backup og meta

ហេតុផល​ ៣ យ៉ាងប្រុសៗមួយចំនួន​មិន​សូវ​នឹកដល់​រឿងលើគ្រែ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ Jul 24, 2020

    ហេតុផល​ ៣ យ៉ាងប្រុសៗមួយចំនួន​មិន​សូវ​នឹកដល់​រឿងលើគ្រែ

    ​និយាយ​ដល់​រឿង​រួម​ភេទ គ្នា​យើង​ភាគ​ច្រើន​សុទ្ធ​តែ​គិត​ថា ប្រុសៗ​មាន​ចំណង់​ខ្លាំង​ជាង​ស្រីៗ ប៉ុន្តែ​តាម​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​កន្លង​មក ទាំង​ប្រុស​ទាំង​ស្រី សុទ្ធ​តែ​មានចំណង់​​ស្មើៗ​គ្នា។ ពេល​ខ្លះ ប្រុសៗ​អាច​ងាយ​នឹង​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​លឿន​ជាង​ស្រីៗ​ទៀត​ផង ពិសេស​បើ​មាន​បញ្ហា​ទាំង​ ៣ ខាងក្រោមនេះច្បាស់​ជា​កុន​កមិន​ខាន។

    ១- ងប់ងល់​នឹង​ការងារ

    នៅ​ពេល​ដែល​ប្រុសៗគ្នាយើង​​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការងារ ឬ​មុខ​ជំនួញ​របស់​ខ្លួន គ្នា​យើង​អាចបាត់​បង់​​អារម្មណ៍​ដែល​ធ្លាប់​មាន​ទៅ​លើ​ដៃ​គូ ឬ​ប្រពន្ធ​របស់យើង​បាន។ ការ​សរសើរ លុយ និងមោទកភាព​លើ​ខ្លួន​ឯង​ជ្រុល គឺ​សុទ្ធ​តែ​នាំ​ឲ្យ​ប្រុសៗ​ប្តូរឥរិយាបទ និង​ចំណង់​ផ្លូវភេទ។

    វិធី​ដោះ​ស្រាយគឺ ស្រីៗ​ជា​ដៃ​គូ ឬ​ប្រពន្ធ គួរ​តែ​ចាប់អារម្មណ៍​លើ​អាជីព​ការងារ ឬ​ជំនួញ​របស់​ប្តី និង​ចែក​រំលែក​អ្វី​ល្អ​ជួយ​ដល់​ដៃ​គូ​របស់​យើង។ ត្រូវ​កត់​សម្គាល់​ការងារ​ប្តី ឬ​ដៃគូ​ឲ្យ​បាន​លឿន និងស្នើ​ឲ្យ​ប្តី​រៀប​ចំ ពេល​វេលា​ត្រឹម​ត្រូវ​សម្រាប់​យើង​ទាំង​ពីរ​នាក់ អាច​បិទ​ទូរសព្ទ​ចោល ១-២ ម៉ោង ជារៀង​រាល់​ថ្ងៃ និង​រៀប​ចំ​ផែន​ការ​រួម​ភេទ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ១ សប្តាហ៍​ម្តង ហើយ​​អាច​ពិចារណា​​សាក​​រួម​ភេទ​​ពេល​​ព្រឹក​កាន់​តែ​ល្អ។

    អត្ថបទពាក់ព័ន្ធ៖

    ២- ចូល​ចិត្ត​សម្រេច​កាម​ខ្លួន​ឯង (Sexual Autonomy)

    ប្រុសៗមាន​ចំណូល​ចិត្ត​បែប​នេះ ​មិន​ចង់​និយាយអ្វី​ច្រើន​ ឬ​ចរចា​ដើម្បី​បាន​រួម​ភេទ​នោះ​ទេ គេ​ចូល​ចិត្ត​ធ្វើ​តាម​អារម្មណ៍​របស់​ខ្លួន ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​។ ប្រុសៗ​ប្រភេទ​នេះ តែង​ព្យាយាម​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ដោយ​ការ​មើល​រឿងអាសអាភាស ឬ​នៅ​ពេល​ខ្លួន​គេ​មាន​អារម្មណ៍​ត្រេក​ត្រអាល ព្រោះ​ថា​វាអាច​សម្រេចកាម​បាន​លឿន និង​មាន​ប្រសិទ្ធភាព។

    ប្រុសៗ​គ្នា​យើង​ស្ថិត​ក្នុង​ចំណុច​នេះ មួយ​ចំនួន​ទៀតតែង​គិត​ថា វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ផ្លូវ​ភេទ​របស់​ខ្លួន បើ​ខ្លួន​ពឹង​លើ​តែ​ដៃគូ​រួម​ភេទ​ម្នាក់ ដែល​ជា​ហេតុនាំ​ឲ្យ​​ចំណង់​រួម​ភេទបាត់​បង់​ភ្លាមៗ។ លើស​ពី​នេះ ដោយ​សារ​បរិបទ​សង្គម បាន​ធ្វើ​ឲ្យ​ប្រុសៗ​ភាគ​ច្រើន​តាំង​ខ្លួន​​រឹង​មាំ​មិនត្រូវ​ការជំនួយ​ពី​នរណា​ម្នាក់ នាំ​ឲ្យ​ក្មេង​ប្រុសៗ​ផ្តោត​ទៅ​លើ​គំនិត​នេះ បែរ​ជា​កែ​ប្រែ​អាកប្បកិរិយា​​មិន​​មែន​​​ជាម​នុស្ស​​​ប្រុស​​​ទៅ​​វិញ។

    ដំណោះស្រាយគឺ ភរិយា​អាច​ប្រាប់​ដៃគូ ឬ​ប្តី​យើង ពី​ភាព​សំខាន់នៃ​ការ​រួម​ភេទ និងក្តី​សប្បាយ​រីករាយ​របស់​យើង​បង្កើត​បាន​នូវ​សុភ​មង្គល​​​ក្នុង​​​គ្រួសារ កើត​ចេញ​ពី​ការ​រួម​ភេទ​។ ស្រីៗ​អាច​និយាយ​ជាមួយ​ដៃគូ ឬ​ប្តី​យើង ដក​ខ្លួន​ចេញ​ពី​ចំណូល​ចិត្ត​សម្រេច​កាមខ្លួន​ឯង ងាក​​មក​បំពេញ​​សេចក្តី​​សុខ​​លើ​​គ្រែ​ជា​មួយ​យើង​វិញ។

    ៣- មាន​ជំងឺ​ថប់បារម្ភ​ដោយ​សារ​សុខភាព​ផ្លូវភេទ

    ប្រុសៗ​មានជំងឺ​ថប់​បារម្ភ ដោយ​សារសុខភាព​ផ្លូវ​ភេទ ​ដូចជា​បញ្ហាលិង្គមិន​ឡើង​រឹង ឆាប់ដល់​ចំណុច​កំពូល និងក្រ​ចេញ​ទឹកកាម​ជាដើម ប្រហែល​សុទ្ធ​តែ​មូលហេតុ​ជាក់ចម្បង​នាំ​ឲ្យ​ពួក​គេមិន​ចង់​រួម​ភេទ មាន​អារម្មណ៍​មិន​ល្អ ព្រួយបារម្ភ នាំ​ឲ្យ​ជីវិត​ផ្លូវ​ភេទត្រូវ​ចប់​តែ​ម្តង។

    ដំណោះ​ស្រាយលើ​បញ្ហា​នេះ គឺបើ​កើត​លើ​បុរស​វ័យ​ចំណាស់ អាច​ដោយ​សារ​ការ​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ អាច​ណាត់​គ្រូពេទ្យ​ឯក​ទេស​សុខភាព​ផ្លូវ​ភេទ ដើម្បី​ពិនិត្យបញ្ហា​របស់​គាត់ អាច​ពិនិត្យ​លើកម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូនជាដើម។ បើ​ប្តី ឬ​​ដៃ​គូ​រួម​ភេទ​យើង ត្រូវ​ការ​ជំនួយ​ពីថ្នាំ Viagra (ពិសេស​មនុស្ស​ចាស់ និង​មានការណែនាំពីគ្រូពេទ្យ) ស្រីៗ​ក៏​គួរ​​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​ចិត្តនៅ​ពេលឡើង​គ្រែ​ជាមួយ​គាត់។ ស្រីៗ​យើង​ក៏​អាច​សួរនាំ ឬ​និយាយ​គ្នា​លេង​ពី​ចំណង់ផ្លូវ​ភេទជាមួយ​ប្ដីក៏បាន​ដើម្បីបង្កើនភាពផ្អែមល្ហែម​ និង​ស្និទ្ធស្នាល។​

    បើ​ចំពោះ​ក្មេង​ៗ​វិញ បើ​មាន​បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​អ្នកទាំង​នោះថប់​បារម្ភ​គុណ​នឹង​ពីរ ដោយ​សារ​តែ​ប្រតិកម្ម​របស់​ដៃគូ​រួម​ភេទ​ខ្លួន​តែ​​ម្តង។ ដូច្នេះ ដំបូង​បង្អស់ ខាង​ស្រី​ត្រូវ​តែ​ស្និទ្ធស្នាល ទន់​ភ្លន់ និង​បន្ទាប់​មក ត្រូវ​ទទូច​សុំ​ជួយ​ដៃគូ​យើងដោយ​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​សម្រេចកាម​ឲ្យដៃគូ ហើយ​ត្រូវ​ចាំ​ថា បើ​មិន​អាច​ដាក់​លិង្គ​ដៃគូ​ចូល​ក្នុង​ប្រដាប់​ភេទ​យើង​ យើង​នៅ​តែ​អាចប្រើវិធីផ្សេង​ណា​មួយ​​ដើម្បី​ជួយ​ឲ្យ​​ដៃគូ​យើង​ឈាន​ដល់​កំពូល​ ដោយ​ធ្វើ​បែប​នេះ ប្តី ឬ​ដៃគូយើង អាច​នឹង​​ដោះ​ស្រាយ​បញ្ហា​ថប់​បារម្ភ​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ សន សុភា · កែ Jul 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម