backup og meta

កុំច្រឡំទៀត ការប្រើវិធីនេះ​មិន​អាចការពារ​មិន​ឲ្យមានកូនបានទេ

កុំច្រឡំទៀត ការប្រើវិធីនេះ​មិន​អាចការពារ​មិន​ឲ្យមានកូនបានទេ

ពេល​រួម​ភេទ​ដោយ​មិន​បាន​ប្រើ​ស្រោម ឬ​ក៏​មធ្យោបាយ​ពន្យារ​កំណើត​ដទៃទៀតការពារ ស្រីៗ​មួយ​ចំនួ​ន​បារម្ភ​ពី​ការ​មាន​កូន​ដោយ​ចៃដន្យ។ ក្នុង​នោះ​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ ស្រីៗ​គ្នា​យើង​ខ្លះ ចប់​ប្រតិបត្តិការភ្លាម ក៏​ប្រញាប់​ទៅ​លាង​សម្អាត​ប្រដាប់​ភេទ​ចេញ ដោយ​គិត​ថា​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​សម្អាត​ទឹក​កាម​ចេញ​អស់ រារាំង​ការ​មាន​ផ្ទៃពោះ​បាន។

តាម​ការ​ពន្យល់​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ការ​លាង​សម្អាត​ប្រដាប់​ភេទ​ក្រោយ​រួម​ភេទ មិន​អាច​ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ និង​ឆ្លង​​ជំងឺ​កាមរោគបាន​នោះ​ទេ។ លោក​បន្ត​ការ ការ​យល់​ច្រឡំ​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ស្រ្តី​ភ្លាត់​មាន​កូន​តែ​ញឹក។

ការគេងជំរុញដល់ការរួមភេទ១

រួមភេទ​ដោយ​មិន​បាន​ការពារ លោក​វេជ្ជបណ្ឌិត​ថា ជម្រើស​បង្ការ​ការ​មាន​ផ្ទៃ​ពោះ​ល្អ​បំផុត គឺ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង។ ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង បង្ការ​កុំ​ឲ្យ​មេ​ជីវិត​ឈ្មោល​ជួប​ជាមួយ​ពង​មេ​ជីវិត​ញី ឬ​ពន្យារ​កុំឲ្យ​ពង​មេ​ជីវិត​ញី​ធ្លាក់​ចេញ​ពី​ក្រពេញ​អូវែ ដោយ​គ្រាន់​តែ​ស្រីៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល ៣ ថ្ងៃ​នៃ​ការ​រួមភេទ​ដែល​មិន​បាន​ការពារ ។ ថ្នាំ​នេះ​មាន​ប្រសិទ្ធ​ភាព​តែ​រយៈ​ពេល ៣ ថ្ងៃ (៧២ម៉ោង) បន្ទាប់​ពី​រួមភេទ​រួច​ប៉ុណ្ណោះ លេប​កាន់​តែ​លឿន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់។ ការ​ប្រើថ្នាំនេះ ​ស្រីៗ​ខ្លះ​អាច​ជួប​ប្រទះ​ផល​រំខាន ដូចជាចង្អោរ អស់កម្លាំង ឈឺ​ក្បាល និង​ឈឺ​សុដន់​។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Can a girl get pregnant if she washes out her vagina after sex?, https://www.plannedparenthood.org/learn/ask-experts/after-sex-without-a-condom-if-the-female-washes-out-her-vagina-with-hot-water-and-soap-can-she-still-get-pregnant#:~:text=Rinsing%20the%20vagina%20%E2%80%94%20whether%20it’s,reduce%20the%20risk%20of%20pregnancy.

Does washing immediately after intercourse prevent pregnancy?, https://goaskalice.columbia.edu/answered-questions/does-washing-immediately-after-intercourse-prevent-pregnancy

Morning-after pill, https://www.mayoclinic.org/tests-procedures/morning-after-pill/about/pac-20394730#:~:text=Why%20it’s%20done,a%20pregnancy%20that%20has%20implanted.

កំណែ​ប្រែបច្ចុប្បន្ន

02/06/2022

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ការពារ​ឆ្លងរោគម្យ៉ាង ​បើ​ស្រីៗទៅនោមភ្លាម​ក្រោយ​រួម​ភេទ​រួច​

មុនប្រើទឹករម្អិលជំនួយពេលរួមភេទ ត្រូវដឹងចំណុចទាំង ៦ នេះសិន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 02, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម