backup og meta

៣ សំណួរ អ្នក​ពន្យារកំណើតដោយចងដៃស្បូនច្រើនចង់ដឹង​

៣ សំណួរ អ្នក​ពន្យារកំណើតដោយចងដៃស្បូនច្រើនចង់ដឹង​

ពន្យារកំណើតដោយចង​ដៃស្បូន​ជា​វិធីសាស្រ្ត​ព​ន្យារ​កំណើត​អចិន្ត្រៃយ៍​មួយ នៅ​ពេល​​ស្រ្តី​លែង​ចង់​បាន​កូន​បន្ត​ទៅ​ទៀត​។ វិធីសាស្រ្ត​នេះ ត្រូវ​គេ​ជឿ​ថា​អាច​មាន​ប្រសិទ្ធ​ភាព​ជាង​៩៩​ភាគ​រយ​ ការ​ពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ​។ យ៉ាង​ណា ក្រោយ​ចង​ដៃ​ស្បូន​ហើយ នៅ​មាន​ស្រ្តី​មួយ​ចំនួន​មាន​ចម្ងល់​ច្រើន​ទាក់ទង​នឹង​រឿង​នេះ​ដែរ​។

១. ចង​ដៃស្បូន​ប៉ះពាល់​ដល់​ការ​មក​រដូវ​ដែរ​ទេ?​

ស្រ្តី​មិន​តិច​នាក់​ទេ​បាន​គិត​ថា​ការ​ចង​ដៃ​ស្បូន​នឹង​ធ្វើ​ឲ្យ​អ័ម៉ូន​ប្រែ​ប្រួល ឬ​ក៏​ធ្វើ​ឲ្យ​រដូវ​មក​លឿន​ជាង​ធម្មតា​។ ប៉ុន្តែ​ការ​គិត​បែប​នេះ​មិន​ត្រូវ​នោះ​ទេ​។ ការ​ចង​ដៃ​ស្បូន​មិន​មាន​ឥទ្ធិពល​លើ​​អ័រម៉ូន​ក្នុង​រាង​កាយ​នោះ​ទេ​។ ការណ៍​នេះ វា​មិន​គួរ​មាន​បញ្ហា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រែ​ប្រួល​វដ្ដ​រដូវ​នោះ​ដែរ​។

[embed-health-tool-ovulation]

ស្រ្តី​ខ្លះ​នៅ​ឆ្ងល់​​បើ​អ៊ីចឹង​ម៉េច​បាន​ជា​វដ្ដ​រដូវ​របស់​ខ្លួន​ប្រែប្រួល? ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​​ការ​ចង​ដៃស្បូន​មិន​ពាក់​ព័ន្ធ​នឹង​ការ​ប្រែ​ប្រួល​វដ្ដ​រដូវ​នោះ​ទេ​។ យ៉ាងណា នៅ​មាន​ស្រ្តី​មួយ​ចំនួន​នៅ​តែ​អះអាង​ថា​ខ្លួន​ប្រែ​ប្រួល​វដ្ដ​រដូវ​មែន ក្រោយ​ចង​ដៃ​ស្បូន ប៉ុន្តែ​មិន​មាន​ភស្តុតាង​ជាក់លាក់​ណា​មួយ​បញ្ជាក់​ពី​ការ​ប្រែ​ប្រួល​នេះ​ទេ ជូន​កាល​ការ​ប្រែ​ប្រួល​នេះ​អាច​មក​ពី​កត្តា​អាយុ​ក៏​មាន​។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

ចងដៃស្បូន២. ចង​ដៃស្បូន​ហើយ អាច​មាន​វិធី​កែប្រែ​ជួយ​ឲ្យ​មាន​កូន​វិញ​បានទេ?

វិធី​សាស្រ្ត​ពន្យារ​កំណើត​ដោយ​ការ​ចង​ដៃ​ស្បូន​ក្នុង​ទម្រង់​ណាមួយ​ក៏​ដោយ​ គឺ​ត្រូវ​ដឹង​ថា​ ជា​ការ​ពន្យារ​កំណើត​បែប​អចិន្ត្រៃយ៍​។

ការ​ជ្រើស​រើស​វិធីសាស្រ្ត​ពន្យារ​កំណើត​ចង​ដៃស្បូន គឺ​មិន​មែន​ជា​វិធី​សាស្រ្ត​ដែល​អាច​ឲ្យ​ស្រី​ៗ​ងាយ​ស្វែង​រក​វិធី​កែប្រែ​ ដើម្បី​បាន​​ត្រឡប់​ទៅ​មាន​កូន​វិញ​​ជា​ធម្មតា​ទេ​​។ ទោះ​បី​ជា​អាច​កែ​ប្រែ​បាន ឬ​ស្រាយ​ដៃ​ស្បូន​វិញ​បាន​មែន តែ​មិន​​ធានា​ថា​អាច​នឹង​មាន​លទ្ធ​ភាព​មាន​កូន​វិញ​ដែរ​។ ដើម្បី​ស្រាយ​ដៃ​ស្បូន​នេះ​វិញ​បាន ត្រូវ​មាន​កត្តា​ច្រើន​​យ៉ាង​រួម​ផ្សំ​គ្នា​ ដូច​ជា​កត្តា​អាយុ សុខភាព ទម្ងន់​ខ្លួន ប្រភេទ​នៃ​ការ​ចង​ដៃស្បូន ប្រវែង​បំពង់​ដៃស្បូន​ដែល​នៅ​សល់ និង​គុណភាព​មេជីវិត​ញី​ជា​ដើម​។

​ដូច​នេះ​ហើយ មុន​សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ពន្យារ​កំណើត​ដោយ​ការ​ចង​ដៃ​ស្បូន​ស្រីៗ​​យើង និង​ដៃគូ ត្រូវ​តែ​គិត​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​សម្រេច​ចិត្ត​។

ចងដៃស្បូន

អត្ថបទគួរអាន៖

៣. ចង​ដៃស្បូន​ហើយ​គួរ​លេប​ថ្នាំ​ពន្យារ​កំណើត​ទៀត​អត់?

វិធីសាស្រ្ត​ពន្យារ​កំណើត​ដោយ​ចង​ដៃស្បូន​មាន​ប្រសិទ្ធភាព​ជាង​៩៩​ភាគរយ​ការពារ​ស្រីៗ​មិន​ឲ្យ​មាន​ផ្ទៃពោះ​។ ដូច​នេះ​បន្ទាប់​ពី​បាន​ចង​ដៃស្បូន​ហើយ មិន​ចាំបាច់​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ទៀត​នោះ​ទេ​។

យ៉ាងណា ការ​ចង​ដៃស្បូន​មិន​អាច​ការពារ​ស្រី​ៗ​យើង​ពី​ជំងឺ​កាម​រោគ​បានទេ។ ដើម្បី​ការពារ​ជំងឺ​កាមរោគ ពេល​រួម​ភេទ​នៅ​តែ​ត្រូវ​ប្រើ​ស្រោម​អនាម័យ​​ដដែល​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Tubal ligation

https://www.mayoclinic.org/tests-procedures/tubal-ligation/about/pac-20388360

Common Questions about Tubal Ligation, Answered

https://www.southshorehealth.org/wellness/blog/five-common-questions-about-tubal-ligation-answered

What is tubal ligation?

https://www.hopkinsmedicine.org/health/treatment-tests-and-therapies/tubal-ligation

Tubal ligation reversal

https://www.mayoclinic.org/tests-procedures/tubal-ligation-reversal/about/pac-20395158#:~:text=A%20tubal%20ligation%20reversal%20is,fallopian%20tubes%20to%20allow%20pregnancy.

កំណែ​ប្រែបច្ចុប្បន្ន

16/08/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ថ្នាំ​ពន្យារ​កំណើត​អាច​កម្ចាត់​មុន​បានពិត​មែន​អត់? ​

អំឡុងពេលវះកាត់សម្រាលកូន ម៉ាក់ៗក៏អាចចងដៃស្បូនពន្យារកំណើតតែម្ដង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 16, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម