កន្លងមកធ្លាប់មានការលើកឡើងថាផឹកកាហ្វេច្រើនក្នុងមួយថ្ងៃៗអាចប៉ះពាល់ដល់ចំណង់ផ្លូវភេទរបស់មនុស្សយើង។ តើគ្នាយើងធ្លាប់ឭការលើកឡើងបែបនេះទេ? ពិតឬអត់?
រឿងផឹកកាហ្វេច្រើនធ្វើឲ្យសមត្ថភាព ឬចំណង់ផ្លូវភេទធ្លាក់ចុះនេះ មានការជជែកវែកញែកគ្នាយូរមកហើយ និងក៏មានការសិក្សាបញ្ជាក់ដែរថាកាហ្វេមិនប៉ះពាល់ដល់រឿងសុខភាពផ្លូវភេទរបស់យើងទេបើផឹកត្រឹមពីរពែងក្នុងមួយថ្ងៃអីនោះ។
តាមពិតទៅការលើកឡើងថាកាហ្វេអាចធ្វើឲ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទ គឺអាចមកពីអ្នកផឹកកាហ្វេកំពុងតែមានបញ្ហាថប់បារម្ភរួចស្រេចទៅហើយនោះទេ។ មានន័យថាបើយើងកំពុងមានបញ្ហាថប់បារម្ភ ពេលផឹកកាហ្វេ សារធាតុកាហ្វេអ៊ីននឹងធ្វើឲ្យយើងកាន់តែបាត់បង់ការផ្ចង់អារម្មណ៍ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវិតផ្លូវភេទរបស់យើងដែរ ខណៈមនុស្សមានសុខភាពធម្មតាមិនរងផលប៉ះពាល់ពីកាហ្វេអ៊ីននេះទេ។
បន្ថែមពីនេះមានកាសិក្សាមួយបង្ហាញថាការផឹកកាហ្វេបែរជាជួយបង្កើតអារម្មណ៍ខាងផ្លូវភេទទៅវិញ។ ការសិក្សារបស់សាកលវិទ្យាល័យ Texas សហរដ្ឋអាមេរិករកឃើញថាប្រុសៗដែលផឹកកាហ្វេពីរពែងក្នុងមួយថ្ងៃ ចំនួន៤២ភាគរយនៃអ្នកចូលរួមក្នុងការសិក្សាចំនួន ៤ ០០០នាក់មិនសូវមានបញ្ហាលិង្គមិនឡើងរឹងដូចអ្នកមិនផឹកកាហ្វេនោះទេ។ ប៉ុន្តែបើផឹកបីពែងក្នុងមួយថ្ងៃ គឺធ្វើឲ្យមានផលប៉ះពាល់ខ្លះៗដល់រឿងលិង្គមិនឡើងរឹងដែរ។
អ្នកវិទ្យាសាស្រ្តជឿថាជាតិកាហ្វេអ៊ីនជួយជំរុញប្រតិកម្មគីមីដែលអាចបង្កើនលំហូរឈាមទៅកាន់លិង្គ ធ្វើឲ្យលិង្គឡើងរឹង។ ការសិក្សាមុនៗផ្សេងទៀត ក៏បានរកឃើញដែរថា ការផឹកកាហ្វេក៏បាន ជួយជំរុញចំណង់ផ្លូវភេទស្រីៗដូចគ្នា។
[embed-health-tool-ovulation]