រលាកទងសួត

រលាក​ទងសួត​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​រលាក​ទងសួត ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

រលាកទងសួត

វ៉ាកសាំងជំងឺរលាកសួតជារបាំងការពារថ្មីសម្រាប់មនុស្សចាស់

វ៉ាក់​សាំង​ជំ​ងឺរលាក​សួត ឬផ្លូវ​ដង្ហើម​ ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើប្រាស់​សម្រាប់​មនុស្ស​ចាស់អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​បង្ក​ទៅ​ជាជំ​ងឺផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ ដែល​អាច​បណ្តាល​ឱ្យ​ស្លាប់​បាន ជា​ពិសេស​អ្នក​ដែលមាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ខ្សោយ ឬ​​កំពុង​តែ​មាន​បញ្ហា​សុខភាព​ដូច​ជា ជំ​ងឺ​ហឺត បេះដូង និង​ជំ​ងឺ​ស្ទះ​ដង្ហើម​រ៉ាំរៃ។ ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ស្ទះដង្ហើមរ៉ាំរៃតាមអនឡាញ ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ហឺតតាមអនឡាញ [embed-health-tool-bmi] ហេតុនេះ ប្រសិន​បើ​អ្នក​មានវ័យ​៦០​ឆ្នាំ​ឡើង ឬមាន​ឪពុកម្តាយ​ឈាន​ដល់​វ័យ​នេះ អ្នក​គួរ​តែ​គិត​អំពី​ការ​ចាក់​វ៉ាក់​សាំង​ជំ​ងឺ​រលាក​សួត ព្រោះ​ជំ​ងឺ​ផ្លូវ​ដង្ហើម មិនមែន​គ្រាន់​តែ​ជាផ្តាសាយ​ធម្មតា​ឡើយ ប៉ុន្តែ​វា​អាច​បង្កទៅ​ជា​ជំ​ងឺ​សួត​ធ្ងន់​ធ្ងរ​។ ការចាក់​តែ​មួយ​ដូស អាច​ជួយ​បង្ការ​បាន​ពេញ​មួយ​រដូវ​។ អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងបង្ការជំងឺរើមអាចកាត់បន្ថយការកើតជំងឺបេះដូងបាន ៨ ឆ្នាំ ក្រសួងអនុម័ត្រប្រើថ្នាំចាក់បង្ការអេដស៍នៅកម្ពុជាមុនដំបូងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ថ្នាំ PrEP បង្ការជំងឺអេដស៍ប៉ះពាល់ដល់សុខភាពអត់? ស្ថិតក្នុងលក្ខខណ្ឌបែបណា ទើបមិនគួរចាក់? អត្ថប្រយោជន៍ និងអាយុត្រូវចាក់វ៉ាក់សាំង HPV ទាំងបុរស និងស្ត្រីគួរតែដឹង ចាក់វ៉ាក់សាំងមហារីកមាត់ស្បូនរួចហើយ ចាំបាច់ត្រូវតាមដានជាមួយពេទ្យជាប្រចាំ អត់? បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?

ស្វែងរក រលាកទងសួត

រលាកទងសួត

Acute Bronchiolitis (ជំងឺរលាកទងសួតស្រួចស្រាល)

និយមន័យ១- អ្វី​ជា​ជំងឺ​រលាក​ទង​សួត​ស្រួចស្រាល​? រលាកទង​សួត​ស្រួច​ស្រាល គឺ​ជា​ជំងឺរលាកផ្លូវដង្ហើម ជួបប្រទះជាញឹកញាប់​បំផុតនៅ​ផ្នែក​ខាង​ចុងនៃ​ទង​សួត​។ ២- ជំងឺ​រលាក​ទង​សួត​ស្រួចស្រាលកើត​ញឹកញាប់​ដែរ​ទេ? ជំងឺរលាកទង​សួត​ស្រួច​ស្រាល ជា​ទូទៅ​ ច្រើន​កើត​លើក្មេង​​មាន​អាយុ​ក្រោម​ ២ ឆ្នាំ​ ហើយ​ប៉ះពាល់​ខ្លាំង​ចំពោះ​ទារក​​អាយុ​ចន្លោះ​ ២-៦ ​ខែ ​និងក្មេង​​មិន​បាន​បៅ​ដោះ​ម្ដាយ​។ រោគសញ្ញា៣- រោគសញ្ញា​ជំងឺ​រលាក​ទង​សួតស្រួច​ស្រាល​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ជំងឺ​រលាក​ទង​សួតស្រួច​ស្រាល ​ចាប់​ផ្ដើម​ដំបូង​ដោយ​ការ​បង្ក​រោគ​តាម​ប្រព័ន្ធ​ដក​ដង្ហើម​ផ្នែក​ខាង​លើ​ ដែល​មានអាការៈ​ ដូចជា​ផ្តាសាយ​ធម្មតា មាន​ហៀរ​សំបោរ ​តឹង​ច្រមុះ ​កណ្ដាស់​ ហើយ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ក្មេង​នឹង​ប្រែ​​ទៅ​ជា​ក្ដៅ​ខ្លួន​ រញ៉ាំរញ៉ូវ​ និង​ថប់​ដង្ហើម​។ នៅ​ពេល​រោគ​​សញ្ញា​ជំងឺ​កាន់​តែ​ធ្ងន់ យូរៗ​ទៅ​ក្មេងនឹង​ពិបាក​ដកដង្ហើម​កាន់​តែ​ខ្លាំង​ ដែល​លេច​ឡើងអាការៈ​​ផត​សាច់​ក​ និង​សាច់​ចន្លោះ​ឆ្អឹង​ជំនី​ ហើយ​ពេល​ដក​ដង្ហើម​ មាន​​ឭ​សំឡេង​ងីតៗ​ (wheezing)។ ចំពោះ​ក្មេងតូចៗវិញ ​ពេល​ជួប​បញ្ហា​នេះ ​អាច​នឹង​ពិបាក​បញ្ចុក​ចំណី ​និង​គេង ​ដោយសារ​តែមាន​​ស្លេស្ម​កើន​ឡើង​ក្នុង​សួត ​ហើយ​បង្ក​ទៅ​ជា​ក្អួត​ និងបន្ទោបង់មក​មាន​​សំបោរ​ទៀត​ផង។ ៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ? ត្រូវ​ប្រញាប់​យក​កូន​មក​មន្ទីរ​ពេទ្យ ​ពេល​មានរោគ​​សញ្ញា​ទាំង​នេះកើត​ឡើង​ ដូច​ជា៖ – ក្អួត – ដកដង្ហើម ​ឮងឺតៗ​ ដូច​កូន​ឆ្មារ​យំ – ដង្ហើម​ញាប់ ​លើស​ពី​ ៦០​ដង – ផត​សាច់​ចន្លោះ​ឆ្អឹង​ជំនីរ​ពេល​ដកដង្ហើម – សន្លឹមៗ​ និង​ទន់​ដៃ​ទន់​ជើង – មិន​ព្រមបៅ​ដោះ​ ឬ​ដង្ហើម​ញាប់​ពេល​បៅ – ស្បែក​ឡើង​ស្វាយ​ ជាពិសេស​បបូរ​មាត់ ​និង​ក្រចក បើ​សិន​ជា​មាន​ផល​វិបាក​រឿង​ផ្តល់​ចំណីឲ្យ​ក្មេង ឬក្មេង​មិន​ផឹក​ទឹក ឬក៏​ក្មេង​ដក​​ដង្ហើម​កាន់​តែ​ញាប់ទៅៗ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ