backup og meta

ដើរលេងអុំទូក ចំអាកាសធាតុ​ក្ដៅ​អាចប៉ះពាល់​​ការ​​ដក​ដង្ហើម​ និង​សួត

ដើរលេងអុំទូក ចំអាកាសធាតុ​ក្ដៅ​អាចប៉ះពាល់​​ការ​​ដក​ដង្ហើម​ និង​សួត

ពិត​ណាស់​ អាកាសធាតុ​ក្ដៅ​​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ដកដង្ហើម​ ដោយ​ធ្វើ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ ដូចជា​​​ស្ទះ​​ផ្លូវ​ដង្ហើម​​រ៉ាំរ៉ៃ (COPD) ឬ​​ជំងឺ​ហឺត​ជា​ដើម ដោយ​សារ​តែ​​កម្ដៅ​ ក៏​ដូចជា​សំណើម​មាន​កម្រិត​​ខ្ពស់។​

អាកាសធាតុ​ក្ដៅ​ប៉ះពាល់​ដល់​ការ​ដកដង្ហើម​យ៉ាង​ដូច​ម្ដេច​?

ជាមួយ​នឹង​​ខ្យល់​ដែល​នៅ​នឹង​មួយ​កន្លែង ព្រម​ទាំង​កម្រិត​​ខ្យល់​ពុល​កើន​ឡើង​ វា​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​ នៅ​ពេល​ដែល​ស្ថិត​នៅ​ក្នុង​អាកាសធាតុ​ក្ដៅ​ជុំវិញ​ខ្លួន។​ ជាក់ស្ដែង រាងកាយ​ត្រូវ​ការ​អុកស៊ីសែន​ច្រើន​​ដើម្បី​រក្សា​សីតុណ្ហភាព​ខាង​ក្នុង អំឡុង​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ឬ​ត្រជាក់​ខ្លាំង​ ដែល​អាច​ប៉ះពាល់​ដល់​មុខងារ​សួត​ ដែល​ជា​លទ្ធផល​ ធ្វើ​​ឲ្យ​យើង​ដកដង្ហើម​វែង​ៗ ​ឬ​ដកដង្ហើម​លឿន​ៗ។

អាកាសធាតុក្តៅ២

តិចនិក​ថែទាំ​សួត អំឡុង​ពេល​រដូវ​ក្ដៅ​

ដើម្បី​ថែទាំ​សួត​ នៅ​អំឡុង​ពេល​រដូវ​ក្ដៅ​នេះ​ គ្នា​យើង​អាច​ធ្វើការ​ផ្លាស់ប្ដូរ​ទម្លាប់​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន​ ដូច​ខាង​ក្រោម​៖

  • ជៀសវាង​ចេញ​​ក្រៅ៖ យើង​មិន​គួរ​ចេញ​ទៅ​ខាង​ក្រៅ​ឡើយ​ ប្រសិនបើ​​មិន​ចាំបាច់​។ បន្ថែម​ពី​នេះ ចូរ​បិទ​បង្អួច ឬ​ទ្វារ​​ឲ្យ​ជិត​ ដើម្បី​ឲ្យ​បរិយាកាស​ក្នុង​ផ្ទះ​មាន​ភាព​ត្រជាក់​។
  • តាមដាន​អាកាសធាតុ​ជា​ប្រចាំ៖ ចូរ​តាមដាន​អាកាសធាតុ​ ​លម្អង​នៅ​ក្នុង​ខ្យល់​ ក៏​ដូចជា​គុណភាព​ខ្យល់​ មុន​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​។ នៅ​ពេល​ដែល​កម្រិត​លម្អង​ខ្ពស់​ និង​គុណភាព​ខ្យល់​មិន​ល្អ វា​អាច​​បណ្ដាល​​ឲ្យ​យើង​ក្អក​ ដកដង្ហើមលឺសំឡេង ជា​ពិសេស ព្រម​ទាំង​​អាច​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​​ថែម​ទៀត​ផង​។
  • រៀបចំ​ផែនការ​ប្រចាំថ្ងៃ​៖ ជៀសវាង​ចេញ​ខាង​ក្រៅ​អំឡុង​ពេល​ក្ដៅ​ខ្លាំង នៅ​ចន្លោះ​ពី​ម៉ោង​១១​ព្រឹក​ ដល់​ម៉ោង​៣​រសៀល​​។
  • បញ្ឈប់​ការ​ជក់​បារី ​និង​ញ៉ាំ​គ្រឿង​ស្រវឹង
  • ​ស្លៀក​សំលៀកបំពាក់​​ស្ដើង​ៗ​
  • ជៀសវាង​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា​
  • រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ ដោយ​ការ​ញ៉ាំ​ទឹក​ឲ្យ​​បាន​គ្រប់គ្រាន់ ញ៉ាំ​ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ដូចជា​​ឪឡឹក ស្វាយ​ និង​ត្រសក់​។
  • ងូត​ទឹក​ឲ្យ​ញឹកញាប់​ ប្រសិនបើ​យើង​មាន​អារម្មណ៍​ក្ដៅ​ខ្លាំង​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Does hot weather affect your breathing and lungs?

https://www.apollo247.com/blog/article/does-hot-weather-affect-your-breathing-and-lungs

Looking after your lungs in hot weather

https://www.blf.org.uk/support-for-you/hot-weather

How to protect your lungs on hot and humid days

https://www.lung.ca/lung-health/air-quality/outdoor-air-quality/heat-and-humidity

កំណែ​ប្រែបច្ចុប្បន្ន

11/11/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

កូវីដ-១៩​​មិន​ត្រឹម​តែ​បំផ្លាញ​សួត​ តែ​អាច​​បំផ្លាញ​ខួរ​​ក្បាល​ធ្ងន់ធ្ងរ​ ​​​​​​​​​​​​​​​​​​​​​​

តិចនិកងាយៗ ជួយការពារជំងឺមហារីកសួត គ្នាយើងមិនគួររំលង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 11

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម