ថ្នាំគ្រាប់ពន្យារកំណើតមិនមែនយើងចង់លេបពេលណាក៏បានតាមចិត្តយើងចង់នោះទេ ព្រោះអាចគ្មានប្រសិទ្ធភាព ភ្លាត់មានកូន។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គ្រូពេទ្យបានណែនាំពេលវេលាល្អបំផុតក្នុងការចាប់ផ្តើមលេបថ្នាំគ្រាប់ពន្យារកំណើត។ លោកស្រីវេជ្ជបណ្ឌិត អ៊ូង មុនីរស្មី គ្រូពេទ្យព្យាបាលរោគស្ត្រី និងសម្ភព នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ នៃការមករដូវនោះជាពេលល្អបំផុតនៃប្រើថ្នាំនេះ។
ហេតុអីចាំបាច់លេបថ្នាំគ្រាប់ពន្យារកំណើតអំឡុងថ្ងៃទី១-៥ នៃការមករដូវ? លោកស្រីវេជ្ជបណ្ឌិតពន្យល់ថា ការកំណត់បែបនេះទើបមានសុវត្ថិភាព ធ្វើឲ្យរដូវមកទៀងទាត់ ហើយដឹងប្រាកដថា យើងមិនមានផ្ទៃពោះមុនពេលប្រើថ្នាំពន្យារកំណើត។
អត្ថបទពាក់ព័ន្ធ៖
- មធ្យោបាយពន្យារកំណើតមានច្រើន មកដឹងពីប្រសិទ្ធភាពតាមប្រភេទនីមួយៗ
- ៤ ចំណុច ទស្សនៈយល់ច្រឡំពីថ្នាំពន្យារកំណើត ស្រីៗគួរតែដឹង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]