backup og meta

តិចអត់ដឹង! ការរួមភេទផ្ដល់គុណប្រយោជន៍សុខភាពយ៉ាងតិច ៥ យ៉ាង

តិចអត់ដឹង! ការរួមភេទផ្ដល់គុណប្រយោជន៍សុខភាពយ៉ាងតិច ៥ យ៉ាង

ការ​រួមភេទ​មិន​មែន​គ្រាន់​តែ​ជា​ការ​បំពេញ​នូ​វ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​គ្រប់​គ្នា​នោះ​ទេ វា​ក៏​ជា​មាន​ប្រយោជន៍​ផ្សេង​ទៀត​ចំពោះ​សុខ​ភាព​ផ្លូវ​កាយ​របស់​យើង​ដែរ។ គ្នា​យើង​អាច​នឹង​ភ្ញាក់​ផ្អើល បើ​ដឹង​ពី​គុណ​ប្រយោជន៍​ទាំង​នេះ។ តើ​មាន​អ្វី​ខ្លះ​ទៅ?

១. ជួយ​សុខ​ភាព​បេះ​ដូង

មិន​ខុស​ពី​យើង​ធ្វើ​សកម្មភាព​រាង​កាយ​ផ្សេងៗ ឬ​ហាត់​​ប្រាណ​ដែរ សកម្មភាព​រួម​ភេទ ក៏​ល្អ​ចំពោះ​សុខ​ភាព​បេះ​ដូង​ដូច​គ្នា​។ ការ​សិក្សា​កន្លង​មក​បាន​រក​ឃើញ​ថា​ប្រុសៗ​ ដែល​បាន​រួម​ភេទ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ ឬ​ច្រើន​ជា​ង​នេះ កាត់​បន្ថយ​ហានិភ័យ​កើត​​ជំងឺ​បេះ​ដូង​ ដូច​ជា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល ឬ​គាំង​បេះ​ដូង នៅ​ទាប​ជាង​អ្នក​ដែល​រួម​ភេទ​ម្ដង​ក្នុង​មួយ​ខែ ឬ​តិច​ជាង​នេះ​។

ការ​សិក្សា​រក​ឃើញ​ទៀត​ថា ការ​រួមភេទ ក៏​ជា​ទម្រង់​នៃ​ការ​ហាត់ប្រាណ​ល្អ​មួយ​ដែរ​។ ពេល​រួម​ភេទ ការ​សិក្សា​រក​ឃើញ​ថា​បុរស​អាច​ដុត​បាន​៤​កាឡូរី​ក្នុង​មួយ​នាទី និង​ស្រ្តី​អាច​ដុត​បាន​៣កាឡូរី​ក្នុង​មួយ​នាទី​។

២. កាត់​បន្ថយ​ស្ត្រេស​ និង​បញ្ចុះ​សម្ពាធ​ឈាម​

ស៊ិច​អាច​ជួយ​បន្ថយ​​បញ្ហា​ស្រ្តេស​ ដោយ​បាន​ធ្វើ​ឲ្យ​រាង​កាយ​បញ្ចេញ​អ័រម៉ូន​endorphins និង​អ័រម៉ូន​ផ្សេង​ទៀត ជួយ​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ល្អ​។ ដោយសារ​តែ​ស៊ិច​ ជា​ទម្រង់​មួយ​នៃ​លំហាត់​ប្រាណ​ដែរ នោះ​វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​បាន​។

ដូច​គ្នា​ដែរ ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ប្រទេស​ស្គុតឡែន បាន​រក​ឃើញ​ថា សកម្មភាព​ស៊ិច ក៏​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម ពេល​យើង​កំពុង​ស្ត្រេស​ផង​ដែរ​។

អត្ថបទគួរអាន៖

​៣. បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត

ការ​សិក្សា​នៅ​អឺរ៉ុប​ផ្នែក​សុខ​ភាព​ផ្លូវទឹក​នោម បាន​រក​ឃើញ​ថា​បុរស​ដែល​បាន​បញ្ចេញ​ទឹក​កាម​ច្រើន​ជាង​២១​ដង​ក្នុង​មួយ​ខែ ធៀប​ទៅ​នឹង​អ្នក​បាន​បញ្ចេញ​ទឹកកាម​ត្រឹម​បួន​ទៅ​ប្រាំពីរ​ដង​ក្នុង​មួយ​ខែ គឺថា​​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​ទាប​ជាង​ដល់​ទៅ​២០​ភាគ​រយ​។ ការ​សិក្សា​បញ្ជាក់​ថា ប្រុសៗ​ដែល​បាន​បញ្ចេញ​ទឹក​កាម​ច្រើន​ដង​ក្នុង​មួយ​ខែ ទំនង​ជា​អាច​ជួយ​ការពារ​ ឬ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​មួយ​នេះ​។

សុខភាពផ្លូវភេទ

៤. គេង​លក់​ស្រួល​

ផ្អែក​តាម​ការ​ស្រាវ​ជ្រាវ​ ពេល​រួម​ភេទ​ដល់​ចំណុច​កំពូល រាង​កាយ​នឹង​បញ្ចេញ​អ័រម៉ូន​ប្រូឡាក់ទីនដែល​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល និង​ងងុយ​គេង​។ ដូច​នេះ មិន​បាច់​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បាន​ជា​យើង និង​ដៃគូ​តែង​​គេង​លក់​ភ្លាម​ៗ​ដែរ ក្រោយ​ចប់​ប្រតិបត្តិការ​នោះ​។

ដូច​គ្នា​ដែរ ការ​សិក្សា​ក៏​បាន​រក​ឃើញ​ដែរ​ថា ការ​គេង​បាន​លក់​ស្កប់​ស្កល់ ក៏​ជួយ​ជំរុញ​ដល់​សកម្មភាព​លើ​គ្រែ​ដែរ​។ ការសិក្សា​រក​ឃើញ​ថា ស្រ្តី​ដែល​បាន​គេង​លក់​គ្រប់​គ្រាន់ នឹង​មាន​អារម្មណ៍​ល្អ​លើ​រឿង​ផ្លូវ​ភេទ​នៅ​ថ្ងៃ​បន្ទាប់​។​

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

៥. ជួយ​ស្បែក​

ក្រៅពី​ជួយ​សុខភាព​រាង​កាយ​ជាទូទៅ សកម្មភាព​ផ្លូវ​ភេទ ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ស្បែក​ដែរ​។ អ្នក​ជំនាញ​លើក​ឡើង​ថា ស៊ិច​ជួយ​ឲ្យ​យើង​មើល​ទៅ​ក្មេង​ជាង​វ័យ​។ ភាព​ស្រើប​ស្រាល​ពេល​រួម​ភេទ ធ្វើ​យើង​មាន​អារម្មណ៍​ល្អ បាត់​ស្រ្តេស និង​ធ្វើ​ឲ្យ​សរសៃឈាម​នៅ​ក្រោម​ស្បែក​មាន​ឈាម​រត់​បាន​ល្អ នាំ​ឲ្យ​ស្បែក​​មើល​ទៅ​ភ្លឺ​រលោង​។

សកម្មភាព​ផ្លូវ​ភេទ​ដែល​ពោ​ពេញ​ដោយ​ភាព​រីក​រាយ ក៏​ដឹង​ធ្វើ​ឲ្យ​ជីវិត​យើង​រីក​រាយ​ដែរ​។ ការ​ស្វែង​យល់​ដឹង​ពី​ចំណុច​ដែល​យើង និង​ដៃគូ​ចង់​បាន​ពេល​រួមភេទ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ និង​សុខ​ភាព​ល្អ​​យូរ​អង្វែង​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Healthy Reasons You Should Have Sex — Right Now! https://www.everydayhealth.com/sexual-health/seven-healthy-reasons-to-have-sex-right-now.aspx

Ways Sex Is Really, Really Good for Your Skin and Hair https://www.womenshealthmag.com/beauty/g19954276/skin-benefits-of-sex/

Is sex exercise? And is it hard on the heart? https://www.health.harvard.edu/exercise-and-fitness/is-sex-exercise-and-is-it-hard-on-the-heart

កំណែ​ប្រែបច្ចុប្បន្ន

14/03/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប្រុសៗអនុវត្តតិចនិក ៣នេះ សកម្មភាពលើគ្រែកាន់តែប្រសើរ​

ចង់បានសកម្មភាពលើគ្រែរលូនល្អ កុំរំលងវីតាមីន ៣ប្រភេទនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 14

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម