អាហារដែលយើងញ៉ាំប្រចាំថ្ងៃមានឥទ្ធិពលដោយផ្ទាល់លើចំណង់ផ្លូវភេទ និងរយៈពេលនៃការរួមភេទរបស់មនុស្សយើង។ អាហារមួយចំនួនអាចធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ និងអ័រម៉ូនប្រែប្រួល ខណៈអាហារខ្លះទៀតបែរជាអាចជួយដល់សកម្មភាពលើគ្រែនេះទៅវិញ។
ខាងក្រោមនេះជាវីតាមីនសំខាន់បីមានផលល្អដល់សុខភាពផ្លូវភេទ និងសកម្មភាពលើគ្រែ៖
១. វីតាមីន E ជួយបង្កើនចំនួនមេជីវិត
បើសិនជាគ្នាយើងមានចម្ងល់ថាវីតាមីនណាមួយល្អសម្រាប់ផ្លូវភេទ នោះគឺវីតាមីន E ហើយ ដែលអាចជួយដល់ការបង្កើនចំនួនមេជីវិត ចលនាមេជីវិត បង្កើនចំណង់ផ្លូវភេទ និងរយៈពេលនៃសកម្មភាពលើគ្រែទៀតផង។
ការសិក្សាលើសត្វកណ្ដុរបានរកឃើញថាវីតាមីន E ជួយការពារផលប៉ះពាល់ពីបរិស្ថានផ្សេងៗមកលើមេជីវិតឈ្មោល និងថែមទាំងជួយបង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនទៀតផង។
វីតាមីនE អាចរកបានពីគ្រាប់អាល់ម៉ុន វ៉លណាត់ គ្រាប់ធញ្ញជាតិ ប្រេងផ្កាឈូករ័ត្ន ត្រីសាល់ម៉ុន អយស្ទ័រ និងបន្លែស្លឹកបៃតង។
២. វីតាមីន D ជួយដល់សកម្មភាពផ្លូវភេទ
វីតាមីន D ដើរតួចនាទីសំខាន់ក្នុងការផលិតអ័រម៉ូន ដែលនេះហើយវាតែងជួយដល់ការបង្កើនចំណង់ផ្លូវភេទ។ វីតាមីននេះជួយសម្របសម្រួលដល់សកម្មភាពផ្លូវភេទ និងជួយបង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនបានទៀតផង។ សម្រាប់ប្រុសៗដែលខ្វះមីតាមីន D ទំនងជាអាចវិវត្តទៅជាមានបញ្ហាលិង្គមិនឡើងរឹង។
មនុស្សយើងអាចទទួលបានវីតាមីន D នៅពេលរាងកាយត្រូវពន្លឺព្រះអាទិត្យ។ ក្រៅពីនេះ នៅមានស៊ុត ត្រីសាល់ម៉ុន និងត្រីធូណា ក៏ជាប្រភពនៃវីតាមីន D ដូចគ្នា។
៣. វីតាមីន B3 ជំនួយសុខភាពផ្លូវភេទ
វីតាមីន B3 ជួយឲ្យរាងកាយផលិតអ័រម៉ូនតេស្តូស្តេរ៉ូន និងអ័រម៉ូនផ្សេងទៀតជួយគាំទ្រដល់សកម្មភាពលើគ្រែ។ ពេលញ៉ាំវីតាមីននេះគ្រប់គ្រាន់ ប្រុសៗអាចរក្សាភាពរឹងរបស់លិង្គបានល្អពេលកំពុងរួមភេទ។
វីតាមីន B ប្រភេទនេះអាចរកបាននៅក្នុងសាច់សត្វមានសាច់គោ សាច់ជ្រូក ថ្លើមជ្រូក ត្រីធូណា ត្រីសាល់ម៉ុន ស៊ុត និងសណ្ដែងសៀងជាដើម។
[embed-health-tool-ovulation]