backup og meta

ប្រយ័ត្ន​អាហារ ៦ មុខនេះបន្តិចទៅ! ព្រោះអាច​ប៉ះពាល់​​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ

ប្រយ័ត្ន​អាហារ ៦ មុខនេះបន្តិចទៅ! ព្រោះអាច​ប៉ះពាល់​​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ

នៅ​សុខ​ៗ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ បាត់​អស់​អារម្មណ៍​ត្រេក​ត្រអាល ពិសេស​ប្រុសៗ អាច​នឹង​បារម្ភ​ខ្លាំង ចង់​ដឹង​ហេតុ​អី​? ចង់​ទៅ​ពេទ្យ ខ្លាច​ខ្មាស់​ពេទ្យទៀត​ក៏​មាន។ កុំ​បែប​អ៊ីចឹងអី បញ្ហា​ផ្លូវ​ភេទ ជា​រឿង​ទូទៅ អ្នកណា​ក៏​ឆ្លង​កាត់​ដែរ បើ​ខ្មាស​ច្រើន មិន​ព្រម​រក​មើល​មូលហេតុ​ពិត អាច​នឹងធ្វើ​ប៉ះពាល់​ជីវិត​ប្រចាំ​ថ្ងៃ​បាន។ បាត់​ចំណង់​ផ្លូវ​ភេទ អាច​មក​ពី​កត្តា​ជាច្រើន សូម្បី​អាហារញ៉ាំមួយ​ចំនួន​ក៏ប៉ះពាល់​ដែរ “Hello គ្រូពេទ្យ’ នឹងប្រាប់​ថា អាហារ​ណា​ខ្លះ​អាច​ប៉ះពាល់​ចំណង់​ផ្លូវ​ភេទ​យើង។

១- ផលិតផលទឹកដោះគោ

ការ៉េម ឈីស គឺ​សុទ្ធ​តែ​ប្រភេទ​អាហារ​យើង​​ញ៉ាំ​ស្ទើ​ររាល់​ថ្ងៃ ប៉ុន្តែ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​អាហារ​ទាំង​អស់​នេះ បើចង់​បន្ត​ស្និទ្ធ​ស្នាល​ជា​មួយ​ដៃ​​គូ​បាន​យូរ​អង្វែង។ អាស៊ីដ​ឡាក់​ទិច ​មាន​ក្នុង​ផលិត​ផល​ទឹក​ដោះ​គោ អាច​ធ្វើ​​ឲ្យ​កម្រិត​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ នេះ​បើ​យោង​តាម​ទស្សនាវដី្ត Fitness Magazine។ ផលិត​ផល​ពី​ទឹក​ដោះ​គោ​សុទ្ធ​ មាន​ផ្ទុក​​អ័រម៉ូន​សំយោគ​ជា​ច្រើន នឹង​ធ្វើ​ឲ្យ​អ័រម៉ូន​ធម្មជាតិ​ក្នុង​ខ្លួន​យើង​ ពិសេស​ប្រុសៗ​​ធ្លាក់​ចុះ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ កាល់ស្យូម​ ក៏​​មាន​សារៈ​សំខាន់​ក្នុង​សុខ​ភាព​ផ្លូវ​ភេទ ដូច​នេះយើង​អាច​ញ៉ាំ​អាហារ​ប្រភេទ​ផ្សេង ដូច​ជា​ ផលិត​ផល​ទឹក​ដោះ​គោ​សម្បូរ​វីតាមីន ឬ​បន្លែ​បៃ​តង។

២- អាហារបំពង

អាហារ​ចម្អិន​ដោយ​ប្រើ​ខ្លាញ់ មិន​ជួយ​ដល់​សុខ​ភាព​ផ្លូវ​ភេទ​ ដូច​អ្វី​យើង​ធ្លាប់​គិត​ទេ។ អាហារ​បំពង​ខ្លាញ់​ មាន​ផ្ទុក​ខ្លាញ់​មិន​ល្អ ​អាច​ធ្វើ​ឲ្យ​ប្រុស​ៗ​បាត់​បង់​ចំណង់​ផ្លូវ​ភេទបាន។ ​ពេលយើង​ញ៉ាំ​អាហារ​មាន​ផ្ទុក​ខ្លាញ់​មិន​ល្អ​ទាំង​នោះ វា​​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផលិត​ទឹក​កាម​​ទៀត​ផង។ ​គួរ​តែ​ចៀស​វាង​ពពួក​អាហារ​បំពង​ ពិសេស​សម្រាប់​អាហារ​ពេល​ល្ងាច ដោយ​សារ​អំឡុង​ពេល​នោះ គឺ​​ផ្ដល់​ផល​អាក្រក់​កាន់​តែ​ខ្លាំង​ដល់​សុខ​ភាព​ផ្លូវ​ភេទ​។

៣- កាហ្វេ

វា​ជា​ការ​ពិត​ ជាតិ​កាហ្វេ​អ៊ីន អាច​ជួយ​ឲ្យសកម្មភាព​ផ្លូវ​ភេទ​​កាន់​តែ​ប្រសើរ ប៉ុន្តែ​បើ​យើង​ជា​មនុស្ស​ផឹក​កាហ្វេ​ហើយ​ រាងកាយ​​ប្រែ​ទៅ​ជា​ញ័រ នោះ​កាហ្វេ​មិន​មែន​ជា​គ្រឿង​ល្អ​សម្រាប់​រឿង​ផ្លូវ​ភេទ​ទេ។ ការ​បង្កើន​ភាព​ញ័រ​ភ័យ អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទធ្លាក់​ចុះ នេះ​បើ​យោង​ទៅ​តាម​ប្ដី​ប្រពន្ធ​ជា​ច្រើន​គូ ដែល​ត្អូញ​ត្អែ​អំពី​ការ​ផឹក​កាហ្វេ​ ធ្វើ​ឲ្យ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ។

៤- ជីរអង្កាម

គ្នា​យើង​ភាគ​ច្រើន ច្បាស់​ជា​ចង់​ឲ្យ​​ក្លិន​មាត់ប្រហើរ មិន​ប៉ះពាល់​អ្នក​ដទៃ ឬដៃគូអំឡុងពេលចាប់​ផ្តើម​ប្រតិបត្តិការ​មិនខាន ហេតុ​នេះ​ភាគ​ច្រើន​បាន​ជ្រើស​រើស​ផលិត​ផល​មាន​ជាតិម៉ុនតុល ​ដើម្បី​កម្ចាត់​ក្លិន​មាត់។ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​ជីរអង្កាម គឺ​មិន​ត្រូវ​ត្រឹម​ទេ ​ពិសេស​​ប្រុសៗតែ​ម្តង ព្រោះ​ជាតិ​ម៉ុនតុល​របស់​ជីរអង្កាម អាច​ធ្វើ​អ័រម៉ូន​តេសស្តូតេរ៉ូន​ធ្លាក់​ចុះ ​ជា​មូល​ហេតុ​ចំណង់​ផ្លូវ​ភេទថយ​ចុះ​ដូច​គ្នា។

អត្ថបទ​ពាក់ព័ន្ធ៖

  • មានបញ្ហាផ្លូវភេទ ប្រើអាហារ​បំប៉នជួយបានអត់?
  • នេះជាមូលហេតុ និងវិធីព្យាបាលបញ្ហាញៀនរួមភេទ

៥- ទឹក​ក្រូច​គ្មាន​ជាតិ​ស្ករ

ទឹក​ក្រូច​គ្មាន​ជាតិ​ស្ករ ​មិន​ត្រឹម​តែ​មិន​ល្អ​សម្រាប់សុខភាព​​រាង​កាយ​នោះ​ទេ វា​ក៏​ជា​ភេសជ្ជៈ​បំផ្លាញ​ដល់​ជីវិត​ផ្លូវ​ភេទ​ថែម​ទៀត​ផង។ ប៉ុន្តែ​អ្វី​យើង​ត្រូវ​ស្ដី​បន្ទោស គឺ​ជាតិ​ស្ករ​សប្បនិម្មិតក្នុង​ភេសជ្ជៈ​ប្រភេទ​នេះ​តែ​ម្តង។ ផឹក​គ្រឿង​ផ្អែម​សប្បនិម្មិត ពិសេស​ពពួក​អាស្ប៉ាតាម គឺ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្រិត​សេរ៉ូតូនីន​ នាំ​​ឲ្យ​រំខាន​ដល់​អារម្មណ៍​សប្បាយ​រីក​រាយកំពុង​ធ្វើ​រឿង​​លើ​គ្រែ។ និយាយ​ឲ្យ​ចំ​ទៅ មនុស្ស​មាន​សុខ​ភាព​ល្អ ​​មិន​​ញ៉ាំ​របស់​ទាំង​អស់​នេះ​ទេ។

របបអាហារ Hello គ្រូពេទ្យ

៦- សូកូឡា

និយាយ​ដល់​រឿង​សូកូឡា គ្នា​យើង​ច្បាស់​ជា​ភ្ញាក់​ផ្អើលបន្តិច ព្រោះ​អត្ថបទមុន “Hello គ្រូពេទ្យ’ ធ្លាប់អះអាង សូកូឡាខ្មៅ អាច​ជួយ​ឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​កាន់​តែ​ពុះ​កញ្ជ្រោល។ ជាការ​ពិត សូកូឡាខ្មៅ ពិត​ជាអាចបង្កើន​អារម្មណ៍​ស្រណុក​សុខស្រួល និង​ក្តី​ស្រលាញ់​ក៏​ពិត​មែន ប៉ុន្តែ​បើ​យោង វេជ្ជបណ្ឌិតល្បីល្បាញ​មួយ​រូប​នៅ​អាមេរិក ឈ្មោះ Michael Hirt សូកូឡា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូនរបស់​ប្រុសៗធ្លាក់​ចុះ ព្រោះ​អ័រ​ម៉ូន​នេះ គឺ​សំខាន់​ជំរុញឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​ពុះ​កញ្ជ្រោល​ខ្លាំង។

លើស​ពីនេះ ​ទាំង​អស់​គ្នា ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​មុន​ពេល​ញ៉ាំ​អ្វី​មួយ ​ដោយ​សារ​តែ​មាន​របស់​ខ្លះ​ ​អាច​ធ្វើ​ឲ្យ​យើង​​មិន​អាច​ប្រតិបត្តិការ​លើ​គ្រែ​បាន។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ​ឬព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 foods that can destroy your sex drive. http://www.cheatsheet.com/health-fitness/10-foods-that-can-destroy-your-sex-drive.html/?a=viewall. Accessed December 7, 2016

11 foods are killing your sex drive http://www.thedailymeal.com/11-foods-are-killing-your-sex-drive Accessed December 7, 2016

កំណែ​ប្រែបច្ចុប្បន្ន

04/07/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 04, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម