​ឡើង​វិញ៕ ​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.inc.com/lolly-daskal/4-scientific-reasons-why-vacation-is-awesome-for-you.html

កំណែ​ប្រែបច្ចុប្បន្ន

30/12/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Dec 30, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម