backup og meta

លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណង់​ផ្លូវ​ភេទ​​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​​ទៅ​នឹង​ទម្ងន់​ខ្លួន​របស់​យើង​​ម្នាក់​ៗ។ ពិត​ណាស់​ យោង​តាម​ការ​សិក្សា​​ជា​ច្រើន​បាន​បង្ហាញ​ថា អ្នក​ដែល​ធាត់​ជ្រុល​អាច​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ ដោយ​សារ​តែ​កត្តា​មួយ​ចំនួន​ដូច​ខាងក្រោម​។

១. ការ​ប្រែប្រួល​អ័រម៉ូន​

​ការ​កើន​ឡើង​ទម្ងន់​រាងកាយ​ អាច​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​Globulin ដែល​ភ្ជាប់​នឹង​អ័រម៉ូន​ភេទ ជា​ហេតុ​នាំ​ឲ្យ​អ័រម៉ូន​ភេទ​Testosterone​ធ្លាក់​ចុះ​។ ដោយ​សារ​តែ​ការ​ថយ​ចុះ​នៃ​អ័រម៉ូន​ផ្លូវ​ភេទ​នេះ​ហើយ​ ចំណង់​ផ្លូវ​ភេទ​ក៏​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​ដូច​គ្នា​។

២. កត្តា​រូបរាង​

ការ​ស្រាវជ្រាវ​​បាន​ភ្ជាប់​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​ស្រី​ទៅ​នឹង​រូបរាង​កាយ​ និង​ទំនុក​ចិត្ត​របស់​ពួក​គេ​។ ការ​លើស​ទម្ងន់​​អាច​ធ្វើ​ឲ្យ​ស្រី​ៗ​​​គ្នា​យើង​មាន​អារម្មណ៍​មិន​សូវ​ជឿជាក់​លើ​ខ្លួន​ឯង និង​មិន​ស្រួល​​​ក្នុង​ខ្លួន​។ កត្តា​នេះ​ ជំរុញ​ឲ្យ​ប្រតិបត្តិការ​លើ​គ្រែ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​។

៣. ធាត់​ជ្រុល​ និង​បញ្ហា​លិង្គ​មិន​ឡើង​រឹង​

ចំពោះ​ប្រុស​ៗ​ដែល​មាន​រូបរាង​ធាត់​ជ្រុល​ តែង​តែ​ពិបាក​ក្នុង​ការ​ជំរុញ​ចំណង់​ផ្លូវ​ភេទ​។ ភាព​ធាត់​អាច​ធ្វើ​ឲ្យ​អ័រម៉ូន​Testosterone​របស់​បុរស​​ថយ​ចុះ ដែល​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​​ ជា​ហេតុ​​បណ្ដាល​ឲ្យ​លិង្គ​មិន​ឡើង​រឹង​។ ទន្ទឹម​នឹង​នេះ​ដែរ ប្រុស​ៗ​ដែល​ធាត់​ជ្រុល​ ឬ​លើស​ទម្ងន់​​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ និង​កូលេស្តេរ៉ូលល​ខ្ពស់​។

៤. មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​

ការ​លើស​ទម្ងន់​ក៏​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​ដែល​ជួយ​សម្រួល​ដល់​លំហូរ​ឈាម​ទៅ​កាន់​ប្រដាប់​ភេទ​រួម​តូច។ នៅ​ពេល​ដែល​លំហូរ​ឈាម​មិន​ដំណើរការ​ត្រឹមត្រូវ ទាំង​បុរស​ និង​ស្ត្រី​សុទ្ធ​តែ​ពិបាក​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល​។ កត្តា​នេះ​ នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ជា​លំដាប់​។

ចំណង់ផ្លូវភេទថយចុះ

យើង​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ដោយ​របៀប​ណា​?

ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​របស់​យើង​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​។ បន្ថែម​ពី​នេះ យើង​​មិន​គួរ​បារម្ភ​ពី​រាងកាយ​ខាង​ក្រៅ​របស់​យើង​ពេក​ឡើយ​។ ជំនួស​មក​វិញ ចូរ​ស្រលាញ់​ខ្លួន​ឯង និង​រូបរាង​កាយ​របស់​យើង​ឲ្យ​បាន​ច្រើន​ ទើប​ជា​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​Weight Gain and Men’s Sexual Health

https://www.memphismensclinic.com/weight-gain-and-mens-sexual-health/

How Weight Affects Your Sex Drive—and What You Can Do About It

https://www.shape.com/lifestyle/sex-and-love/weight-and-libido-sex-drive

កំណែ​ប្រែបច្ចុប្បន្ន

20/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រោយជាពីកូវីដ-១៩ បុរសអាចជួបបញ្ហាខ្សោយផ្លូវភេទ

សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 20, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម